ពលរដ្ឋ​ស្រុក​ស្រែអំបិល​ហាក់​ងាក​មក​ទទួល​សេវា​ព្យាបាល​ជ​ងឺ​ច្រើន​អំឡុង​២​ឆ្នាំ​ចុង​ក្រោយនេះ​

148
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​លើកឡើងថា​ប្រជាពលរដ្ឋ​តាម​ភូមិ​ឃុំ​និ​មួយៗ​នៅ​ស្រុក​ស្ទើរតែ​១០០​ភាគរយ បច្ចុប្បន្ន​ហាក់​ចាប់អារម្មណ៍​ងាក​មករក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​របស់ខ្លួន​ច្រើន​គួរឱ្យកត់សម្គាល់​។​ទៅ​អនាគត​មន្ទីរពេទ្យបង្អែក​មួយ​នេះ ចង់​ប្រែ​ក្លាយខ្លួនជា​មន្ទីរពេទ្យ​កម្រិត​CPA2​។​

​លោក​វេជ្ជបណ្ឌិត ហូរ សុខ​ហួន ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល បានឱ្យដឹង​កាលពី​ថ្ងៃទី​៥ ខែតុលា ២០១៩ ថ្មីៗ​នេះ​ថា ជាង​២​ឆ្នាំ​មកនេះ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​បុគ្គលិក បាន​កែលម្អ ។​ពង្រឹង​ធនធានមនុស្ស​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​សម្ភារៈ​វេជ្ជសាស្ត្រ​និង​ភាព​ចន្លោះ​ជាច្រើន​តាម​ទៅ​គោលនយោបាយ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​ដើម្បី​យ៉ាងណា​ផ្តល់​សេវា​សង្គ្រោះ​ជីវិត​មនុស្ស​គ្មាន​ការរើសអើង និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

​លោក​វេជ្ជបណ្ឌិត​សុខ​ហួន​បាន​បន្តថា​សព្វថ្ងៃនេះ​មន្ទីរពេទ្យ​មាន​មន្ត្រី​និង​បុគ្គលិក​ជាង​៥០​នាក់​។​ក្នុង​១​ថ្ងៃៗ​មន្ទីរពេទ្យបង្អែក​រប​ស់លោក​ស្ថិតនៅ​កម្រិត​CPA2​ដោយ​ទទួល​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​មិនតិចជាង​៨០​នាក់​ទេ​មិន​ថា​ក្នុង​មូលដ្ឋាន​ឬ​ក្រៅ​មូលដ្ឋាន​។​គឺ​ពលរដ្ឋ​ងាក​មក​ចាប់អារម្មណ៍​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កាន់តែច្រើន​គួរឱ្យកត់សម្គាល់​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​។​ជាក់ស្តែង​មាន​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល និង​អ្នកជំងឺ​មក​ទទួល​សេវា​ហើយ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​បង្ហាញ​នូវ​ទិសដៅ​របស់​មន្ទីរពេទ្យ​ទៀតថា​លោក​ចង់​ប្រែក្លាយ​ខ្លួន​ទៅជា​មន្ទីរពេទ្យ​កម្រិត​CAP2 ផងដែរ ដើម្បីឱ្យ​កាន់​សេវា​សុខាភិបាល​កាន់តែ​ល្អប្រសើរ និង​មាន​ភាពជឿជាក់​ពី​សាធារណជន ជៀស​ការបញ្ជូន​អ្នកជំងឺ​ទៅ​ថ្នាក់ជាតិ​ច្រើនពេក​។​

​គួររំលឹកថា​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​កាលពីដើម​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​បានទទួល​ជ័យលាភី​លេខ​៦​ជា​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​លើ​ការលើកកម្ពស់​គុណភាព​សុខាភិបាល​កម្រិត​CAP1 និង​ទទួលបាន​ថវិកា​៤០​លាន​រៀល​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​កន្លងទៅ ក្រសួងសុខាភិបាល យល់ឃើញថា ការផ្តល់​ចំណាត់ថ្នាក់​ដល់​មន្ទីរពេទ្យ​បង្អែក​ទាំងនេះ គឺ​ដោយសារតែ​បុគ្គលិក​ទាំងអស់ បាន​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ដើម្បី​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ល្អប្រសើរ​។​

