ពលរដ្ឋ​២​នាក់​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ពីរ​គ្រឿង​ពី​ធី​វី​អេស​

397
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
វត្តមាន​ម៉ូតូ​កង់​បី​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​កំពុង​កើនឡើង​ស្របពេល​តម្រូវការ​សេវា​ដឹកជញ្ជូន​ក៏​កំពុងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។ កំណើន​នេះ បានធ្វើឱ្យ​ការនាំ​ចូល​ម៉ូតូ​កង់​បី​របស់​វិនិយោគិន​បរទេស និង​ក្នុងស្រុក​កាន់តែ​ច្រើនឡើងៗ នៅ​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ​។ ទន្ទឹមនឹង​ការជួយ​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​, ការកាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​នោះ ម៉ូតូ​កង់​បី​ជាពិសេស​ម៉ូតូ​កង់​បី​ធី​វី​អេស​(TVS)​របស់​ឥណ្ឌា បានផ្តល់​ឱកាស​ការងា​រ​និង​មុខរបរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថែមទៀត ក៏ដូចជា​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​អ្នករត់​ម៉ូតូ​កង់​បី​បានល្អ​ប្រសើរ​។​

TVS ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត ​(​រូបៈ​សុផល​)

​លោកស្រី ខែ​ក ច័ន្ទ​សូរិយា ប្រធាន​ប្រតិបត្តិ​ទូទៅ​នៃ​ក្រុមហ៊ុន​TVS កម្ពុជា បានឱ្យដឹង​កាលពី​ថ្ងៃទី​១១ កក្កដា​ថា​៖ TVS ទើប​ចូលមក​ស្រុក​ខ្មែរ​នៅ​ចុងឆ្នាំ​២០១៨ តែមាន​សក្តានុពល​លឿន​និង​ទទួលបាន​ការទុកចិត្ត ជឿជាក់​ពី​អតិថិជន​ហើយ​ចំនួន​នៃ​ការលក់​កើនឡើង​ពីមួយ​ខែ​ទៅ​មួយខែ​។​TVS​មាន​តំណាង​ចែកចាយ​ទាំង​១២ ខណ្ឌ​ទូទាំង រាជធានី​ភ្នំពេញ ហើយ​មាន​តំណាង​ចែកចាយ​ចំនួន​៨ ខេត្ត​ដូចជា​៖(​ខេត្ត សៀមរាប​, បាត់ដំបង​, កំពត​, កណ្ដាល​, កំពង់ចាម​, ស្វាយរៀង​, ព្រៃវែង​, និង ខេត្តតាកែវ​) និង​នៅមាន​ទីតាំង​ជាច្រើន​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​។​លោកស្រី​រំពឹងថា​៖​ម៉ូតូ​កង់​បី​ម៉ាក ធី​វី​អេស អាចជួយ​ធ្វើឱ្យ​ការធ្វើដំណើរ​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ នឹង​ផ្តល់ឱកាស​ការងារ និង​មុខរបរ បន្ថែម​បង្កើន​ចំណូល​ដែល​ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ​។​

​លោកស្រី​បាន​គូសបញ្ជាក់ថា​៖ ដើម្បី​ថ្លែងអំណរគុណ​និង​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​បាន​គាំទ្រ TVS ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ចាប់​រង្វាន់​ជាច្រើន​ជា​រៀងរាល់ខែ​ចាប់ពី​ខែឧសភា​ដល់​ខែធ្នូ​។ កាលពី​ថ្ងៃទី​១១​ខែកក្កដា​កន្លងទៅ ក្រុមហ៊ុន​ម៉ូតូ​កង់​បី​ដ៏​ល្បី TVS បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក​TVS​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន​Motul​ជាច្រើន​រង្វាន់​ទៀត​។​អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន TVS​គឺ​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។​

​សូម​រម្លឹកថា​កាលពី​ថ្ងៃទី​៨​ខែកក្កដា​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ម៉ូតូ​កង់​បី​ដ៏​ល្បី TVS បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក​TVS​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន Motul​ចំនួន​៥​រង្វាន់​។​សម្រាប់​រង្វាន់​ធំ​ប្រចាំខែ​មិថុនា ម៉ូតូ​កង់​បី​ម៉ាក​TVS​ចំនួន​២​រង្វាន់ បាន​ទៅលើ​អតិថិជន​ឈ្មោះ ជាង វ៉ាន់ មកពី​ខេត្ត​ព្រះសីហនុ ដែលមាន​ទូរស័ព្ទ​លេខ​០៨៦ ៧៤០៩៣៥​និង​អតិថិជន​មួយរូប​ទៀត​មាន​ឈ្មោះថា​តាំង ហួរ មកពី​ភ្នំពេញ​ដែលមាន​ទូរស័ព្ទ​លេខ​០៩៧ ៣០២០៨៦៥​។​
​យ៉ាងណាមិញ​ចំពោះ​អតិ​ជន​ដែល​បានឈ្នះ​រង្វាន់​ធំ​ក៏ដូចជា​រង្វាន់​ទូរស័ព្ទដៃ​និង​ប្រេងម៉ាស៊ីន​បាន​អញ្ជើញ​មក​ទទួល​រង្វាន់​ផ្ទាល់​និង​មានការ​ថតរូប​អនុស្សាវរីយ៍​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​ទីតាំង​ក្រុមហ៊ុន​TVS​ជាមួយ​ទឹកមុខ​ញញឹម​និង​រំភើបចិត្ត​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា​សម្រាប់​ការចាប់​រង្វាន់​លើក​នេះ​គឺជា​ការចាប់​រង្វាន់​លើក​ទី​២​ប្រចាំខែ​មិថុនា សម្រាប់​អតិថិជន​ដែល​បាន​ជាវ​នូវ​ម៉ូតូ​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​TVs​។​ហើយ​រាល់​ការចាប់​រង្វាន់​សម្រាប់​អតិថិជន​គឺមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​ជាទីបំផុត​។​ម្យ៉ាងវិញទៀត​ចំពោះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​ប្រចាំខែ​នេះ​សូមកុំ​ទាន់​អស់សង្ឃឹម​ព្រោះ​សន្លឹកឆ្នោត​របស់​អតិថិជន​ទាំងអស់​ដែល​មិនទាន់​ឈ្នះ​នឹងត្រូវ​ចាប់​រង្វាន់​ម្តងទៀត​នៅ​បំណាច់​ឆ្នាំ​ដែលមាន​រង្វាន់​ធំ​ជា​រថយន្ត​ដ៏​ទំនើប​ផងដែរ​។​Toyota Hilux Revo 2019 ម៉ូតូ​កង់​បី​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ទឹកប្រាក់​សុទ្ធ​រហូតដល់​១០០០$​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​៕ ល​

#