ពលរដ្ឋ​ជិត​៧០​នាក់​ផ្ដិតមេដៃ​ជំទាស់​សាលដីកា​សាលា​ឧ​ទ្ធ​រ​ណ៏​រឿង​ដី​មួយកន្លែង​នៅ​សង្កាត់​យក្ស​ឡោម​

200

​(​រតនគិរី​)៖​ពលរដ្ឋ​ជាង​៧០​នាក់​នៅ​ភូមិ​ភ្នំ​សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៧​បាន​ផ្ដិតមេដៃ​ជំទាស់​ទៅ​និង​សាលដីការ​សាលា​ឧ​ទ្ធ​រ​ណ៏​ដែល​សម្រេច​រឿង​ដី​មួយកន្លែង​ដោយ​ពុំមាន​ភាពត្រឹមត្រូវ​នៅ​សង្កាត់​យក្ស​ឡោម​។​
​ ​
គួររំលឹកថា​កាលពី​ឆ្នាំ​១៩៩៨​ស្ដ្រី​មេម៉ាយ​ម្នាក់​ឈ្មោះ​ម៉ឺន​ប៊ួ​លាន​បាន​ទៅ​តាំងទី​លំនៅ​លើដី​មួយកន្លែង​ដែល​បាន​ទិញ​ពី​ឈ្មោះ​ប៉ើ​ន​ទូច​និង​ឈ្មោះ​គឹម​ញ៉ែង​ដែលមាន​ទំហំ​៥០​ម៉ែត្រ​បួន​ជ្រុង​ស្ថិតនៅ​ភូមិ​ភ្នំ​សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង​ជាប់​និង​ផ្លូវជាតិ​លេខ​៧៨​។​ស្ដ្រី​នោះ​ថា​គាត់​រួម​និង​កូនប្រុស​ប្រាំ​នាក់​បានរស់នៅ​លើដី​នោះ​ដោយ​សុខ​សាន​។​លុះ​មកដល់​ឆ្នាំ​២០០៦​ក៏​កើត​មានរឿង​ទំនាស់​ដី​នោះ​ជាមួយនិង​លោក​ខាំ​សៃ​អតីត​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ដ​រតនគិរី​ដែលមាន​ព្រំដី​ជាប់​គ្នា​។​

​ស្ដ្រី​មេម៉ាយ​រូប​នោះបាន​បញ្ជាក់ថា​លោក​ខាំ​សៃ​បានមក​កាន់កាប់​ដី​នោះ​ក្រោយ​គាត់​មួយឆ្នាំ​ពោលគឺ​នៅ​ឆ្នាំ​១៩៩៨​គាត់​(​ស្ដ្រី​មេម៉ាយ​)​បានមក​រស់នៅ​ទីនោះ​រួចទៅហើយ​។​ចំណែក​លោក​ខាំ​សៃ​ទើប​មក​ធ្វើ​របង​ហ៊ំ​ព័ទ្ធ​ដី​នោះ​ក្នុង​ឆ្នាំ​១៩៩៩​ប៉ុន្ដែ​ក្រោយមក​នៅ​ឆ្នាំ​២០០៦​លោក​ខាំង​សៃ​បាន​ប្ដឹង​នាង​ខ្ញុំ​ទៅ​សាលាដំបូង​ហើយ​តុលាការ​ខេត្ដ​គេ​មិនបាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ឬ​ស៊ើបអង្កេត​សួរនាំ​សាក្សី​ឱ្យបាន​ច្បាស់លាស់​និង​ត្រឹមត្រូវ​ក្នុង​រឿងក្ដី​នោះឡើយ​គឺ​សម្រេច​ឱ្យ​នាង​ខ្ញុំ​ចាញ់ក្ដី​តែម្ដង​។​

​ស្ដ្រី​ដដែល​បានឱ្យដឹង​ទៀតថា​ដោយ​កើតទុក្ខ​មិន​សុខ​ចិ​ត្ដ​ក្នុង​រឿង​នោះ​នាង​ខ្ញុំ​បាន​ប្ដឹង​ជំទាស់​ជា​បន្ដទៅ​ឧ​ទ្ធ​រ​ណ៏​ប៉ុន្ដែ​តុលាការ​ឧ​ទ្ធ​រ​ណ៏​បាន​កាត់​ឱ្យ​នាង​ខ្ញុំ​ចាញ់ក្ដី​ទៀត​។​ខ្ញុំ​បាន​បន្ដ​ប្ដឹងទៅ​កំពូល​ដើម្បី​ឱ្យជួយ​រក​យុតិធម៌​ក្រោយពេល​តុលាការ​កំពូល​បើក​ការស៊ើបអង្កេត​រួច​បានសម្រេច​ថា​ប្លង់ដី​របស់​របស់​នាង​ខ្ញុំ​(​ម៉ឺន​ប៊ូ​លាន​)​មាន​លក្ខណ​:​ត្រឹមត្រូវ​គឺ​ដី​នោះបាន​ទិញ​ពី​ឈ្មោះ​ប៉ើ​ន​ទូច​និង​ឈ្មោះ​គឹម​ញ៉ែង​ដោយមាន​ភូមិ​និង​ឃុំ​ទទួលស្គាល់​។​

