ពលរដ្ឋ​៤៨​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​ពី​កាកបាទក្រហម​ខេត្ត​

504
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ជា​សុ​មេធី​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា​ក្រុម​ប្រតិ​ប​ត្ត​សាខា​ក្រុមការងារ​អនុសាខា​ស្រុក​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៤៨​គ្រួសារ​នៅ​ស្រុក​ចំនួន​២​គឺ​ស្រុក​ពោធិ៍​រៀង​និង​ពារាំង​។​

​ខណៈ​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​២៧​គ្រួសារ​និង​ស្រុក​ពារាំង​ចំនួន​២១​គ្រួសារ​។​នាឱកាស​នោះដែរ​លោក​ជា​សុ​មេធី​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​ទូទៅ​។​

​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​សម្ដេច​ក៏​តែងតែមាន​ការព្រួយបារម្ភ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​ជាពិសេស​បងប្អូន​ដែល​កំពុង​ទទួលរង​គ្រោះ​ថ្នាក់​ដោយ​គ្រោះធម្មជាតិ​ដែល​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​និង​ផលដំណាំ​នេះ​។​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​៖​ទាំងនេះ​គឺជា​ការយកចិត្តទុកដាក់​របស់​កាកបាទក្រហម​កម្ពុជា​។​ទាំង​សាខា​អនុសាខា​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​ដែល​ជួប​ទុក្ខលំបាក​មិន​ថា​នៅក្នុង​កាលៈទេសៈ​ណា​នោះទេ​។​

​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ពេល​មេឃ​ភ្លៀង​ត្រូវ​បិទ​ទូរស័ព្ទ​បិទ​ទូរទស្សន៍​និង​មិនត្រូវ​នៅក្រោម​ដើមឈើ​ខ្ពស់ៗ​នោះឡើយ​។​នឹង​ត្រូវខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ផល​ស្រូវ​ច្រើន​ទុក​សម្រាប់​បរិភោគ​និង​អាច​លក់ដូ​ចិញ្ចឹមជីវិត​រៀងៗ​ខ្លួន​ផងដែរ​។​
​ចំណែក​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖ រងគ្រោះ​ធ្ងន់ធ្ងរ​(​ប្រភេទ ក​)៖ អង្ករ ២៥​គីឡូក្រាម កន្ទេល​១ តង់ ១ ។ មី​១​កេស​ត្រីខ​១​យួរ​ឃី​ត​១​កញ្ចប់​(​មុង​ភួយ​ក្រ​មាសា​រ៉ុង​និង​អាវ​២)​និង​ថវិកា​ចំនួន​១០០.០០០​រៀល​។​

រងគ្រោះ​មធ្យម​(​ប្រភេទ ខ​)៖ អង្ករ ២៥​គីឡូក្រាម កន្ទេល​១ មី ១​កេស ត្រីខ ១​យួរ ឃី​ត ១​កញ្ចប់​(​មុង ភួយ ក្រ​មាសា​រ៉ុង​និង​អាវ​២)​និង​ថវិកា​ចំនួន​៥០,០០០​រៀល​។​ដោយឡែក​លោក​ជា​សុ​មេធី​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ប​ន្ងែ​ម​ចំនួន ៥០.០០០​រៀល ក្នុង ១​គ្រួសារ​។​

​សូមបញ្ជាក់ថា​៖ បើ​យោងតាម​របាយការណ៍ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៩​មាន​គ្រោះធម្មជាតិ​ភ្លៀង​ផ្គរ​ខ្យល់ក​ន្ទ្រា​ក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ៣២៩ ខ្នង​ផ្ទះ នៅក្នុង​ស្រុក​ចំនួន ៦ ក្នុង​ខេត្តព្រៃវែង​។

​គឺ​១.​ស្រុក​ពោធិ៍​រៀង ប៉ះពាល់​ផ្ទះ​ចំនួន ១៨២​ខ្នង ក្នុងនោះ​ប្រភេទ​(​ក​) ចំនួន ៣២ នឹង​ប្រភេទ​(​ខ​)​ចំនួន​១៥០​។ ២.​ស្រុក​មេសាង​ចំនួន ៤៥​ខ្នង ក្នុងនោះ​ប្រភេទ​(​ក​) ចំនួន​៥ នឹង​ប្រភេទ​(​ខ​)​ចំនួន​៤០​។

៣.​ស្រុក​ពារាំង​ប៉ះពាល់​ផ្ទះ​ចំនួន ៥៥​ខ្នង ក្នុងនោះ​ប្រភេទ​(​ក​) ចំនួន​២០ នឹង​ប្រភេទ​(​ខ​)​ចំនួន​៣៥​។​៤.​ស្រុក​ស្វាយ​អ​ន្ទ​រ​ចំនួន ៣៥​ខ្នង ក្នុងនោះ​ប្រភេទ​(​ក​) ចំនួន ២​នឹង​ប្រភេទ​(​ខ​)​ចំនួន​៣៣​។៥.​ស្រុក​កំពង់ត្របែក​ចំនួន ៤​ខ្នង ក្នុងនោះ​ប្រភេទ​(​ក​) ចំនួន​២ នឹង​ប្រភេទ​(​ខ​)​ចំនួន​២ ស្រុក​បាភ្នំ ចំនួន​៨ ខ្នង​ផ្ទះ​៕S/​