ពលរដ្ឋ​រិះគន់​កន្លែង​ស្តុក​ជ្រូក​បង្ហូរទឹក​លាង​ជ្រូក​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​

184
ចែករម្លែក

​ដោយ​គ្រញូង​/​បាត់ដំបងៈ​ប្រជាពលរដ្ឋ​បាន​រិះគន់​កន្លែង​ស្តុក​ជ្រូក​មួយកន្លែង​ស្ថិត​នៅក្បែ​ផែស្ងួត​របស់​អតីត​លោកស្រី​សុបិន​ស្ថិតនៅ​ភូមិ​គឺ​ឡូ​១៣​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ដែល​បាន​បង្ហូរទឹក​លាង​ជ្រូក​។​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ធុំក្លិន​ស្អុយ​ពិបាក​ដកដង្ហើម​ណាស់​។​ពួកគាត់​សំណូមពរ​សុំឱ្យ​លោក​អភិបាលស្រុក​នឹង​សម​ត្ត​កិច្ច​ជួយ​អន្តរាគមន៍​ផង​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​ស្តុក​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ​របស់​ក្រុមហ៊ុន​ដ៍​ធំ​មួយ​សម្រាប់​ដឹក​យកទៅ​ចែកចាយ​បន្ត​នៅតាម​បណ្តា​ខេត្ត​នានា​និង​រាជធានី​ភ្នំពេញ​បាន​និយាយ​ទាំង​ក្តៅក្រហាយ​ថា​សព្វថ្ងៃនេះ​ពួកគាត់​ពិសេស​កូនតូចៗ​ធុំក្លិន​ស្អុយ​លាមក​ជ្រូក​ពី​បាក​ទ្រាំ​ដកដង្ហើម​និង​ពេល​ហូប​បាយទឹក​។

​ដោយសារតែ​ក្រុមហ៊ុន​នេះ​ពេល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​យកមក​ស្តុក​នៅក្នុង​រោង​គេ​ឱ្យ​កម្មករ​លាង​សំអាត​ជ្រូក​និង​លាមក​ជ្រូក​ហើយ​បង្ហូរ​មក​ខាងក្រៅ​ក្បែរ​ផ្ទះ​ពួកគាត់​ដោយ​មិនមាន​ជីករណ្តៅ​ឬ​កប់​ចោល​ទេ​។​ពួកគាត់​បាន​ប្រាប់​ទៅ​អ្នកមើលការខុសត្រូវ​ក​ន្លែ​ង​ស្តុក​ជ្រូក​ប៉ុន្តែ​គេ​មក​យក​ត្រចៀក​ស្តាប់​ទេ​គឺមាន​តែ​លោក​អភិបាលខេត្ត​និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទើប​គេ​ស្តាប់​ខ្លះ​ព្រោះ​ថៅកែ​ស្តង់​ស្តុក​ជ្រូក​នេះ​ជា​មន្ត្រី​មានអំណាច​និង​មាន​លុយកាក់​ច្រើនណាស់​។​មន្ត្រី​ថ្នាក់ឃុំ​និង​ស្រុក​ធ្លាប់​ប្រាប់​ក្រុមហ៊ុន​នេះដែរ​តែ​មិនបាន​លទ្ធផល​ទេ​គឺ​មានតែ​លោក​អភិបាលខេត្ត​នោះ​ទើប​គេ​ស្តាប់​ខ្លះ​៕S/

​រូប​ថ​តៈ​កន្លែង​ស្តុក​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ​លាង​ជ្រូក​និង​លាមក​ជ្រូក​មក​ក្បែរ​ផ្ទះ​អ្នកស្រុក​
​ជះក្លិន​ស្អុយ​ដល់​ពួកគាត់​