ពលរដ្ឋ​ចាប់​ជនសង្ស័យ​២​នាក់​ករណី​ឆក់​ទូរស័ព្ទ​ឱ្យ​សមត្ថកិច្ច​

324
ចែករម្លែក
  • 30
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​បាន​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​បរទេស​ហើយ​បើក​ម៉ូតូ​យ៉ាង​លឿន​បញ្ច្រាស់​ផ្លូវ​ទៅបុក​រថយន្ដ​មួយគ្រឿង​បណ្ដាលឱ្យ​ដួល​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ចាប់វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

ករណី​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​បាន​កើតឡើង​នៅត្រង់​ភោគ​នី​យ​ដ្ឋា​ន​ស៊ា​វ​ស៊ា​វ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​កាល​ពី​យប់​ថ្ងៃ​សៅ​រ៏​ទី​១២​ខែមករា​ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ទាំងពីរ​នាក់​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ដោយសារ​សមត្ថកិច្ច​យក​ចេញពី​កន្លែងកើតហេតុ​លឿន​ពេក​។ ជនសង្ស័យ​បាន​ជិៈ​ម៉ូតូឌុប​គ្នា​មួយគ្រឿង​ម៉ា​កនិច ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក​លេខ ភ្នំពេញ​1GO.9567​។​ចំណែក​ជនជាតិ​បរទេស​បីនាក់​ជា​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ ទូរ​ស័​ព្ឌ​ជនរងគ្រោះ​ម៉ាក​អាយ ហ្វូ​ន អេ​ច​៕S/​