ពលរដ្ឋ​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ពីថ្ងៃ​ទី​២០ ដល់​២២ ខែ មីនា ​

1778
ចែករម្លែក

​ដោយៈ​ប​.​ខុន​​ ​ភ្នំពេញៈ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៃ​ប្រទេស​នឹង​កើតមាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ខ្លាំង​ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២​ខែមីនា ខាងមុខ ដោយសារ​ការជួបគ្នារ​វាង​ជ្រលង​សម្ពាធ​ខ្ពស់​និង​ជ្រលង​សម្ពាធ​ទាប​នៅក្នុង​ប្រទេស​ថៃ ហើយ​រាល់​ការប្រើប្រាស់​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​រួមទាំង​ទូរ​សព្ទ័​ដៃ​ពេល​បាតុភូត​នេះ​កើតឡើង ត្រូវតែ​មានការ​ប្រុង​ប្រ​យ​ត្ន័​។​

​ ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខែមីនា​ថា នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​ថ្ងៃទី​១៩​ខែមីនា មាន​សភាព​ក្តៅ​ហប់​ខ្លាំង ដោយសារ​បាតុភូតធម្មជាតិ​ចំនួន​ពីរ​ជួបគ្នា​នៅក្នុង​ប្រទេស​ថៃ​។​

​ ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា ការដែល​ជ្រលង​សម្ពាធ​ខ្ពស់​និង​ជ្រលង​សម្ពាធ​ទាប​ជួបគ្នា​នៅក្នុង​ប្រទេស​ថៃ​នេះ​នឹង​បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ កើតមាន​ច្រើន អំឡុង​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២​ខែមីនា ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ដំបូង​។ សីតុណ្ហភាព​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ ពេលនេះ​ស្ថិតនៅក្នុង​រង្វង់​ពី​៣៦​ទៅ​៣៧​អង្សា​សេ តែមាន​សភាព​ក្តៅ​និង​ហប់​ខ្លាំង​។​

​ ​លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ​ថា អំឡុង​រយៈពេល​នេះ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ប្រើប្រាស់​គ្រឿង​អេ​ឡិ​ត្រូ​និ​ច ជាពិសេស​ទូ​រស​ព្ធ័​ដៃ​គួរ​ផ្អាក នៅពេល​មេឃរ​កល់​ធ្លាក់ភ្លៀង នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​។​ចំណែក​នៅ​ភ្នំពេញ​និង​តំបន់​ទំនាប​កណ្តាល​ភាគ​អ​គ្នេ​យ៍​វិញ កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់​បក​មកពី​ទិសខាងកើត​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ខ្យល់​មាន​សំណើម​ខ្ពស់ និង បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​២០​រហូតដល់​ដំណាច់​ខែមីនា​នេះ​។​

​ ​យោងតាម​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៧​ខែមីនា​បានបង្ហាញ​ឲ្យ​ឃើញថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួលរង​ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា​រវាង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ​និង​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២២​ខែមីនា នៅ​តំបន់​វាលទំនាប ខ្ពង់រាប​និង​តំបន់​មាត់សមុទ្រ​។​

​ ​សេចក្តីជូនដំណឹង​ដដែល​បានបញ្ជាក់​ជាពិសេស​ថា​ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២​ខែមីនា​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​រួមមាន​ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយ​មាន​ជ​យ័​និង​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ អាច​នឹងមាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​យ​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