ពលរដ្ឋ​ជាង​៣០០​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ទទួល​អំណោយ​ពី​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត

382

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​សរុប​ចំនួន​៣៥០​គ្រួសារ រស់នៅ​ភូមិ​កំពង់​សំណាញ់​ឃុំ​មៀនស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​ពួកគាត់​បានទទួល​អំណោយ​ពី​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ទទួលបន្ទុក​ការងារ​យុវជន​តាមរយៈ​ក្រុមការងារ​ជន​បង្គោល​យុវជន​ស្រុក​ព្រៃឈរ​។​

​ពិធី​ចែក​អំណោយ និង​សាកសួរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៥០​គ្រួសារ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​កន្លង នៅ​ទីទួល​សុវត្ថិភាព​ទួល​បេង ស្ថិតក្នុង​ឃុំ​មៀន​។​ក្រោម​វត្តមាន​របស់លោក​ជ្រុ​ន​ថេ​រ៉ា​វ៉ា​ត់​និង​លោក​ហេង​ណន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ក្រុមការងារ​ជន​បង្គោល​យុវជន​ស្រុក​ព្រៃឈរ​។​

​នៅក្នុង​ឱកាស​នោះ លោក ជ្រុ​ន ថេ​រ៉ា​វ៉ា​ត់ និង​លោក ហេង ណន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​លើ​កត្តា​អនាម័យ សុខភាព និង​សុ​វត្តិភាព ជាពិសេស​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនក្មេង និង​ចាស់ជរា​ព្រមទាំង​បង្ការ​នូវ​ការរង​គ្រោះ​ពី​សត្វ​អ​សិរ​ពិស​ផងដែរ និង​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់ ក្នុង​ការជួយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​តាម​គ្រប់​មធ្យោបាយ​និង​លទ្ធភាព​។​

​លោក​បញ្ជាក់ទៀតថា ពិតមែនតែ​នេះ​ជា​អំណោយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​យើង​មិនបាន ប្រកាន់​នូវ​និន្នាការ​នយោបាយ​ក្នុង​ការចែក​នូវ​អំណោយ​មនុស្សធម៌​នេះឡើយ​។​ឱ្យតែ​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​គឺ​នឹង​ទទួលបាន​នូវ​អំណោយ​នេះ​ដូចៗ​គ្នា​ដែល​សបញ្ជាក់​ឱ្យឃើញ​ពី​ភាពចាស់ទុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​! ។

គណបក្ស​ប្រជាជន​កម្ពុជា​កើត​ពី​ប្រជាជន នៅ​ជាមួយ​ប្រជាជន និង​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន​! ។​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​ជាពិសេស​ក្នុង​គ្រា​ដែលមាន​ការលំបាក​តែងតែ​មានមុខ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ជួយ​ជានិច្ច​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ក្រុមការងារ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​អា​ណិ​ត្ត​ទី​៦​បន្ត​ទៅមុខទៀតដើម្បី​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ថែរក្សា​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​។​

​សូមជម្រាបថា អំណោយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​០១​គ្រួសារ​ទទួលបាន អង្ករ​២០​គ​ក្រ មី​១​កេស ទឹកត្រី​១​ដប ទឹកស៊ីអ៊ីវ ១​ដប ទឹក​សុទ្ធ​១​យួរ​។ ក្រោយពី​ការចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រួច ក្រុមការងារ​ក៌​បាន​នាំយក​នូវ​ទ័យ​វត្ថុ និង​បច្ច័យ​មួយចំនួន​ទៅ​ប្រគេន​ជូន​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​កំពង់​សំណាញ់​ដែល​កំពង់តែ រងគ្រោះ​ដោយ​ទឹកជំនន់​ផងដែរ​៕S/

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ទទួល​អំណោយ​ពី​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត