ពលរដ្ឋ​សំណូមពរ​!​ក្រោយពី​បង្ហាញមុខ​ហើយ​ត្រូវ​ចាត់ការ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​

561
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បានបង្ហាញ​មុខសញ្ញា​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​២០​នាក់​ដើម្បី​បង្អួត​ប្រាប់​មហាជន​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ។​​នៅក្នុង​facebook​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២០​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ជា​បន្ត​ន្ទា​ប់​ចាប់តាំងពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ស្រុក​ទឹកផុស ក្រុង​កំពង់ឆ្នាំង និង ស្រុក​រលាប្អៀរ​។

​ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន​មាន ថ្នាំញៀន​ប្រភេទ​ICE ចំនួន​៩៦​កញ្ចប់ ទំងន់​២៧០,១៦​ក្រាម​/​ថ្នាំញៀន​ប្រភេទ​WY​ចំនួន​១៨២​គ្រាប់​ទំងន់​១៩,៦០​ក្រាម​។ ម៉ូតូ ចំនួន​២​គ្រឿង​ទូរស័ព្ទដៃ​៤​គ្រឿង​សម្ភា​រៈវេច​ខ្ចប់​និង​ឧបករណ៍​ជក់​មួយចំនួនទៀត​។​

​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​សំណូមពរ​ដល់​លោក​ឡុ​ច​វណ្ណា​រ៉ា​ដែលជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ថា​ក្រោយពី​បង្ហាញមុខ​ជនសង្ស័យ​ឱ្យ​មហាជន​បានឃើញ​រួចហើយ​ត្រូវ​ចាត់ការ​ជនសង្ស័យ​ទាំងនេះ​ឱ្យបាន​តឹងរឹង​ទៅតាម​នីតិវិធី​ច្បាប់​ផង ។​ប្រជាពលរដ្ឋ​បាន​និយាយ​ដោយ​លើកឡើងថា​កន្លងទៅនេះ​គេ​សង្កេតឃើញ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយចំនួន​ជាប់គុក​មិនដែល​បានយូរ​។​ម្យ៉ាងទៀត​គេ​ឃើញ​ជន​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លូន​នោះ​មុខ​ដដែលៗ​៕S/