ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១៣​គ្រួសារ​នៅ​ស្រុក​ត្បែងមានជ័យ​បានទទួល​អំណោយ​

385
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​លោក​សួស​យ៉ា​រ៉ា​បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ចែកជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​របើក​ដំបូល​ចំនួន​១៣​គ្រួសារ​នៅ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​

​អ្នកតំណាងរាស្ត្រ​សួស​យ៉ា​រ៉ា​បាន​សម្តែង​នូវ​ការចូលរួម​សោកស្តាយ​ចំពោះ​ហេតុការណ៍​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ដែល​បណ្តាលឱ្យ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​រង​ការខូចខាត​។​ជាមួយគ្នា​នោះ​លោក​ក៏បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់គ្នា​កុំ​មានការ​អស់សង្ឃឹម​ឱ្យសោះ​។ ព្រោះ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នា​ក់រស់ ក្នុង​ភាព​ឯកោរ​គ្មាន​ទីពឹង​នោះទេ​។​

​អំណោយ​ដែល​ត្រូវ​ចែកជូន​នៅពេលនេះ​រួមមាន ប្រជាពលរដ្ឋ​រងគ្រោះរ​លំ​ផ្ទះ​ទាំងស្រុង​ចំនួន​៤​គ្រួសារ បានទទួល​អំណោយ​នូវ​ថវិកា​២០​ម៉ឺន​រៀល​មី​២​កេស​អង្ករ​៥០​គីឡូក្រាម​ធុង​ទឹក​៥០​លីត្រ​ចំនួន​១​។​ដោយឡែក​ប្រជាពលរដ្ឋ​រងគ្រោះ​របើក​ដំបូល​៩​គ្រួសារ​ទៀត​ទទួលបាន​មី​២​កេស​អង្ករ​៥០​គីឡូក្រាម​ធុង​ទឹក​១​និង​ថវិកា​១០​ម៉ឺន​រៀល​៕S/​