ពលរដ្ឋ​ប្រទះឃើញ​គ្រាប់កាំភ្លើង​សង្គ្រាម​សន្ធឹក ប្រាប់​អាជ្ញាធរ​និង​សមត្ថកិច្ច​រួច​ប្រគល់ឲ្យអង្គការ​ហេ​ឡូ​ត្រា​ស្ត​

425
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ពលរដ្ឋ​ប្រទះឃើញ​គ្រាប់កាំភ្លើង​សង្គ្រាម​សន្ធឹក ប្រាប់​អាជ្ញាធរ​ និង​សមត្ថកិច្ច​រួច​ប្រគល់ឲ្យ​អង្គការ​ហេ​ឡូ​ត្រា​ស្ត។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឲ្យដឹង​កាលពី​យប់​ថ្ងៃទី​៨​ ខែកក្កដា​ថា ​កាលពី​ថ្ងៃទី​៨​ ខែកក្កដា ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​គ្រាប់​កាំភ្លើងយន្ត​បាញ់​យន្តហោះ​ដេ​សេ​អា​(DCA) និង​គ្រាប់កាំភ្លើង​ឌូ​សេត​ឬ​១២​ក្បៀស (12,7 ) ចំនួន​៤១៤គ្រាប់​នៅ​ភូមិ​តា​អុង ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក ប្រគល់​ឲ្យ​អង្គការ​បោស​សម្អាត​​មីន​ហេ​ឡូ​ត្រាស់ (Halo Trust ) ។​

កម្លាំង​ស​ន្ដិសុខកម្លាំង​ប្រឆាំង​ភេរវកម្ម​ឲ្យដឹងថា ​នោះវា​គ្រាប់​អាវុធ​សង្គ្រាម​ដែល​សល់​ពី​សង្គ្រាម ពុំមែន​ជា​ករណី​ពាក់ព័ន្ធ​វិ​ទ្ធ​ង្សា​នា​ឬ​ភេរវកម្ម​អ្វីឡើយ​៕B