ពលរដ្ឋ​ងាយ​រងគ្រោះ​២២​គ្រួសារ ទទួលបាន​អំណោយ​មនុស្សធម៌ ពី​ប្រធាន​សមាគមន៍​នារី តំណាង​អភិបាលខណ្ឌ​ឫស្សីកែវ​

1182
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ប្រធាន​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឃន៍ ខណ្ឌ​ឬ​ស្សី​កែវ តំណាង​ឲ្យ​លោក ជា ពិសី អភិបាលខណ្ឌ បាន​ពាំ​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ មក​ឧបត្ថម្ភ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ ជា​ជន​ចាស់ជរា និង​ស្ត្រី​កូនខ្ចី ចំនួន​២២​គ្រួសារ ដើម្បី​ជួយ​ដោះស្រាយ​សម្រាលទុក្ខ​លំបាក​បាន​មួយចំនួន​។​

​សកម្មភាព​មនុស្សធម៌​របស់លោក​ស្រី អាន ផល្លា តំណាង​លោក ជា ពិសី ខាងលើ​នេះដែរ បានធ្វើ​ឡើង​២​ថ្ងៃ​ជាប់​គ្នា នា​ថ្ងៃទី​៤ ទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​នៅ​សង្កាត់​ស្វាយប៉ាក «​ពោលគឺ​៣​សង្កាត់​» ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដោយមាន​ការរួម​ដំណើរ​ពី​លោកស្រី សួស សូលី​ដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ និង​ក្រុមការងារ​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

​លោកស្រី អាន ផល្លា បាន​មានប្រសាសន៍​លើកឡើង​ពី​ការចង្អុលបង្ហាញ​ចំ​គោលដៅ និង​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា គឺ​ត្រូវ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក ចាស់ជរា​ជួប​ការខ្វះខាត ឬ​គ្មាន​ទីពឹង​ជាដើម «​ពោលគឺ​ជា​ជន​ងាយ​រងគ្រោះ​» ដាច់ខាត​មិនត្រូវ​មើលរំលង​បានឡើយ​។​

​ជាមួយគ្នា​នោះដែរ លោកស្រី អាន ផល្លា បាន​មានប្រសាសន៍​លើកឡើង​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​សង្កាត់​-​ភូមិ ពិសេស​ប្រជាពលរដ្ឋ​ជួយ​សហការ និង​រាយការណ៍​ពី​ស្ថានភាព​ជាក់ស្ដែង ពិតប្រាកដ​របស់​ជន​ទីទាល់ក្រ មាន​ជំងឺ​រ៉ាំរ៉ៃ​ចាស់ជរា ពិការភាព ទុរគតជន គ្មាន​ទីពឹង​ជួល​ផ្ទះ​គេ និង​ចាំផ្ទះ​ឲ្យ​គេ ឫ​ជួប​ឧ​ប​ត្ត​វ​ហេតុ​ផ្សេងៗ ជាដើម ដើម្បី​មាន​វិធានការ​ពាំនាំ​យកទៅ​ជម្រាបជូន​លោក​អភិបាលខណ្ឌ ជា ពិសី ក្នុងការ​រិះរក​ដំណោះស្រាយ​ជូន​ឲ្យ​ទាន់ពេលវេលា និង​ទាន់​សភាព​ការ​។​

​សម្រាប់​អំណោយ​កាកបាទក្រហមកម្ពុជា ដែល​បាន​ឧបត្ថម្ភ​ជូន​ចាស់ជរា និង​ស្ត្រី​កូនខ្ចី​ទាំង​២២​គ្រួសារ​រួមមាន ក្នុង​មួយ​គ្រួសារ​ទទួលបាន​រួមមាន​៖​អង្ករ​២០​គីឡូក្រាម ទឹកត្រី​១​យួរ ៦​ដប ទឹក​ស៊ី​អី​វ​១​យួរ ៦​ដប រួមជាមួយ​ថវិកា ចំនួន​៥​ម៉ឺន​រៀល​ស្មើៗ​គ្នា ក្នុងនោះ​មាន​៨​គ្រួសារ មានការ​ឧបត្ថម្ភ​បន្ថែម​ពីលើ ចំនួន​១៥០០០០​រៀល (​មួយ​សែន​ប្រាំ​ម៉ឺន​រៀល​) របស់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គីឡូម៉ែត្រ​លេខ​៦៕ ល​