ពលរដ្ឋ​ជាង​៦០០​នាក់មក​ឈ្វេងយល់​ពី​សិក្ខាសាលា​ស្តីពី​ធនាគារ​អេស៊ីលីដា​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​

111
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ ធនាគារ​អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​ហៅថា​លក់​ភាគហ៊ុន​លើកដំបូង​ជា​សាធារណៈ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២៩០១៩​។​ធនាគារ​នៅ​រង់ចាំ​ការយល់ព្រម​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មួយទៀត​នឹង​អាច​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​បាន​។​

មុននឹង​អេស៊ីលីដា​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​ភាគហ៊ុន​របស់ខ្លួន​ដែល​អាចធ្វើ​ឡើង​នា​ខែមេសា​ខាងមុខ ធនាគារ​បានធ្វើ​សិក្ខាសាលា​ជា​បន្តបន្ទាប់​ដើម្បីឱ្យ​អតិថិជន​និង​វិនិយោគិន​បាន​យល់​កាន់តែច្បាស់​ជាមួយនឹង​ការសម្រេច​វិនិយោគ​ក៏ដូចជា​អោយ​អតិថិជន​បើក​គណនី​ជួញដូរ​ឱ្យបាន​រួចរាល់​មុននឹង​ធ្វើការ​ជួញដូរ​ជា​ផ្លូវការ​។​

​សូមជម្រាបថា​សិក្ខាសាលា​ស្តីពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ លើក​ទី​១​ធ្វើឡើង​នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ លើក​ទី​២ នា​រសៀល​ថ្ងៃទី ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​។​លើក​ទី​៣ នា​ព្រឹក​ថ្ងៃទី​១៥ មករា ២០២០ និង​លើក​ទី​៤​នា​ព្រឹក​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២០ នៅ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

ការផ្សព្វផ្សាយ​ស្តីពី​ការជួញដូរ​ភាគហ៊ុន​ដល់​វិនិយោគិន​ដែលមាន​សក្តានុពល​នៅ​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង​ច្បាស់លាស់​ទាក់ទិន​នឹង​ហានិភ័យ​និង​អត្ថប្រយោជន៍​នៃ​ការជួញដូរ​ផ្សារ​ហ៊ុន​នេះ​មុននឹង​ធ្វើការ​សម្រេចចិត្ត​បើក​គណនី​ជូ​ញ​ដូរ​ជាមួយ​ធនាគារ​អេស៊ីលីដា​។​

​ថ្លែង​នៅក្រោយ​សិក្ខាសាលា​ស្តីពី​ការគ្រោង​បោះផ្សាយ​មូល​ប​ត្រ​របស់​ធនាគារ​អេស៊ីលីដា​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនា​ការ​អេស៊ីលីដា​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​មានប្រសាសន៍ថា​នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​ធនាគារ​បាន​បើក​សិក្ខាសាលា​ស្ដីពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដល់​អតិថិជន​។​

ជាមួយ​នោះ​ដៃគូរ​វិនិយោគ​នាពេលនេះ​គឺ​ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​កាន់តែច្បាស់​ទាក់ទិន​នឹង​ការជួញដូរ​ភាគហ៊ុន​មុននឹង​ធ្វើការ​សម្រេចចិត្ត​បើក​គណនី​ជូ​ញ​ដូរ​ជាមួយ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ដែល​គ្រោង​នឹង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​មាន​អ្នកបើក​គណនី​ក្នុង​វិស័យ​ទីផ្សារ​មូល​ប​ត្រ​ចំ នួន​២២០០០​គណនី​ក្នុងនោះ​គណនី​១៦០០០​បើក​នៅ​អេស៊ីលីដា​ស៊ី​ឃ្យូ​រី​ធី​ភីអិលស៊ី​ហើយ​ក្នុងចំណោម​នោះ​មាន​៤០០០​បាន​បើក​គណនី​យ​ថ្មី​ដែល​បើក​ជាមួយ​អេស៊ីលីដា​ផង​និង​បើក​នៅ​ក្រុមហ៊ុន​ផ្សេងៗ​ទៀតផង​។


​លោក​បណ្ឌិត​បាន​បន្តថា​បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​ប្រកាស​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​តាម​បណ្តាញ​សង្គម​រួចមក​ឃើញថា​មាន​អ្នកវិនិយោគ​ដែលមាន​សក្តានុពល​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​ហើយ​បាន​ចាប់អារម្មណ៍​ទៅលើ​ទីផ្សារ​មូល​ប​ត្រ​ឬ​ផ្សារ​ហ៊ុន​នេះ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៦០០​នាក់​ចាប់តាំងពី​សិក្ខាសាលា​លើក​ទី​១​រហូតដល់​លើក​ទី​៤​នេះ​។


