ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ស្នើរ​សុំ​អន្តរា​គម​ពីស​ម្តេច​តេ​ជោ​ជួយ​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ដោយ​ស្របច្បាប់​

257
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ប្រជាពលរដ្ឋ​ចំនួន​៣៩២​គ្រួសារ​ដែល​កំពុង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្ថិតនៅ​ចំណុច​ដៃ​អូ​សេវ​តំបន់​ប្រសព្វ​រវាង​ឃុំ​ស្តៅ​និង​ភ្លុក​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​បាននាំគ្នា​ស្នើរ​សុំ​អន្តរា​គម​ពីស​ម្តេច​តេ​ជោ​ជួយ​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដី​ដើម្បី​ការរស់នៅ​ដោយ​ស្របច្បាប់​បើទោះបីជា​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​មិនឱ្យ​ចំនួន​២​ដង​រួចមកហើយ​ក្តី​។​

ប្រជាពលរដ្ឋ​ទាំងនោះ​អះអាងថា​ពួកគេ​មិនមាន​ទីកន្លែង​ត្រូវ​ទៅ​រស់​នៅទីណា​ទៀតឡើយ​។​ដោយ​ពួកគាត់​គ្មាន​ទីជម្រក​ណា​ត្រូវ​នៅ​និង​គ្មាន​ដី​សម្រាប់​បង្កបង្កើនផល​។​លោក​ប៊ុត​សុខ​ជា​និង​លោកស្រី​ក​ញ្ច្រៀ​ច​តំណាងអោយ​ពលរដ្ឋ​ជិត​៤០០​គ្រួសារ​សូមអោយ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ជួយផ្ដល់​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ពលរដ្ឋ​ស្របច្បាប់ ដូច​ពលរដ្ឋ​ដទៃ​ផង​។​

សូម​រំលឹកថា​ពីមុន​ដី​តំបន់​ខាងលើ​សុទ្ធ​តែព្រៃ​ហើយ​ប្រជាពលរដ្ឋ​បាន​លើកគ្នា​ទៅ​កាប់ឆ្កា​ទន្ទ្រានព្រៃ​របស់​រដ្ឋ​រាប​ដល់​ដី​ចំណុច​អូរ​សេវ​និង​ចំបក់​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្លុក​និង​ឃុំ​ស្ដៅ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​ពួកគេ​បាន​លើកគ្នា​រាប់រយ​គ្រួសារ​ទៅ​រស់នៅ​ហើយ​អាជ្ញាធរ​បាន​ត្រឹម​ធ្វើការ​ណែនាំ​និង​ហាមឃាត់​មិន​អនុញាតិ​អោយ​រស់នៅ​តែប៉ុណ្ណោះ​។​

​លោកស្រី​សុខ​នឿន​ជា​ប្រជាពលរដ្ឋ​មកពី​ខេត្តក្រចេះ​បានឱ្យដឹងថា​ពី​ដើមឡើយ​គាត់​បានមក​ស៊ីឈ្នួល​ដាំបាយ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ហើយ​មិន​ត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​ទេ​។​ដោយ​មូលហេតុ​មាន​ជីវភាព​ខ្វះខាត​គ្មាន​កន្លែង​អោយ​កូន​រស់នៅ​ទើប​មក​ចាប់ដី​ដើម្បី​ធ្វើ​ការដាំដុះ​បង្កបង្កើនផល និង​រស់នៅ​ជា​អចិ​ន្ទ្រៃ​ដូច​គេ​។​

​លោក គ្រី​យា តោ​ហៀ​ត ជា​ជនជាតិខ្មែរ​អ៊ីស្លាម ពលរដ្ឋ​មកពី​ខេត្តកំពង់ចាម ក៏បាន​លើកឡើងថា គ្រួសារ​គាត់​មិនមាន​លំនៅស្ថាន​ជ្រកកោន​ក៏​សម្រេចចិត្ត​មក​កាប់ឆ្កា​ដី​ដើម្បី​រស់នៅ​និង​បង្កើន​ផល​លើ​ផ្ទៃដី​ដែល​ពួកគេ​បាន​កាប់​។​តំណាង​ប្រជាពលរដ្ឋ​លោក​ប៊ុត​សុខ​ជា​បាន​បញ្ជាក់ថា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ភាគច្រើន​ពួកគាត់​មក​ស៊ីឈ្នួល​អារឈើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អា​គ្គិ​ស​នី​សេ​សាន​ក្រោម​២ ក្រោយមក​ពួកគាត់​ពេញចិត្ត​និង​ចង់​រស់នៅ​ទីនេះ​ក៏បាន​នាំគ្នា​កាប់​ទន្ទ្រាន​ដីព្រៃ​រស់នៅ​អាស្រ័យ​ផល​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​លោក​បន្តថា​កន្លងមក​ខាង​អាជ្ញាធរខេត្ត​ស្រុក​ក៏បាន​ចុះមក​ណែនាំ​និង​បានអោយ​ពលរដ្ឋ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​តែ​ពលរដ្ឋ​ទាំ​អស់​មិន​ព្រម​ចាកចេញ​ឡើយ​។​សុខចិត្ត​ក្រាញ់ននៀល​រស់នៅ​ទីនេះរ​ហូត​និង​សូមអោយ​អាជ្ញាធរខេត្ត​និង​ប្រមុខ​រាជរដ្ឋាភិបាល ជួយផ្ដល់​កម្ម​សិទ្ធ​ដី​ដើម្បី​រស់នៅ​ស្របច្បាប់ ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក​ជា​ថា​វរិ​ទ្ធ​អភិបាលរង​ខេត្តស្ទឹងត្រែង​ទទួលបន្ទុក​ទំនាស់​ដីធ្លី​បានអោយដឹងថា​បញ្ហា​ការវិវាទ​ដីធ្លី​នេះ​កំពង់​តែមាន​ការកើតឡើង​យ៉ាង​ក្ដៅគគុក​មិនអាច​អនុញ្ញាតអោយ​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​បុគ្គល​បានឡើយ​។​លោក​បន្ដថា​ករណី​ប្រជាពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​ដីព្រៃ​នៅ​ចំណុច​ខាងលើ​គឺ​លោក​ដួង​ពៅ​អភិបាលរង​ខេត្តស្ទឹងត្រែង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ដោះស្រាយ​។​

​លោក​ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង បានអោយដឹងថា បញ្ហា​ប្រជាពលរដ្ឋ​ដែល​សំ​ណូ​ពរ​ខាងលើ លោក​នឹង​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​បើក​ការ​ស៉ើ​ប​អង្កេត​ឡើងវិញ​នៅពេល​ខាងមុខនេះ​។​ត​ទៅមុខទៀត​មិនទាន់​ដឹង​នៅឡើយ​ទេ​៕S/​