ពលរដ្ឋ​នៅ​ខេត្តកណ្តាល​និង​ភ្នំពេញ​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ម៉ូតូ​កង់​បី​២​គ្រឿង​ពី​ក្រុមហ៊ុន​TVS

776
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន TVS​គឺ​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល​។​រង្វាន់​ម៉ូតូ​កង់​បី​នេះ​បាន​ត្រូវប្រគល់​ដល់​អ្នកឈ្នះ​កាលពី​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ធី​វី​អេស រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៣​ខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ម៉ូតូ​កង់​បី​ដ៏​ល្បី​TVS​បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក​TVS​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់​,​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​,​និង​រង្វាន់​ប្រេងម៉ាស៊ីន​Motul​ជាច្រើន​រង្វាន់​ទៀត​។​

សម្រាប់​រង្វាន់​ធំ​ប្រចាំខែ​ដែលជា​ម៉ូតូ​កង់​បី​ម៉ាក​TVS​ចំនួន​២​រង្វាន់​ត្រូវ​ចាប់បាន​ទៅលើ​អតិថិជន​ឈ្មោះ​ឡៅ​វឿន​មកពី​ក្រុង​តាខ្មៅ​ដែលមាន​សន្លឹកឆ្នោត​លេខ​០០១០៦៨​។​អតិថិជន​មួយរូប​ទៀត​មានឈ្មោះ​សួន​ដា​រ៉ា​មកពី​ភ្នំពេញ​ដែលមាន​សន្លឹកឆ្នោត​លេខ​០០១២១៩​។​

​យ៉ាងណាមិញ​ចំពោះ​អតិ​ជន​ដែល​បានឈ្នះ​រង្វាន់​ធំ​ក៏ដូចជា​រង្វាន់​ទូរ​សព្ទ​ដៃ​និង​ប្រេងម៉ាស៊ីន​បាន​អញ្ជើញ​មក​ទទួល​រង្វាន់​ផ្ទាល់​និង​មានការ​ថតរូប​អនុស្សាវរីយ៍​កាលពី​ថ្ងៃទី​៥​ខែមិថុនា​នេះ​នៅ​ទីតាំង​ក្រុមហ៊ុន​TVS​ជាមួយ​ទឹកមុខ​ញញឹម​និង​រំភើបចិត្ត​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា​សម្រាប់​ការចាប់​រង្វាន់​លើក​នេះ​គឺជា​ការចាប់​រង្វាន់​លើក​ទី​១​ប្រចាំ​ខែឧសភា​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​នូវ​ម៉ូតូ​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​TVs​។​ហើយ​រាល់​ការចាប់​រង្វាន់​សម្រាប់​អតិថិជន​គឺមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​ជាទីបំផុត​។​

ម្យ៉ាងវិញទៀត​ចំពោះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​ប្រចាំខែ​នេះ​សូមកុំ​ទាន់​អស់សង្ឃឹម​ព្រោះ​សន្លឹកឆ្នោត​របស់​អតិថិជន​ទាំងអស់​ដែល​មិនទាន់​ឈ្នះ​នឹងត្រូវ​ចាប់​រង្វាន់​ម្តងទៀត​នៅ​បំណាច់​ឆ្នាំ​ដែលមាន​រង្វាន់​ធំ​ជា​រថយន្ត​ដ៏​ទំនើប​ផងដែរ​។​Toyota HiluxRevo2019​ម៉ូតូ​កង់​បី​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ទឹកប្រាក់​សុទ្ធ​រហូតដល់​១០០០$​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។​

​បច្ចុប្បន្ន​គេ​សង្កេតឃើញថា​វត្តមាន​ម៉ូតូ​កង់​បី​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​កំពុង​កើនឡើង​ស្របពេល​តម្រូវការ​សេវា​ដឹកជញ្ជូន​ក៏​កំពុងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។​កំណើន​នេះ​បានធ្វើឱ្យ​ការនាំ​ចូល​ម៉ូតូ​កង់​បី​របស់​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​កាន់តែ​ច្រើនឡើងៗ​នៅ​កម្ពុជា​ជាពិសេស​រាជធានី​ភ្នំពេញ​។​

ទន្ទឹមនឹង​ការជួយ​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​,​ការកាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​នោះ​ម៉ូតូ​កង់​បី​ជាពិសេស​ម៉ូតូ​កង់​បី​ធី​វី​អេស​(TVS)​របស់​ឥណ្ឌា​បានផ្តល់​ឱកាស​ការងារ​និង​មុខរបរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថែមទៀត​៕S/

​ចំណងជើង​រូបថត​៖ TVS ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​(​រូបៈ​សុផល​)


​ ​