ពលរដ្ឋ​បោះចោល​សំរាម​ពេញ​ផ្លូវ​សាធារណៈ : សណ្តាប់ធ្នាប់​ខណ្ឌ​ច្បារអំពៅ ចុះ​បោះ​សម្អាត​

543
ចែករម្លែក

​ដោយ : ​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ លើកឡើងថា បញ្ហា​អនាម័យបរិស្ថាន គឺ ត្រូវការ​ចូលរួម​ទាំង​អស់​គ្នា ទាំង​ប្រជាពលរដ្ឋ និង អាជ្ញាធរ​ពាក់ព័ន្ធ ។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ បោះចោល​សំរាម​ពេញ​ផ្លូវ​សាធារណៈ ។

​ទីតាំង​តាម​ជើង​ស្ពាន​ព្រះមុនីវង្ស គេ​តែងតែ​សំរាម​គរ​ជា​រៀងរាល់ថ្ងៃ ទោះបី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បាន​ណែនាំ និង បោះ​សំអាត ជាច្រើនលើក​ច្រើនសារ​ក៏ដោយ ។

​អនុវត្តតាម​ការណែនាំ​របស់លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២៥ ខែកញ្ញា នេះ ក្រុមការងារ​សណ្តាប់ធ្នាប់​បាន​ត្រួតពិនិត្យ​ជាប្រចាំ ចំពោះ​ទីតាំង​ណា ដែលមាន​សំរាម​កកស្ទះ ។

​ជាក់ស្តែង ក្រុមការងារ​បាន​ចុះ​បោះ​សំអាត​សំរាម និង​ស្មៅ​ដែល​ដុះ​តាម​ជើង​ស្ពាន​ព្រះមុនីវង្ស ។ “​បរិស្ថាន​ល្អ ប្រជាជនមាន​អារម្មណ៍​ស្រស់ថ្លា​” ៕​B