​លោក​បណ្ឌិត​បាន​បន្តថា​ពីដំបូង​ធនាគារ​អេស៊ីលីដា​បានដាក់​លិខិត​ជូន​ភ្ញៀវ​ដើម្បី​អញ្ជើញ​មក​ចូលរួម​សិក្ខាសាលា​ក៏ប៉ុន្តែ​ក្រោយមកទៀត​ធនាគារ​លែង​ដាក់​លិខិត​ទៀតហើយ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​វិញ​ដោយមាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ដែល​នេះ​បង្ហាញឱ្យឃើញថា​ពលរដ្ឋ​កម្ពុជា​កាន់តែច្រើន​បាន​ចាប់អារម្មណ៍​វិនិយោគ​ផ្សារ​ហ៊ុន​ជាមួយ​ធនាគារ​អេស៊ីលីដា ហើយ​អេស៊ីលីដា ក៏​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការលក់​ជា​ផ្លូវការ​នូវ​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។​


​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​បន្តទៀតថា​«​ខ្ញុំ​គិតថា​ការបើក​សិក្ខាសាលា​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ចំនួន​៤​លើក​នេះ​គឺ​គ្រប់គ្រាន់​ហើយដោយ​សារ​មាន​អ្នកចូលរួម​ជាង​៦០០​នាក់​ច្រើនជាង​១០​ដង​បើ​ធៀប​ទៅនឹង​យើង​រៀបចំ​មុនៗ​។​អ្នក​ជាង​៦០០​នាក់​នោះ​នឹង​ក្លាយជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ស្តីពី​ទីផ្សារ​មូល​ប​ត្រ​បន្ត​ដល់​បងប្អូន​ឬ​សាច់ញាតិ​របស់គាត់​បន្ត​បន្ទាប់​ទៀត​ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​និង​មក​វិនិយោគ​ជាមួយ​ធនាគារ​អេស៊ីលីដា​នៅពេល​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​ផ្លូវការ​នាពេល​ខាងមុខនេះ​»​។​

​សូមបញ្ជាក់ថា​ធនាគារ​អេស៊ីលីដា​ជា​ធនាគារពាណិជ្ជ​ទី​១​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៥​កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅក្នុង​ទីផ្សារ​ហ៊ុន​នេះ​ក្នុងនោះ រួមមាន ១.​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ២.​ក្រុមហ៊ុន​ហ្គ្រែ​ន​ធ្វី​ន​៣.​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​៤.​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

លោក​បណ្ឌិត​បានបញ្ជាក់​ថា​ការចូល​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​គឺ​ដើម្បីឱ្យ​វិនិយោគិន អតិថិជន​និង​សា​ធារ ណ​ជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​នឹក​របស់​ធនាគារ​ប្រមូល​ដើមទុន​គាំទ្រ​ការរីកចំរើន​លូតលាស់​របស់​ធនាគារ​អេស៊ីលីដា​ទាំង​ក្នុងស្រុក​និង​តំបន់​ប្រកបដោយ​ចីរភាព​។​ក្នុងនោះ​កាន់តែ​រឹងមាំ​បង្កើត​ប្រាក់ចំណូល​ជូន​វិនិយោគិន​និង​សា​នា​សាធារណជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​តាមរយៈ​ការបែងចែក​ភាគ​លាប​និង​ចូលរួម​លើកស្ទួយ​ប្រាក់រៀល​ព្រម​ទាំ​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​មូល​ប​ត្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​លោក​បណ្ឌិត​បាន​រំលឹកថា​អេស៊ីលីដា​បានចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​២៧​ឆ្នាំ​មកហើយ ដោយ​ផ្ដើម​ពី​ទុន​ជាង​៦០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ដែល​មកដល់​បច្ចុប្បន្ននេះ​មានទ្រព្យ​សកម្ម​ជាង​៦​ពាន់​លាន​ដុល្លារ​សមតុល្យ​ឥណទាន​សរុប​ចំនួន​៣,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​៤,៣៣​ពាន់​លាន​ដុល្លារ​អាមេរិក​និង​មាន​អតិថិជន​ប្រមាណ​ជាង​ពីរលាន​នាក់​គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ ។

​លោក​បណ្ឌិត​បាន​បន្តទៀត​ថា​«​កន្លងមក​អត្ថប្រយោជន៍​ដែល​អេស៊ីលីដា​ទទួលបាន​គឺ​បាន​ទៅលើ​តែ​ភាគ​ទុ​និក​មួយចំនួន​តូច​តែប៉ុណ្ណោះ​ដែលមាន​ភាគហ៊ុន​នៅក្នុង​ធនាគារ​អេស៊ីលីដា​ដូច្នេះ​ធនាគារ​ចង់អោយ​អត្ថប្រយោជន៍​របស់ខ្លួន​បាន​ទៅលើ​អតិថិជន​កាន់តែច្រើន​បន្ថែមទៀត​ទើប​ធនាគារ​សម្រេច​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ​នេះ​ជួន​ដល់​អតិថិជន​និង​ដៃគូ​វិនិយោគ​»៕S/

​ចំណងជើង​រូបថត​៖​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​នៅក្នុង​សិក្ខាសាលា​ស្ដីពី ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រកាល​ពីថ្ងៃ​១៨ មករា ឆ្នាំ​២០២០ (​រូបៈ​សុផល​)