ពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ជា​មន្ត្រីនគរបាល​សង្ស័យ​ជិះ​ម៉ូតូ​ដួល​បាក់​.​ក​ស្លាប់​

776
ចែករម្លែក

​(​ពោធិ៍សាត់​)៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ដែល​គេ​ស្គាល់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​និង​មានការ​សង្ស័យ​ជិះ​ម៉ូតូ​ដួល​បាក់​.​ក​ស្លាប់​នៅក្នុង​ទឹក​ស្នាមភ្លោះ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៥​ស្ថិតក្នុង​ភូមិ​សំរោង​២​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ នេះ​។

​ប្រភព​ព័​ត៌​ពី​មន្ត្រីនគរបាល​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​ផៃ​ដា​រ៉ូ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​។​បច្ចុប្បន្ន​មាន​ទី​លំ​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ជា​នគរបាល​មាន​ឋានៈ​អនុសេនីយ៍ត្រី​ជាម​ន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​។ ជនរងគ្រោះ​ធ្វើដំណើរ​ដោយ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1G 5613​។

​ប្រភព​ដដែល​បាន​បន្តថា​មន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ក្នុងរ​ណី​នេះ​លទ្ធផល​រកឃើញ​ជនរ​ង​គ្រោះ​បានធ្វើ​ដំណើរ​ចេញ​កម្មវិធី​មួយ​នៅ​សាលា​អនុវិទ្យាល័យ​ស្ថិត​ក្នុងភូមិ​.​ឃុំ​សំរោង​ដែល​គេ​អះអាង​កម្មវិធី​នោះ​ចាប់​ផ្ដើមឡើង​តាំងពី​វេលា​ម៉ោង​ប្រមាណ ១១​ព្រឹក ថ្ងៃទី​២០​។​លុះ​នៅ​ម៉ោង​៧​និង​៥៥​នាទី​យប់​ថ្ងៃ​ដដែល​ទើប​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​គត់​ចេញទៅ​បាត់​គ្មាន​ន​ណា​ម្នាក់​បានដឹង​អំពី​ហេតុការណ៍​នេះ​កើតឡើង​នោះទេ​។​ទាល់តែ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​។​

​តាម​បច្ចេកទេស​នៅ​កន្លែងកើតហេតុ​ឃើញ​ស្លាកស្នាម​ដាន​លើដី​ចម្ងាយ​ប្រវែង​ចំនួន​២៤​ម៉ែត្រ​ម៉ូតូ​នៅក្នុង​ទឹក​សាកសព​មាន​ពាក់មួក​សុវត្ថិភាព​ខ្លួន​នៅក្នុង​ទឹក​ចំណែក​ក្បាល​នៅលើ​គោក​។​សាកសព​ជនរងគ្រោះ​ស្លាប់​បាក់​.​ក​អាច​បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ និង​អាច​សន្ធិ​ដ្ឋា​ន​បាន​បណ្ដាលមកពី​ចាំង​ភ្លើង​ហ្វា​រថយន្ត​មកពី​មុខ​ផង​ស្ថានភាព​ផ្លូវ​មាន​គ្រួស​ខណៈ​កំពុង​សាងសង់​ផង​។​

ម្យ៉ាងទៀត​អាច​បើកបរ​ដោយ​ស្រវឹង​ជោគជាំ​ផង​។ សាកសព​ជនរងគ្រោះ និង​ម៉ូតូ​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​មក​ទទួលយក ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ប្រពៃណី​ខ្មែរ​៕S/​ដោយ​៖​ហូ​សាន់​

​ពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ជា​មន្ត្រីនគរបាល​សង្ស័យ​ជិះ​ម៉ូតូ​ដួល​បាក់​.​ក​ស្លាប់​(រូប៖វ៉េបសាយ)