ពលរដ្ឋ​ភាគតិច​បំផុត​នៅ​កូរ៉េ​ធ្វើបាតុកម្ម​ទាមទារ​មិនឱ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​,​តែ​ពលករ​ភាគច្រើន​មិន​ខ្វល់​,​បាតុកម្ម​ទទួល​បរាជ័យ​

1282
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ទីក្រុង​សេ​អ៊ូ​ល​៖ ក្រុមបាតុករ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េ បាន​ដឹកនាំ​ពលករ​ខ្មែររស់​នៅ​កូរ៉េ​មួយចំនួន​តូច​ធ្វើការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​
​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា និង​បានទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ។​
​ក្រុមបាតុករ​ដែល​ដឹកនាំ​ដោយ លោកស្រី មួរ សុខ​ហួរ ថ្នាក់ដឹកនាំ​អតីត​ចលនា​សង្គ្រោះ​ជាតិ​បាន​បង្កើតឱ្យមាន​បា​តុ​មម្ម​នេះ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ នេះ​ឡើង ដោយមាន អ្នកចូលរួម​ប្រមាណ​ពី ៨០០​នាក់ ទៅ ១០០០​នាក់ ស្មើនឹង ប្រមាណ​១,៥​ភាគរយ ប៉ុណ្ណោះ ក្នុងចំណោម ប្រជាពលរដ្ឋ និង​បងប្អូន​ពលករ​ខ្មែរ ប្រមាណ​ជាង ៦​ម៉ឺន​នាក់​រស់នៅ​ធ្វើការ​ក្នុងប្រទេស​កូរ៉េ​។​
​ពាក់ព័ន្ធ​បញ្ហា​បាតុកម្ម​ខាងលើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថា ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ ពួកគាត់​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ខិតខំ​រកលុយ​ផ្ញើជូន​ក្រុមគ្រួសារ​របស់​ពួកគេ នៅ​ស្រុកកំណើត ដោយ​មិន​ខ្វាយខ្វល់​ពី​ជន មួយ​ក្តាប់​តូច ដែល​ដឹកនាំ​ចលនា​ខុសច្បាប់ ធ្វើ​ឲ្យ​អាប់មុខអាប់មាត់ កិត្តិយស​ជាតិ ខាត​ប្រយោជន៍​ប្រជាជន និង​អាចឈាន​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​កាត់​បន្ដ​កូតា​ក្នុង​ការនាំ​ពលករ​ខ្មែរ​មក​បំពេញការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ហើយ​ក្រុមបាតុករ​មួយចំនួន​តូច​នេះ​ទៀតសោត គឺធ្វើឡើង​ពោរពេញ ទៅដោយ​ភាព​ញុះ​ញ៉ុ​ង ជេរប្រមាថ ចោទប្រកាន់​រាជរដ្ឋាភិបាល ដោយ​គ្មាន​ភស្តុតាង ក្នុង​ចេតនា​ផ្ដួល​រលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ទាក់ទង​នឹង​បាតុកម្ម​ខាងលើនេះ​ដែ​ឬ ត្រូវបាន​ក្រុមអ្នកវិភាគ​នយោបាយ​ធំៗ​នៅ​កម្ពុជា ចាត់ទុកថា នេះ​គឺជា​បរាជ័យ​ដ៏​អាម៉ាស​របស់​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ និង​ជាពិសេស លោកស្រី មួរ សុខ​ហួរ និង​លោក ញ៉យ ចំរើន ដែល​ខំ​ស្កាត់​ពី​អាមេរិក​មកដល់​កូរ៉េ​ដើម្បី​ចូលរួម ការពារ​ជន​ក្បត់ជាតិ កឹម សុខា និង​អ្នកនយោបាយ​មានទោស​ផ្សេងទៀត ៕​