ពលរដ្ឋ​សាទរ​ក្រោយពេល​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​សម្រេច​បោះបង្គោល​ព្រំ​ដីដោយ​ជោគជ័យ

824
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​បរិវេណ​ដីភ្នំ​ដោះ​ក្រមុំ​ដែលមាន​ទំហំ​៨០​ហិកតា​ត្រូវ​អាជ្ញាធរខេត្ត​សម្រេច​បង្កើត​គណៈកម្មាកា​រ​វាស់វែង​និង​បោះបង្គោល​កំណត់​ទីតាំង​ព្រំដី​បាន​ដោយ​ជោគជ័យ​គ្រា​ដែល​ដី​តំបន់​នេះ​ត្រូវបាន​សម្តេច​តេ​ជោ​ប្រកាស​ដកហូត​ចូល​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយពេល​មានការ​ទន្ទ្រាន​យក​ជា​កម្ម​សិទ្ធ​ឯកជន​កន្លងមក​។​

​ការចុះ​បោះបង្គោល​កំណត់​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩​ឧសភា​ឆ្នាំ​២០១៩​ក្រោម​វត្តមាន​លោក​ថៃ ន​រក្ស​សត្យា​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រួមជាមួយ​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថា​ប័ណ​ផង​នោះ​។​

​សូមជម្រាបថា​ក្រោយ​អូសបន្លាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ដី​តំបន់ភ្នំ​ដោះ​ក្រមុំ​ត្រូវបាន​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ​នឹង​ខេត្ត​សម្រេច​ចុះ​បោះបង្គោល​កំណត់​ព្រំដី​ជាក់ស្តែង​ក្រោម​ការ​សាទរ​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ ចំពោះ​ចំណាត់ការ​នេះ​។​វា​ជាស​ញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ​ព្រោះ​បញ្ហា​ដី​នៅ​តំបន់ភ្នំ​ដោះ​ក្រមុំ​នេះ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ ។​

​លោក​ថៃ​ន​រក្ស​សត្យា​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌​បាន​ថ្លែងថា​ការសម្រេច​រួមគ្នា​ក្នុង​ការចុះ​បោះបង្គោល​កំណត់​ព្រំដី​នេះ​នឹង​ព​ន្លឿ​ន​ដល់​ការងារ​ជំនាញ​វប្បធម៌​ដើម្បី​ធ្វើ​របាយ​ការ​ណ៏​ជាក់ស្តែង​ដាក់ជូន​សម្តេច​តេ​ជោ​។​ដែល​កន្លងទៅ​សម្តេច​បាន​ជម្រុញ​ឱ្យ​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ដោះស្រាយ​បញ្ហា​នៅទីនេះ​ឲ្យ​បាន​ចប់​ឆាប់ៗ ជៀសវាង​ការទន្ទ្រាន​ដោយ​ខុសច្បាប់​បន្តទៀត​។​

​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា​ដីភ្នំ​ដោះ​ក្រមុំ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤​ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ​។​តែ​ដោយ​កាលនោះ​ដី​នៅ​តំបន់​នេះ​មិនទាន់មាន​ការបោះ​កំណត់​ព្រំ​ឲ្យ​បាន​ត្រឹមត្រូវ​។​ដូច្នេះហើយ​ក៏មាន​សកម្ម​ភាព​លួច​ទន្ទ្រាន​ដី​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ចង្កេះភ្នំ​។​

​លោក​អភិបាលខេត្ត​បន្តថា​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុងនាម​អាជ្ញាធរខេត្ត​ល​លោក​បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ទប់​ស្តា​ត់​ការរំលោភបំពាន​ពី​ជន​ខិល​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ដើម្បី​ថែរក្សា​ដី​នៅ​តំបន់​នេះ​ទុក​ទៅ​ថ្ងៃក្រោយ​។​

នៅពេលនេះ​ដោយមាន​ក្រុមការងារ​ចម្រុះ​លោក​អភិបាលខេត្ត​ជឿជាក់ថា​អ្វីៗ​ទាំង​អស់ទាំង​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់​ការដោះស្រាយ​នឹង​អាច​ចប់សព្វគ្រប់​ព្រោះ​ក្រុមការងារ​បាន​ឯកភាពគ្នា​ឈរលើ​គោល​ការ​ណ៏​«​ទប់ស្កាត់​ការពារ​នឹង​ថែរក្សា​»​ដី​នេះ​ឲ្យ​គង់វង្ស​យូរអង្វែង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជាក​ម្មសិ​ទ្ឋ​ឯកជន​ដាច់ខាត​។​

​លោក​សី ទួ​ច​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​និង​តំណាង​សហគមន៍​ជនជាតិដើម​ព្នង បាន​សម្តែង​ក្តីរំភើប​ជា​ពន​ពេក​គ្រា​ដែល​ដំណឹង​ដ៏​ល្អ​នេះ​បានសម្រេច​ជោគជ័យ​ក្នុងពេលដែល​អាជ្ញាធរខេត្ត​បា​នព​ន្លឿ​នស​កម្ម​ភាពចុះ​បោះបង្គោល​នៅពេលនេះ​។​

ជាការ​កត់សម្គាល់​កាល​ពី​រសៀល​ថ្ងៃទី​២៨​កុម្ភៈ​២០១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ត្រូវ​រឹបអូស​ដីភ្នំ​ដោះ​ក្រមុំ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ដែល​រង​ការទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច ទុកជា​កម្ម​សិ​ទ្ឋ​បុគ្គល​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី​ទប់ស្កាត់​ជាបន្ទាន់​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​បានឡើយ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ជាបន្ទាន់​មិន​អនុញ្ញាតឱ្យ​បុគ្គល​ណា​ទៅ​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​ទេ​។​សម្តេច​នៅ​ចងចាំ​អ្វីដែល​សម្តេច​ធ្លាប់​ទៅ​កាលពី​ឆ្នាំ​២០១២ នៅ​ទីនោះ​។​

​ដី​តំបន់ភ្នំ​ដោះ​ក្រមុំ ឬ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ត្រូវបាន​អាជ្ញាធរ​អះអាងថា មាន​ផ្ទៃដី​ប្រមាណ​ជាង​១០០​ហិកតា ត្រូវបាន​បាត់បង់​បន្តិច​ម្តងៗ​តាំងពី​ឆ្នាំ​២០០៥ ដោយ​ដី​មួយផ្នែក ត្រូវបាន​គេ​ទិញ​លក់​ពី​ម្នាក់​ទៅ​ម្នាក់ រហូត​ប្រែក្លាយ​កន្លែង​ខ្លះ​ទៅជា ទីតាំង​ខារ៉ាអូខេ នឹង​ផ្ទះសំណាក់​ជាដើម​។​ដី​ដែល​សេសសល់​បច្ចុប្បន្ន​ប្រហែល​៨០​ហិកតា​ប៉ុណ្ណោះ ៕S/​