ចំណែក​ដី​លោក​ខាំ​សៃ​ដែលជា​ភាគី​ដើមបណ្ដឹង​មាន​ភាពមិនប្រក្រតី​គឺ​ព្រំប្រទល់​និង​ខុស​ទីតាំង​ដី​ដែល​កំពុងមាន​ទំនាស់​នោះ​គឺ​ស្ថិតនៅ​ភូមិ​ពីរ​សង្កាត់​ឡា​បាន​សៀក​ឯណោះ​វិញ​និង​មាន​ទំហំ​ដល់​ទៅ​៣០០​ម៉ែត្រ​បួន​ជ្រុង​ដែលមាន​ព្រំ​ខាងជើង​ទល់​និង​ផ្លូ​ង​ជាតិ​លេខ​១៩​និង​ខាងត្បូង​ទល់​និង​ព្រៃ​កៅស៊ូ​ខាងកើត​ទល់​និង​ដី​អ៊ី​គឹម​សេង​និង​ខាងលិច​ទល់​ចម្ការ​លោក​ឡយ​។​
​ដោយឡែក​ដី​ភាគី​ចុងចោទ​ឈ្មោះ​ម៉ឺន​ប៊ូ​លាន​មាន​ទំហំ​៥០​ម៉ែត្រ​បួន​ជ្រុង​ស្ថិតនៅ​ភូមិ​ភ្នំ​សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង​ដែលមាន​ព្រំប្រទល់​ខាងជើង​ទល់​និង​ចម្ការ​តា​ឡុង​សាន​ខាងលិច​ទល់​និង​ផ្លូវជាតិ​លេខ​៧៨​ខាងកើត​ទល់​និង​ដី​តា​សឿន​និង​ខាងត្បូង​ដល់​និង​ដី​តា​ខាំ​សៃ​។​

ក្រោយពី​តុលាការ​កំពូល​កាត់សេចក្ដី​ដូចខាងលើ​រួច​នៅ​ថ្ងៃទី​៧​ខែ​ក​ញ្ញ​ឆ្នាំ​២០១០​បាន​បង្វិល​សំណុំរឿង​រដ្ឋប្បវេណី​នោះ​ទៅ​សាលា​ឧ​ទ្ធ​រ​ណ៏​វិញ​ដើម្បីឱ្យ​ពិនិត្យ​ដំណើរការ​តាមច្បាប់​។​ប៉ុ​ន្ដ​នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០០៨​តុលាការ​ឧ​ទ្ធ​រ​ណ៏​ក៏​កាត់សេចក្ដី​ឱ្យ​នាង​ខ្ញុំ​ចាញ់​ដោយ​អ​យុតិធម៌​បំផុត​ដោយ​ឱ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​នោះ​គឺ​សម្អាង​ទៅលើ​ប័ណ្ណ​AA1 ២៥៦​ចុះ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​១៩៩៣​កាន់កាប់​ដី​នោះ​(​ប្លង់​ស្លាបមាន់​)​ដែល​លោក​ខាំ​សៃ​បាន​ឃុបឃិត​គ្នា​ធ្វើឡើង​ដោយ​ស្ងាត់ៗ​គឺ​ពុំមាន​ការជូនដំណឹង​និង​មាន​ស្នាម​មេដៃ​អ្នក​ដែលមាន​ព្រំ​ចូលរួម​ដឹងឮ​និង​ត្រូវ​តុលាការ​កំពូល​ចាត់ទុក​អត់​បានការ​នោះ​។​

​នៅ​ថ្ងៃទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៧​តុលាការ​ឧ​ទ្ធ​រ​ណ៏​បាន​ជូនដំណឹង​ទៅ​សាលាដំបូង​ខេត្ដ​រតនគិរី​ដោយ​ឱ្យ​នាង​ខ្ញុំ​ចាញ់ក្ដី​ម្ដងទៀត​ដោយ​បង្ខំ​ឱ្យ​នាង​ខ្ញុំ​រុះរើ​ផ្ទះ​ចាក់​ចេញពី​ដី​របស់ខ្ញុំ​ដែល​បានរស់នៅ​ជាង​២០​ឆ្នាំ​នោះ​ឱ្យបាន​មុន​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​

ដោយ​មើលឃើញ​សាលដីការ​របស់​តុលាការ​ឧ​ទ្ធ​រ​ណ៏​មាន​ភាពមិនប្រក្រតី​នោះ​ហើយ​នៅ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៧​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រមាន​ជាង​៧០​នាក់​រស់នៅ​ភូមិ​សង្កាត់​ជាមួយ​ជនរងគ្រោះ​បាននាំគ្នា​ផ្ដិត​មេ​ធ្វើ​ញាតិ​ជំទាស់​ទៅ​និង​សាលដីការ​នោះ​និង​សំណូមព​រយ៉ា​ទទូច​ឱ្យ​ក្រសួង​យុតិធម៌​មេ​ត្ដ​ពិនិត្យ​រួច​បើក​ការស៊ើបអង្កេត​ករណី​នោះ​ឱ្យបាន​ត្រឹមត្រូវ​និង​យុតិធម៌​៕S/​ដោយ​៖​បាន​លុង​