ពលរដ្ឋ​ចំនួន​១០៤​គ្រួសារ​មកពី​១០​ឃុំ​ក្នុងស្រុក​រំដួល​ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​

204
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​អំណោយ​មនុស្សធម៌​ជា​ស្បៀង​សម្ភារៈ​និង​ថវិកា​មួយចំនួន​ត្រូវបាន​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោកស្រី​ដួង​វណ្ណា​ប្រធាន​កិ​ត្ត​យស​រួម​ដំណើរ​ដោយ​លោកស្រី​ពៅ​សុភាព​ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា​។​

​បាន​នាំយកទៅ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​១០៤​គ្រួសារ​មកពី​១០​ឃុំ​ក្នុងស្រុក​រំដួល​ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល ។​

​លោកស្រី ដួង វណ្ណា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ និង​បាន​សម្តែង​នូវ​ការ​នឹករលឹក ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ។​

​អំណោយ​ដែល​បាន​ចែកជូន​ទាំង ១០៤ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​មុង ភួយ សារុង ក្រមា​) អាវយឺត ២ និង​ថវិកា ៥០.០០០ រៀល​៕S/