ពលរដ្ឋ​ចាប់​ចោរលួច​ម៉ូតូ​ប្រគល់ឱ្យ​សមត្ថកិច្ច​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

916
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់បាន​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​គុប​ជ្រុង​មួយគ្រឿង​ជិះ​ចេញទៅ​មិន​ផុត​។​ករណីនេះ​បានកើត​ឡើង​នៅ​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅមុខ​ហាង ភី​ហ្សា ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ឈ្មោះ ណែម កែវ​សុវណ្ណ ហៅ ទេព អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់នៅ មិន​ពិតប្រាកដ ប្រើប្រាស់​គ្រឿង​ញៀ​ង​ផងដែរ មាន​ស្រុកកំណើត ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សេង សុភឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុកកំណើត ភូមិ​លាយ​បូ ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន បន្ត​តាម​នីតិវិធី ៕S/

​ពលរដ្ឋ​ចាប់​ចោរលួច​ម៉ូតូ​ប្រគល់ឱ្យ​សមត្ថកិច្ច​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​