ពលរដ្ឋ​នៅ​ពាក់​កន្ទេល បឹង​ទន្លេសាប សុំ​អាជ្ញាធរ​បង្កើត​ភូមិ​លើ​ទីតាំង​ដែល​ពួកគាត់​រស់នៅ​

824
ចែករម្លែក
  • 1
    Share

ដោយ:​គ្រ​ញួ​ង​/​បាត់ដំបង ​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទ​ន្ល​សាប ចំណុច​ពាក់​កន្ទេល ស្នើសុំ​អាជ្ញាធរ​ឱ្យជួយ​បង្កើត​ភូមិ​លើ​ទីតាំង​ដែល​ពួកគាត់​រស់នៅ ដើម្បី​មានការ​យកចិត្តទុកដាក់​ផ្តល់​សេវា​ផ្សេងៗ ពិសេស​ការ​គ្រប់​គ្រង់​ផ្នែក​សន្តិសុខ​មូលដ្ឋាន​។​

​ប្រជា​នេសាទ​ជាច្រើន​គ្រួសារ​រស់នៅ​ចំណុច​ព្រែកពាក់​កន្ទេល ជា​ដែន​បឹង​ទន្លេសាប ចំណុះឲ្យ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បានលើកឡើង​ឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ថា ពួកគាត់​សំណូមពរឲ្យ​អាជ្ញាធរ​ជួយ​រៀបចំ​តំបន់​ដែល​ពួកគាត់​រស់នៅ បង្កើតឲ្យក្លាយ​ទៅជា​ភូមិ​ស្របច្បាប់ ដើម្បី​ពួកគាត់​ទទួល​បាន​នូវ​ការយកចិត្ត​ទុក​ពី​អាជ្ញាធរ​ដែនដី ទទួលបាន​នូវ​ការធានា​ផ្សេងៗ​ទាំង​ផ្នែក​រដ្ឋបាល​សាធារណៈ សេវា​ផ្តល់​សុខភាព ឬ​សេវា​អប់រំ​ជាដើម​។​

ភាព​ឯកា​នេះ ទាំង​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ការខ្វះ​នូវ​ភាពកក់ក្តៅ​រស់នៅ​ប្រឈម​នឹង​ការលំបាក​ជាច្រើន ការប៉ះពាល់​ផ្នែក​បរិស្ថាន ទឹក​មិន​បាន​ស្អាត សុខភាព កូនចៅ​រៀនសូត្រ​ត្រូវ​ជិះទូក​ទៅ​សាលា​ឆ្ងាយ​រាប់គីឡូម៉ែត្រ ។​

​ប​ញ្ហនេះ​លោក ស៊ឹម ពៅ តំណាង​ប្រជាពលរដ្ឋ រស់នៅ​ចំណុច​ខាងលើ បាន​បញ្ជាក់ថា ចំណុច​ព្រែកពាក់ កន្ទេល​នេះ​ប្រជុំ​ប្រជាព​ដលរ​ដ្ឋ​កើនឡើង​ច្រើន​ដល់​ជាង​២០០​គ្រួសារ ស្មើ​មនុ​ស្សរាយ​ជាង​៨០០​នាក់ ។ ប្រជាពលរដ្ឋ​ស្ទើ​រតែ​ទាំងស្រុង​ប្រកប​របរ​នេសាទ ដែល​​​របរ​បែប​លក្ខណ​គ្រួសារ​នេះ ឆ្នាំ​ខ្លះ​ក៏​ទទួលបាន​ផល​កម្រៃ​សម្រាប់​ទ្រទ្រង់​ជីវភាព និង​ឆ្នាំ​ខ្លះ​ខាតបង់​រហូត​ជំពាក់​បំណុល​គេ​ក៏មាន​។​

ពាក់ព័ន្ធ​ដំណើរ​របស់​ប្រជា​នេសាទ​នេះ លោក ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បានបញ្ជាក់ឲ្យដឹងថា ការស្នើ​សុំឲ្យ​បង្កើត​ភូមិ​ពាក់​កន្ទេល​នេះ លោក​ទទួលបាន​សេចក្តី​រាយការណ៍​ហើយ បច្ចុប្បន្ន​អាជ្ញាធរ​ស្រុក​កំពុងតែ​រៀបចំ​ឯកសារ​ស្នើសុំ​ទៅកាន់​ថ្នាក់លើ​បន្តទៀត​៕B/