ពលរដ្ឋ​ជាង​៣​ពាន់​នាក់ បានធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

736
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០០​នាក់ បានធ្វើ​ដំណើរ​តាម​រថភ្លើង ដោយ​ឥតគិតថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ថ្មីៗ​នេះ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ចំនួន​៣,១៥៩​នាក់ បានធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ ដោយ​ឥតគិតថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​សេចក្តីប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ចំនួន​សរុប​នៃ​អ្នកជិះ​រថភ្លើង​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ន​២,២២១ នាក់ ពី​ភ្នំពេញ​-​ប៉ោយប៉ែត ៖ ៦១២ នាក់​និង​ពី​ភ្នំពេញ​-​អាកាសយានដ្ឋាន ៖ ៣២៦ នាក់​។​

​សូមជម្រាបថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានផ្ដល់​កាដូ​ជូន​ប្រជាពលរដ្ឋ​ជា​បន្ដបន្ទាប់ ដើម្បី​សម្រួល​ដល់​ការចំណាយ​សម្រាប់​ការធ្វើដំណើរ ក្នុងឱកាស​បុណ្យ​ភ្ជុំ ដោយ​អនុញ្ញាត​ឲ្យ​ជិះ​រថភ្លើង​ដោយ​ឥតគិតថ្លៃ និង​ជិះ​រថយន្ដក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ដូចគ្នា​ផងដែរ​៕