ពលរដ្ឋ​ស្រុក​ពាមរ​ក៍ជាង​៣០០​នាក់​ទទួលបាន​សេវា​ពិនិត្យ​ជំងឺ​ដោយ​ឥតគិតថ្លៃ​

114

(​ព្រៃវែង​)៖​ប្រជាពលរដ្ឋ​មកពី​មូលដ្ឋាន​នានា ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង ប្រមាណ​ជាង​៣០០​នាក់ បានមក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ស​សុខា​។​ការទទួល​ព្យាបាល​នៅក្នុង​បរិវេណ​វិទ្យាល័យ​ពាម​រក៍​ឃុំ​ពាម​រក៍​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​មូលដ្ឋាន​ពលរដ្ឋ​នេះ គឺ​ដឹកនាំ​ដោយ លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​រួម​និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជាច្រើន​នាក់​។​

​ក្នុងឱកាស​នេះ​លោក ស សុខា បាន​មាន ប្រសាសន៍ សំណេះសំណាល ទៅកាន់​ប្រជាពលរដ្ឋ ដែល​បានមក​ពិនិត្យ និង​ព្យាបាល​ជំងឺ នោះ​ថា ការពិនិត្យ និង​ព្យាបាល ជូន​ដល់​បងប្អូន​ទាំងអស់​នាពេលនេះ​។ គឺ​មិន​គិតថ្លៃ​ទេ ហើយក៍ មិន​ប្រកាន់​និន្នាការ​នយោបាយ​ដែរ​។
​ជាមួយគ្នា​នោះ គ្រូពេទ្យ​ដែល​មក​ទាំងអស់នេះ ជា​គ្រូ ពេទ្យ ដែលមាន​ជំនាញ​ឯកទេស​ច្បាស់លាស់ មកពី​តាម​មន្ទីរ​នានា នៅក្នុង​រាជធានី ភ្នំពេញ ហើយ​បើ​ការព្យាបាល​នេះ មាន​បញ្ហា​អ្វីមួយ​ដល់​បងប្អូន គឺ​រូបលោក​ផ្ទាល់ ជា​អ្នកទទួលខុសត្រូវ​។​

​លោក​បន្តថា ក្រុមគ្រូពេទ្យ​ស្ម័គ្រ​របស់លោក មាន​កិច្ចសហការ​ល្អជា​មួ​យម​ន្ទីរ ពេទ្យ​ធំៗ នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ។​ដូច្នេះ​បើ​មាន​អ្នកជំងឺ​ណា មាន​ស្ថានភាព​ធ្ងន់ធ្ងរ គឺអាច​បញ្ជូនទៅ​ពិនិត្យ​ព្យាបាល នៅតាម​មន្ទីរពេទ្យ​ធំៗ នៅក្នុង​ស្រុក និង​អាច​បញ្ជូនទៅ​ព្យាបាល នៅក្រៅ​ប្រទេស ជាមួយ​មន្ទីរពេទ្យ ដែល​បាន​សហ​ប្រតិ​ប​ត្កិ​ការ ជាមួយគ្នា​ផងដែរ​។​

​សម្រាប់​អ្នក​នៅ​ខេត្តព្រៃវែង​យើង រហូតមកដល់​ពេលនេះ ក្រុម គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​សរុប ចំនួន​១៥.០០០​នាក់ ហើយ គឺ​ច្រើនជាង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​រាល់​ការពិនិត្យ​ទាំងនេះ បើទោះបីជា​មិនមាន​ការយក​លុយ​ក៏ពិតមែន​។ ប៉ុន្តែ​គ្រូពេទ្យ បាន​យកចិត្ត​ទុក ដាក់​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ ដែល​បានមក​ទទួល​សេវា​ដល់​អ្នក ជំងឺ​ទាំងអស់ ត្រូវ​លេបថ្នាំ​ឱ្យបាន​ទៀងទាត់ ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ ត្រូវ​អនាម័យ ខ្លួនប្រាណ ហូប​ស្អាត រស់នៅ​ស្អាត និង​បរិភោគ​ទឹកស្អាត​ជាប្រចាំ​៕S/​ដោយ​៖​ចាន់ ថន​

​ពលរដ្ឋ​ស្រុក​ពាមរ​ក៍ជាង​៣០០​នាក់​ទទួលបាន​សេវា​ពិនិត្យ​ជំងឺ​ដោយ​ឥតគិតថ្លៃ​