ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ពិការ​នៅ​ឃុំ​រហាល​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា នា​រដូវ​កាន់បិណ្ឌ​

1116
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ពិការ​នៅ​ឃុំ​រហាល​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា នា​រដូវ​កាន់បិណ្ឌ អន្លង់​ថ្ម​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក លី សារី អភិបាលរង​ខេ​ត្រ​បន្ទាយមានជ័យ និង​ជា​ប្រធាន​សាខា​គណៈកម្មាធិការ​កាក​បាទ​ក្រហម​ខេត្ត លោក សាន ឃិត នាយក​ប្រតិបត្តិ​សាខា និង​ក្រុមការងារ បាន​អញ្ជើញ​ទៅ​ចែកជូន​ដល់ផ្ទះ​ពលរដ្ឋ​ជា​មុខសញ្ញា​ទាំងនោះ កាលពី​ថ្ង​ទី​៦​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក ឆាយ ថ្ម​ម អភិបាលរង​ស្រុក​ព្រះនេត្រព្រះ និង​ជា​ប្រធាន​អនុគណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ស្រុក​ឲ្យ​ដឹងថា ពលរដ្ឋ​មុខសញ្ញា​ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ពិការ​ត្រូវ​ទទួល​អំណោយ​ដែល​១​គ្រួសារៗ ទទួលបាន​នូវ​អង្ករ​២៥​គីឡូក្រាម មី​១​កេះ ត្រីខ​១២​កំប៉ុង ទឺ​ក​ត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឺ​ក​សុទ្ធ​១​យួរ មុង​១ ភួយ​១ ក្រមា​១ ឃី​ត​១​កញ្ចប់ (​ពី​កាកបាទក្រហម​) និង​ឃី​ត​ខោអាវ​និង​ថវិកា​មួយចំនួន​។​

​លោក លី សារី បាន​ពាំនាំ​បណ្តាំ​សួរសុខទុក្ខ​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​និង​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុន រ៉ានី ហ៊ុន សែន ក៏​ដូច​ផ្តល់​កម្លាំង​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​ខ្វះ​ម្ហូបអាហារ​ដែល​បានជ្រើសរើស​មក​ទទួល​អំណោយ​ទាំងនេះ​៕ ល​