ពលរដ្ឋ​នៅតែមាន​ជំនឿ​ទៅ​បន់ស្រន់​សុំ​កូន​ពី​តា​ព្រហ្ម​វត្ត​នគរ​បា​ជ័យ​ខេត្តកំពង់ចាម​

603

​កំពង់ចាម​៖ ប្រជាពលរដ្ឋ មួយចំនួន ជាពិសេស​អ្នកស្រុក​រស់នៅ ខេត្តកំពង់ចាម នៅតែមាន​ជំនឿ​ទៅ បន់ស្រន់​សុំឱ្យ​មានកូន​ឬ​ចាក់​គម្ពីរ​ផ្សង សំណាង​ពី​ជោគ​ជាតា​រាសី នៅ​តា​ព្រហ្ម​ដែលមាន​ទីតាំង ស្ថិតនៅក្នុង​បរិវេណ ប្រាសាទ​នគរ​បា​ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​ ​
​ ​
​លោកតា​សួន យ៉ឹ​ន វ័យ​៨០​ឆ្នាំ ជា​គណៈកម្មការ​អាចារ្យ​ម្នាក់ ក្នុង ចំណោម​ប្រាំមួយ​នាក់ ដែល​ប្រចាំការ នៅ​សិរី​សុគន្ធ​បទ ហៅ​លោកតា​ព្រហ្ម ស្ថិត​ក្នុងភូមិ​អម្ពិល​លើ ឃុំ​អម្ពិល ស្រុក កំពង់សៀម​បានឱ្យ ដឹងថា នៅ​ថ្ងៃ​ធម្មតា មិនសូវមាន​អ្នក​មក​បែរបន់​, ទស្ស​ទាយ ឬ​ចាក់គ​ម្ពឺ​រ​នោះទេ ។ តែបើ​ចំ​ថ្ងៃសីល និង​ថ្ងៃអាទិត្យ មាន​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី ពី​២០​ទៅ​៣០​នាក់​ក្នុង​មួយថ្ងៃ ។ បើ​ចំ​ថ្ងៃ​ពិសេស​ដូច ជា​រដូវ ឆេង​ម៉េង ចូលឆ្នាំ​ចិន និង​ពេល​សិស្ស ប្រឡង​ឌី​ស​ប្លូ​ម​ឬ​បាក់​ឌុប​វិញ មាន​អ្នក​មក​បន់ស្រន់ លោកតា​ព្រហ្ម ពី​៤០​ទៅ ៥០​នាក់​ក្នុង​មួយថ្ងៃ ជាពិសេស​អ្នក​ជាប់ សែស្រឡាយ​ចិន មាន​ចំនួន​ច្រើនជាង គេ ។​ ​
​ ​
​លោកតា​បាន​បន្តថា ភាគច្រើន នៃ​អ្នក​ទាំងនោះ បានមក​បន់ស្រន់​សុំ លោកតា​ព្រហ្ម​ច្រើនយ៉ាង ណាស់​ទៅ តាម​បំណង​របស់គេ​រៀងខ្លួនៗ ។ ក្នុង នោះ អ្នកខ្លះ​សុំ​បារមី​តា​ព្រហ្ម ឬ​ហៅ​តា ប៉ាវ​កុង ជួយ​ឱ្យ​មានកូន​, អ្នកខ្លះ​សុំឱ្យ រកស៊ី​មានបាន​, សុំឱ្យ​ប្រឡង​ជាប់​, សុំ ជួយ​រក​គ្រួសារ​ដែល​បាន​បាត់បង់ និង អ្នក​ខ្លះទៀត​សុំឱ្យ​ជាសះស្បើយ​ពី​ជំងឺ តម្កាត់​ផ្សេងៗ ។ លើសពីនោះ ចំពោះ​អ្នក​ដែល​រស់នៅ​ក្រៅ ប្រទេស ដូចជា សហរដ្ឋអាមេរិក​, អូស្ត្រាលី​, កូរ៉េ​ខាង ត្បូង ក៏បាន​ពឹងពាក់​សាច់ញាតិ ឱ្យមក ទស្សន៍ទាយ និង​បែរបន់ ហើយ​ប្រាប់ លទ្ធផល​ពី​ការ​ទស្សន៍ទាយ​ទាំងនោះ តាម​ទូរស័ព្ទ​ក៏មានដែរ ។​
​ ​
