ពលរដ្ឋ​រុករក​អនុផល​ព្រៃឈើ អាចជួយ​សម្រាល​ជីវភាព​គ្រួសារ បន្ថែម​បាន​មួយកម្រិត​

275
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ខណៈ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ពលរដ្ឋ​ក្នុងភូមិ​មួយចំនួន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ តែងតែ​ប​បូល​គ្នីគ្នា​ដើរចូល​នៃ​តំបន់​ដែនជម្រកសត្វព្រៃ ទៅ​ប្រមូល នៅ​អនុផល ពី​ព្រៃឈើ ដូចជា​ការរុករក​ដ​ក​ផ្សិត និង​ប៉ះ​បន្លែ​ព្រៃ​យកមក​បរិភោគ​និង​លក់បាន​ប្រាក់កម្រៃ​ខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក ចាន់ រួន ជា​ពលរដ្ឋ ម្នាក់​រស់នៅ​ភូមិ​គោគ​ភ្លុក ក្បែរ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វន្ត ក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង បានឱ្យដឹងថា អ្នកភូមិ​មួយ​នេះ​បន្ទាប់​ផុតពី​ការងារ​ធ្វើស្រែ​ចំការ​រួចរាល់់ ពួកគាត់​តែង​នាំគ្នា ទៅ​រុករក​និង​ប្រមូល អនុផល​ដូចជា​ដក​ផ្សិត និង​ប៉ះ​ត្រួយ​បន្លែ​ផ្សេងៗ ក្នុង​ព្រៃឈើ​ខាងលើនេះ ជា​រៀងរាល់ថ្ងៃ​។ តាមរយៈ​ពី​ការដើរ​ប្រមូល​ដូចជា​៖ ដក​ផ្សិត ដក​ផ្កា​ខ្ចក អណ្ដើក ប៉ះ​ជ័រចុង រក​អុស ដក​ត្នោត​ស្បាត ដក​ដើម​ទាល់ ដើម​ក្បុ​ក​។​ល​។​

​លោក​បន្តថា ក្នុង​មួយថ្ងៃ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ ម្នាក់ៗ​អាចរ​កដក​ផ្សិត បានជា​ប្រចាំ​គិត​ជា​មធ្យម ចាប់ពី​ចន្លោះ​ពី​៥​ទៅ ១០​គីឡូក្រាម​។ និង​លក់​ឱ្យ​ឈ្មួញកណ្ដាល​ដំបូង​បាន ក្នុងតម្លៃ​ចាប់ពី ១៥,០០០​ទៅ​២០,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​(​ដំណាក់់​ដំបូង​)​។ បន្ទាប់មក ផ្សិត​ដែល​អនុផល​ធម្មជាតិ​នេះ មាន​ទីផ្សារ​តម្លៃ គឺមាន​ការប្រែប្រួល (​ធ្លាក់​ថ្លៃ​)​។ បច្ចុប្បន្ន​បាន​ត្រឹម​តម្លៃ ៥,០០០​ទៅ ១០,០០០​រៀល ក្នុង​មួយ​គីឡូក្រាម ព្រោះ​សម្បូរ​អ្នករក​ច្រើន​។ ហើយ​ត្បិត ចំណូល​ពី​ការរុករក​បានជា​មធ្យ​ម ប្រ​ចា​ថ្ងៃនេះ អាចជួយ​សម្រាល​ដល់​ជីវភាព បាន​មួយកម្រិត​ដែរ ព្រោះ​ក្នុង​រដូវវស្សា​នេះ​អស់​ការងារ​ធ្វើ​។

​មន្ត្រី​បរិស្ថាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​ព្រៃឈើ និង​ធនធានធម្មជាតិ​ទាំងអស់គ្នា​ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​ស្របតាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល និង​ដើម្បី​រួមចំណែក​កសាង​ប្រទេសជាតិ កាត់បន្ថយ​ភាព​ក្រៃ​ក្រ តាមរយៈ​ការប្រើប្រាស់​ផល​អនុផល​ព្រៃឈើ ឱ្យបាន​ត្រឹមត្រូវ និង​មាន​ស្មារតី​ធម្មជាតិនិយម ពីព្រោះ​ធនធានធម្មជាតិ គឺជា​ប្រភព នៃ​ជីវិត និង​ជា​ឆ្នាំងបាយ ដ៏​សំខាន់បំផុត​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​រំលឹកថា ព្រៃឈើ​ដែន​ជម្រក​សត្វ​សង្ឃ​រុក្ខ​វន្ត​នេះ​មាន​ផ្ទៃដី​ព្រៃឈើ​ទំហំ​ជាង​៣​ម៉ឺន​ហិកតា ជាប់​ព្រំប្រទល់​ស្រុក​បី គឺ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង​។ តំបន់​ព្រៃឈើ​នេះ​នៅ​រដូវវស្សា ពលរដ្ឋ​រស់នៅ​ភូមិ​តំបន់​ជុំវិញ គឺ​តែងតែ​រកចំណូលបាន​ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការប្រមូល​អនុផល​នេះ​៕ ល​

#