ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ ចងចាំ​ជានិច្ច មហា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ

1076
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ប្តេជ្ញា​រៀនសូត្រ​តាម​គម្រូ​វីវ​:​ភាព​របស់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​វិត​ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជាជន​។ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់​ដែល​បាន​រំដោះប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ និង​ទប់ស្កាត់​របប​នេះ កុំអោយ​វិល​ល​ត្រឡប់មកវិញ​ជា​រៀងរហូត …..​។​

​ទាំងនេះ​ជា​សារ​និង​បដា​ក្នុង​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ​ឬ​ទិវា​នៃ​ការចងចាំ ២០ ឧសភា​ឬ​អតីត​ទិវា​ចងកំហឹង​ឆ្នាំ​២០១៩ ដែល​ប្រា​ព្ធ​ធ្វើ​នៅ​វត្ត​សុភមង្គល ឬ​វត្ត​ក្បាល​ខ្មោច​នា​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩ ក្រោម​វត្តមាន​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​និង​ព្រះសង្ឃ​ជាច្រើន​អង្គ​។​

​បន្ទាប់ពី​មន្ត្រី​ថ្នាក់ដឹកនាំ និង​តំណាង​អង្គភាព​នានា​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ និង​អុជ​ធូប​ពីមុខ​ស្តូប​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​កម្ពុជា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម ដែល​សល់​តែមួយ​កន្លែង​គត់់​ក្នុង​ខេត្ត​រួចមក ក៏​មានការ​និមន្ត​ព្រះសង្ឃ​សូត្រ​ធ​ម៍​ប័​ង្សុ​កូ​ល​ឧ​ទ្ធិ​ស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​,​ប្រគេន​ទេយ្យទាន​ព្រះសង្ឃ​។​

​តម​ក លោក អ៊ុ រាត្រី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ទៅកាន់​ពិធី “​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ ឬ​ទិវា​ចងចាំ ២០ ឧសភា​” នោះ​ថា “​ថ្ងៃ​២០ ឧសភា ជា​ថ្ងៃ​ដែល​អង្គការ​អប្រិយ ប៉ុលពត បានដាក់​ចេញ​នូវ​គោលនយោបាយ​ប្រល័យពូជសាសន៍​ជាតិ ទើប​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បានកំណត់​យក​ថ្ងៃនេះ ជា​ទិវា​គោរព​បិ​ញ្ញាណ​ក្ខ​ន្ធ​រំលឹក​ឡើងវិញ នូវ​បណ្តា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​ក្នុង​គុក​នរកលោកិយ​ប្រល័យពូជសាសន៍ ក្នុង​របប​៣​ឆ្នាំ​៨​ខ​ឬ​២០​ថ្ងៃ​។ យើងទាំងអស់គ្នា សូម​សម្តែង​នូវ​មនោសញ្ចេតនា​រំជើបរំជួល​ចិត្ត​ក្រៃលែង ចំពោះ​ជនរងគ្រោះ​កម្ពុ​ជាជាង​៣​លាន​នាក់ ដែល​បានទទួល​ទារុណកម្ម​យ៉ាង​សែន​វេទនា ខ្លោចផ្សារ អមនុស្ស​ធ​ម៍​ទាំង​ផ្លូវកាយ ផ្លូវចិត្ត រហូត​បាត់​បង់ជីវិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​”​។​

​លោក អ៊ុ រាត្រី ថ្លែង​កត់សម្គាល់ថា ដោ​យក​ក្តាប់បាន​នូវ​ចរិត សារជាតិ និង​ផែនការ​ដ៏​មហន្តរាយ​ដូចដែល​របប​ប៉ុលពត បាន​អនុវត្ត​នយោបាយ​ប្រល័យពូជសាសន៍ រំលោភសិទ្ធិ​មនុស្ស​ក្នុង​ទិស​ស្លោក “​វាយ​ខ្ទេច បំផ្លាញ​ខ្ទេច​” “​ជីក​ស្មៅ ជីក​ទាំង​ឬ​ស​” “​ទុក​ក៏​មិន​ចំណេញ ដកចេញ ក៏​មិន​ខាត​”…​នោះ កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​មួយ​បាន​ប្រមូលផ្តុំ​ជា​ចលនា ហើយ​បង្កើតជា​តណ​សិរ្ស​សាម​គ្គិ​សង្គ្រោះ​ជាតិ​នា​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​១៩៧៨ រួច​កម្លាំង​នេះ​បាន​រីកចម្រើន​យ៉ាង​រហ័ស ធ្វើការ​វាយ​សម្រុក​យ៉ាងខ្លាំង​លើ​របប​នោះ ហើយ​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩​។​

​ស្នាមញញឹម​នៃ​មហា​គ្រួសារ​ខ្មែរ​បាន​ប្រាកដ​ឡើងវិញ​ក្នុង​ជីវភាព​ថ្មី​នេះ ប្រជាជន​កម្ពុជា​ពី​ជាង​៣៩​ឆ្នាំ មកទល់​បច្ចុប្បន្ន នៅ​ចងចាំ​របួសស្នាម​ដ៏​សោកសៅ​ខ្លោចផ្សារ​នេះ ។ ហើយ​សមិទ្ធផល​ពី​នោះ មក​បូករួម​នឹង​សមិទ្ធផល នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣​តុលា​១៩៩១ បានផ្តល់​ឲ្យ​ប្រជាជាតិ ប្រជាជន​យើង​មាន​សិទ្ធិ សេរីភាព អធិបតេយ្យ និង​អភិវឌ្ឍន៍​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

​ប្រជាជន​កម្ពុជា ក៏​អរ​ព្រះ​គុណ​អតីត​ព្រះមហាវីរក្សត្រ សម្តេចម៉ែ និង​ព្រះមហាក្សត្រ និង​សហគមន៍​អន្តរជាតិ ដែល​បាន​ជួយ​បង្រួបបង្រួម​ជាតិ នាំមក​សន្តិ​ភា​ពុំ​ការអភិវឌ្ឍន៍​កម្ពុជា​ឡើងវិញ និង​ជាពិសេស​ស​ញ​ម​អរគុណ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដែល​បាន​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម នាំមក​សន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍន៍​ដូច​ប​ច្ចប្ប​ន្ន​នេះ​។​

​នៅ​ចុងក្រោយ ទិវា​នេះ បាន​និមន្ត​ព្រះសង្ឃ​១០០​អង្គ​បិណ្ឌ​បាត្រ​៕