មន្ទីរពេទ្យបង្អែក​ដែល​ផ្តល់​សេវាកម្ម​សំណុំ​សកម្មភាព​កម្រិត​(CPA1)​ជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​ព្យាបាល​ធម្មតា​កម្រិត​(CPA2)​ជា​មន្ទីរពេទ្យ​ដែល​ទទួល​ការវះកាត់​ធម្មតា​និង​កម្រិត​៣​ជា​មន្ទីរពេទ្យ​ដែល​ទទួល​ការវះកាត់​កម្រិតធ្ងន់​។​ដោយឡែក​អ្នកស្រី​ហេង​ចន្ថា​និង​លោក​ស្វាយ​អិន​រស់នៅ​ភូមិ​អូរជ្រៅ​ឃុំ​ស្រែអំបិល​និង​ឃុំ​ដង​ពែង​លើកឡើងថា​រាល់ពេល​ពួកគាត់​មាន​ជំងឺ​ឈឺ​ថ្កាត់​អ្វីៗ​តែង​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ជាប្រចាំ​មិន​ខាន​នោះឡើយ​។​

​មូល​ហេតុដែល​ពួកគាត់​ងាក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក៏​ព្រោះ​យល់ថា​មាន​ក្រុមគ្រូពេទ្យ​ជំនាញៗ​ថ្នាំសង្កូវ​និង​សម្ភារៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​បាន​ទាន់ពេល​។​ពលរដ្ឋ​បន្ថែម​ថាបើ​ធៀប​នឹង​ឆ្នាំ​២​ទៅ​៣​ឆ្នាំមុន​ដែល​ខ្លួន​មក​ពិនិត្យ​ជំងឺ​គឺ​មន្ទីរពេទ្យ​បាន​កែប្រែ​ឥរិយាបថ​ច្រើន​មិនថាតែ​ពាក្យសម្តី​ឬ​សកម្មភាព​ខុសឆ្គង​ណាមួយ​នោះទេ​។​

​ពិសេស​ពិគ្រោះ​យោបល់​ផ្តល់ព័ត៌មាន​ពី​អាកា​រៈ​ជំងឺ​និង​ក្រោយ​ព្យាបាល​ជាសះស្បើយ​រួចរាល់​ទើប​ទូទាត់​បង់ថ្លៃ​ទៅតាម​ការ​តារាង​កំណត់​ដែល​ក្រសួងសុខាភិបាល​។​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ឆ្នាំ​២០១៦=២០២០​របស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា​កម្ពុ​ជាមាន​មណ្ឌល​សុខភាព​សាធារណៈ​ប្រហែល​១.០០០​កន្លែង​និង​គ្រឹះស្ថាន​ថែទាំ​សុខភាព​ឯកជន​ចំនួន​៨.០០០​កន្លែង​។​

​ចំនួន​ខាងលើនេះ​អាចឱ្យ​យើង​ប៉ាន់ស្មាន​បាន​ថា​អ្នកបង្កើត​គោលនយោបាយ​ប្រហែលជា​ផ្តល់​សារៈសំខាន់​ទៅលើ​បរិមាណ​ជាជាង​គុណភាព​ជាក់ស្តែង​ពី​ព្រោះតែ​កង្វះខាត​គ្រឿង​បរិក្ខារ​និង​ធនធានមនុស្ស​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ទាំងនេះ​មិនអាច​បំពេញ​តាម​តម្រូវការ​និង​ការរំពឹងទុក​របស់​ប្រជាជន​កម្ពុជា​ឡើយ​៕S/