ពលរដ្ឋ​២​គ្រួសារ​នៅ​ស្រុក​ពញ្ញាក្រែក​ដែល​ភ្លើង​ឆេះ​ផ្ទះ​ទទួលបាន​ជំនួយ​ពី​រដ្ឋមន្ត្រី​សង្គមកិច្ច​

1547
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ​ប្រជាពលរដ្ឋ ២ គ្រួសារ រស់នៅក្នុង ភូមិ ព្រះ​អណ្តូង ឃុំ កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ​២០១៨ នោះ ពេលនេះ​ទទួលបាន​ជំនួយ​ពី​លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ហើយ កាលពី​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ​២០១៨ តាមរយៈ​លោក តូច ចាន់នី អគ្គនាយក នៃ អគ្គនាយកដ្ឋាន​បច្ចេក​ទេស ក្រសួង​សង្គមកិច្ច និង ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​កណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​ព្រះ​ធម្មធរ និង ជា​អនុគណ​ស្រុក​ពញ្ញាក្រែក ។​

​​អំណោយ​ដែល​ត្រូវបាន​ប្រគល់ជូន​នាពេលនោះ​មាន ជា​គ្រឿង​ប្រើប្រាស់ និង គ្រឿងឧបភោគ​បរិភោគ មួយចំនួន​ដូចជា អង្ករ មុង ភួយ កន្ទេល កន្សែងពោះគោ មី តង់​ធំ ថ្នាំដុសធ្មេញ ថ្នាំ​មូស ច​ង្ក្រា​ន្ត​ហ្គាស ឆ្នាំង​ដាំបាយ ទឹកក្រូច ទឹក​សុទ្ធ ថវិកា និង សម្ភារ​ប្រើប្រាស និង សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត ។​

​សូមជម្រាបថា ផ្ទះ​ដែល​រង​ការខូចខាត​នោះ​ជា​របស់​ឈ្មោះ នឿន ណែម ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ដែល​រង​ការខូចខាត​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ២០,០០០​ដុល្លារ និង​ផ្ទះ​១​ខ្នង ទំហំ ៧​ម៉ែត្រ គុណ ៨ ម៉ែត្រ និង របស់​លោកយាយ ណែម ពេញ អាយុ ៧៥​ឆ្នាំ ដែល​រង​ការខូចខាត​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ១០,០០០​ដុល្លារ និង​ផ្ទះ​១​ខ្នង ទំហំ ៦ ម៉ែត្រ គុណ ៧ ម៉ែត្រ ហើយ​តាម​ការសន្និដ្ឋាន​បឋម​ការឆេះ​នេះ​អាច​បណ្តាលមកពី​ភ្លើង​ច​ង្ក្រា​ន្ត ។
ជាការកត់សម្គាល់ អំណោយទាំងនេះ ថ្វីដ្បិតថា មិនច្រើនអស្ចារ្យក៏ពិតមែន ប៉ុន្តែនេះគឺជាការបញ្ជាក់ថា មិនថាប្រជាពលរដ្ឋរស់នៅទីណា មិនទុក្ខលំបាកតូច ឬ ធំ ប៉ុណ្ណាឡើយ មនុស្សរបស់គណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមានដល់ទៅនោះ ដើម្បី រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ។ រីឯព្រះសង្ឃទៀតសោត ក៏តែងតែសកម្មណាស់ដែរចំពោះការងារសង្គម ៕ Kh