ពលរដ្ឋ​បាន​យក​កាំភ្លើង​កែច្នៃ​ជាង​២០​ដើម​ទៅ​ប្រគល់ជូន​សមត្ថកិច្ច​

932
ចែករម្លែក
  • 19
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បន្ទាប់ពី​បាន​យល់ដឹង​ពី​ភាពខុស​ច្បាប់​នៃ​ការប្រើប្រាស់​កាំភ្លើង​កែច្នៃ​ផ្សេងៗ​បាន​ស្ម័គ្រចិត្ត​យក​កាំភ្លើង​កែច្នៃ​ច្រើន​ប្រភេទ​ទៅ​ប្រគល់ជូន​សមត្ថកិច្ច​។​ការប្រគល់​ក្នុង​វេទិកា​ប្រជុំ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នៅ​ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​រវៀង បាន​ឲ្យ​ដឹងថា ប៉ុស្តិ៍នគរបាល​ឃុំ​រម​ទ​ម្យ បាន​សហការ​នឹង​ក្រុមប្រឹក្សាឃុំ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​បើក​វេទិកា​ប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​ការប្រើប្រាស់​អាវុធ​កែច្នៃ​ដោយ​ខុសច្បាប់​។

ការប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង​ក៏ដូចជា​ក្រុម​បងតូច​-​បងធំ​ផងដែរ​។​ជាមួយគ្នានេះ​សមត្ថកិច្ច​បាន​ផ្តោត​សំខាន់​ដល់​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​អាវុធ​កែច្នៃ​ដោយ​ខុសច្បាប់ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវយក​អាវុធ​កែច្នៃ មក​ប្រគល់ជូន​សមត្ថកិច្ច​។​

​ក្រោយពី​បាន​ស្តាប់​ការបកស្រាយ​របស់​សម​ត្ថ​កិច្ច​ស្តីពី​ការប៉ះពាល់​នៃ​ការប្រើប្រាស់​អាវុធ​កែច្នៃ​ខុសច្បាប់ ប្រជាពលរដ្ឋ​ក៏មាន​ការ​ភ្ញាក់រលឹក និង​បានប្រគល់​អាវុធ​កែច្នៃ​ខុសច្បាប់​ចំនួន​២៦​ដើម ជូន​សមត្ថកិច្ច​។ ក្នុងនោះ​មាន​កាំភ្លើង​កា​ប៊ិន​១៣​ដើម និង​កាំភ្លើង​ខ្យល់​១៣​ដើម​ផងដែរ​៕S/​