ពលរដ្ឋ​ចិន​រាប់លាន​នាក់​ចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​សម្រាប់​ថ្ងៃ​ចូលឆ្នាំថ្មី​ចិន​

480
ចែករម្លែក

​ប្រជាជន​ចិន​រាប់លាន​នាក់​បានចាប់ផ្តើម​ចាកចេញ​ជា​ក្រុម​ធំៗ​ជា​រៀងរាល់ឆ្នាំ​សម្រាប់​បុណ្យចូលឆ្នាំថ្មី​ចិន​ដែលជា​ការធ្វើ​ចំណាកស្រុក​ប្រចាំឆ្នាំ​ធំ​បំផុត​នៅលើ​ពិភពលោក​ ដោយ​ចាក​ចេញពី​ទីក្រុង​ធំៗ ដើម្បី​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី​តាម​ប្រពៃណី​ចិន​។​

​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​នៃ​ប្រតិទិន​ចិន​គឺ​ការជួបជុំ​ក្រុមគ្រួសារ ហើយ​ពួកគេ​ត្រូវធ្វើ​ដំណើរ​ដល់ផ្ទះ​យ៉ាងយូរបំផុត​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ចូលឆ្នាំថ្មី ឆ្នាំកុរ​បន្ទាប់ពី​ថ្ងៃនោះ​។​

​នៅឯ​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៣០​មករា មនុស្ស​រាប់ពាន់នាក់​ជាមួយនឹង​អ៊ី​វ៉ាន់​របស់​ពួកគេ​បាន​រង់​ចាំំ​ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត​របស់​ពួកគេ​។​

​ក្រុមមន្ត្រី​អយស្ម័យយាន​រំពឹងថា ប្រជាជន​ចិន​ប្រហែល​៤១៣​លាន​នាក់ ធ្វើដំណើរ​ក្នុងអំឡុង​រដូវ​កាល​ឈប់សម្រាក​ចូលឆ្នាំថ្មី​នៅ​ឆ្នាំនេះ ដោយ​កើនឡើង​៨,៣​ភាគរយ​
​ពីមួយ​ឆ្នាំ​កន្លងទៅ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ីន​ហួ​៕ដោយ:សុខា/sn

ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​នៃ​ប្រតិទិន​ចិន​គឺ​ការជួបជុំ​ក្រុមគ្រួសារ ហើយ​ពួកគេ​ត្រូវធ្វើ​ដំណើរ​ដល់ផ្ទះ​យ៉ាងយូរបំផុត​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ចូលឆ្នាំថ្មី ឆ្នាំកុរ បន្ទាប់ពី​ថ្ងៃនោះ​