ពលរដ្ឋ​អរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្រោយ​បញ្ចប់​បញ្ហាដីធ្លី​

721
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​ចំនួន​១១២​គ្រួសារ​ដែល​តវ៉ា​ទាមទារ​ដី​នៅ​តំបន់​ស្វាយជ្រុំ​កន្លងមក​បានចេញ​លិខិត​ថ្លែងអំណរគុណ​មួយ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគាត់​។

​ក្នុង​លិខិត​ថ្លែងអំណរគុណ បាន​បញ្ជាក់ថា​”​យើងខ្ញុំ​តំណាងឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១១២​គ្រួសារ ដែល​ទាមទារ​ចូលទៅ​រស់នៅក្នុង​តំបន់​ស្វាយជ្រុំ​។​ពេលនេះ​ពួកគាត់​មាន​ក្តីរំភើប​រីករាយ​យ៉ាង​ក្រៃលែង​បំផុត និង​ដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ដែល​បានសម្រេច​ដោះស្រាយ​ដីជូ​ន​ពួកគាត់​បាន​ទៅ​រស់នៅ​សមរម្យ​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​វិញ ដើម្បី​បញ្ចប់​ការទាមទារ​ដី​នៅ​តំបន់​ស្វាយជ្រុំ​”​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បានឱ្យដឹងថា មុននឹង​ប្រជាពលរដ្ឋ​ទាំង​១១២​គ្រួសារ​នេះ សម្រេច​យល់ព្រម​ទទួលយក​ដី​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​នេះ​លោក​បានធ្វើ​ការប្រជុំ​ជាមួយនឹង​ពួកគាត់​ចំនួន​៣​លើក​។​មិនតែប៉ុណ្ណោះ​លោក​បាន​នាំ​ពួកគាត់​ទៅពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង​សម្រាប់​បែងចែក​ទៀតផង ទើប​ធ្វើ​ឲ្យ​ពួកគាត់​យល់ព្រម​បញ្ចប់​ការទាមទា​ដី​នៅ​តំបន់​ស្វាយជ្រុំ​។​

​លោក​អភិបាលខេត្ត បាន​បន្តទៀតថា ដី​ដែល​គ្រោង​ធ្វើការ​បែងចែក​ជូន​ប្រជាពលរដ្ឋ​គឺមាន​៧០​ហិកតា ប៉ុន្តែ​ពេលនេះ​គឺ​មិនទាន់​ធ្វើការ​បែងចែក​ជូន​ពួកគាត់​នៅឡើយ​ទេ ដោយ​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​មើ​លប​ញ្ជី​ឈ្មោះ និង​ធ្វើការ​ដោះមីន​សិន​៕S/​

​ពលរដ្ឋ​អរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្រោយ​បញ្ចប់​បញ្ហាដីធ្លី​