ពលរដ្ឋ​១១៨​គ្រួសារ​យល់ព្រម នៅ​២​គ្រួសារ​ប្រាប់​ហើយ​មិន​ស្តាប់ អាជ្ញាធរ​ដាក់​គ្រឿងចក្រ​កាយ​ចេញ​

146
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ នេះ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ តាម​បញ្ជា​របស់លោក អភិបាល នៃ​គណ​អភិបាលខណ្ឌ ចុះទៅ​វាយ រុះរើ របង​ថ្ម របស់​ប្រជាពលរដ្ឋ ចំនួន​២​កន្លែង​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ក្រោយពី​បាន​ជួ​​ន​ដំណឹង​ចំនួន​៣​ដង​មកហើយ ជុំវិញ​ផលប៉ះពាល់ មកលើ​ផ្លូវ​មួយ​ខ្សែ កំពុង​ស្ថាបនា ។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ផ្លូវ​មួយ​ខ្សែទទឹង​១៦​ម៉ែត្រ បណ្តោយ​១២០០​ម៉ែត្រ ហើយ​មាន​ប្រជាពលរដ្ឋ​មានផ្ទះ​រស់នៅ​អម​សងខាង​ផ្លូវ​ខាងលើ ចំនួន​១២០​គ្រួសារ និង​មានការ​សម្របសម្រួលរ​វាង​អាជ្ញាធរ ជាមួយ​ប្រជាពលរដ្ឋ អំពី​ផលប៉ះពាល់ លើផ្លូវ ហើយ​មាន​ពលរដ្ឋ​ចំនួន​១១៨​គ្រួសារ បាន​រុះរើ​សំ​យ៉ាប របង រួចរាល់​ហើយ នៅតែ​២​គ្រួសារ ក្នុងចំណោម​១២០​គ្រួសារ ទោះជា​អាជ្ញាធរ ជូនដំណឹង​៣​ដង​មកហើយ ឲ្យ​រុះរើ​របង​ចេញ​ដោយ​ខ្លួនឯង អស់​រយៈពេល​៥​ខែ នៅ​ដដែល ទើប​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ កម្លាំង​អាជ្ញាធរ យក​គ្រឿងចក្រ ទៅ​កាយ​របង​ចោល ក្នុង​ការចូល​រួមសហកា​រណ៍​ជាមួយ​ម្ចាស់​ផ្ទាល់ៗ​តែម្តង៕B/

#