​លោកតា បន្ថែមថា ក្នុង​ចំនួន អ្នក​ដែល​បានមក​បន់ស្រន់​ប្រហែល​៥០ នាក់ មាន​៤០​នាក់ បាន​យក​នូវ នំចំណី​អាហារ​ផ្សេងៗ ដូចជា​មាន់​ទា​ចម្អិន ស្រាប់ និង​ជ្រូក​ខ្វៃ​ជា​គ្រឿង​ដ​ង្វា​យ ទៅតាម​ការសន្យា ឬ​ហៅថា លាបំណន់ ដែល​ការ​បន់ស្រន់​របស់​ពួកគេ​ទទួល បាន​លទ្ធផល​ល្អ​តាម​បំណងប្រាថ្នា ។​ ​
​ ​
​លោកតា យ៉ឹ​ន បានឱ្យដឹងថា ចំពោះ​រឿង​បច្ច័យ ឬដ​ង្វា​យ​នៅ​តា​ព្រហ្ម នោះ​មិនបាន​កំណត់​តម្លៃ​ដែល ត្រូវ​បង់ នោះទេ គឺ​អាស្រ័យ​ទៅតាម​សទ្ធា​របស់ អ្នក​បន់ស្រន់ ។ បច្ច័យ​ទាំងនោះ ត្រូវដាក់​ចូលទៅក្នុង កេស​ជាច្រើន ដែល មាន​សរសេរ​ឈ្មោះ​អ្នកទទួល​ដូចជា ខាង​អង្គភាព​ជនពិការ​, កាកបាទក្រហម ប្រហែល​ជាង​១០​ស្ថាប័ន ។ រីឯ​ខាង គណៈកម្មការ​អាចារ្យ ចំនួន​ប្រាំ​មួយរូប ប្រចាំការ​នៅ​តា​ព្រហ្ម​នេះ ទទួល​មើល កេស​កសាង​របស់​វត្ត​នគរ​ក្នុង ចំនួន​បី រូប និង​វត្ត​នគរ​ក្រៅ ចំនួន​បី​រូប ។ បច្ច័យ កេស សម្រាប់​កសាង​វត្ត​ទាំងពីរ​នេះ បែងចែក​ឆ្លាស់គ្នា​តាម​វត្ត​មួយ​សប្តាហ៍​ម្តង​ដែលមាន​ថវិកា​បាន ជា​បច្ច័យ​ពី​ប្រាំ ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​ចៅអធិការ​វត្ត​ទាំងពីរ ។ ចំណែក​អាចារ្យ​ទាំង​ប្រាំ​មួយរូប នៅ ប្រចាំការ​តា​ព្រហ្ម​នេះ ទទួលបាន​បច្ច័យ​ចែកគ្នា​ក្នុង​ម្នាក់ៗ​មួយ ថ្ងៃ​ពី​ប្រាំ​ពាន់​ទៅ មួយ​ម៉ឺន​រៀល ។​
​ ​
​លោកស្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ ធម្មការ និង​សាសនា​ខេត្តកំពង់ចាម បាន ឱ្យដឹងថា ការ​ទស្សន៍ទាយ បន់ស្រន់ ចាក់ គម្ពីរ​ដូច​នៅ​តា​ព្រហ្ម ហៅ​ប៉ាវ​កុង នៅ វត្ត​នគរ​បា​ជ័យ នេះ មិនមែនជា​សាសនា ព្រះពុទ្ធ​ទេ ។ ការ​ទស្សន៍ទាយ​ដូចគ្នានេះ លោក​ពិនិត្យឃើញ​នៅ​វត្តភ្នំ​ប្រុស ភ្នំ​ស្រី ស្រុក​កំពង់សៀម វត្តភ្នំ​ជើងព្រៃ ដែល ជាការ​រៀបចំឡើង​ដោយ​អាចារ្យ ជា គណៈកម្មការ​ចំណុះជើងវត្ត ។​
​ ​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ទូទាំង​ខេត្តកំពង់ចាម មាន​វត្ត​អារាម សរុប​ចំនួន​៣៧២​វត្ត ដែល​ក្នុងនោះ​មាន ជា​គណៈ​ធម្មយុត្តិ ចំនួន​១២​វត្ត និង ផ្សេងទៀត​ជាវ​ត្ត​គណៈមហានិកាយ ៕ ដោយ​៖ គង់ ហេង​