ពលរដ្ឋ​៩៣៩​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​បានទទួល​អំណោយ​ពី​ក្រសួង​សង្គមកិច្ច​

540
ចែករម្លែក

​ដោយ​ : ​ចាន់ ថន​/ព្រៃវែង​ :​ដោយ​ឃើញ​ពី​ភាពលំបាក​និង​ការខ្វះខាត​របស់​ពលរ​ដ្ឋ ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា អមដំណើរ​ដោយ​អាជ្ញាធរ​ខេត្តព្រៃវែង​ បាន​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ចំនួន​៩៣៩​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅក្នុង​វិទ្យាល័យ​ព្រៃ​ដើម​ថ្នឹង ភូមិ​ព្រៃ​ដើម​ថ្នឹង ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្ដាល​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨​។

​យោងតាម​របាយការណ៍ របស់​អាជ្ញាធរ​ស្រុក​បាន​បង្ហាញថា ទូទាំង​ស្រុក​ស៊ីធរ​កណ្តាល មាន​ជនរងគ្រោះ​ដោយសារ ​ទឹកជំនន់ ចំនួន​១៥,៤២៤​គ្រួសារ ប៉ះពាល់ ទាំង​១១​ឃុំ​ហើយ​តំបន់​នេះ ជា​តំបន់​វាលទំនាប នៅពេល​ទឹកជំនន់​ឡើងមក​ដល់ ប៉ះពាល់​ដំណាំ​ស្រូវ ជាង​៦០% នៃ​ផ្ទៃដី ធ្វើស្រែ ៣០,៧៦៥​ហិកតា ។​

​ជាមួយគ្នា​នោះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង មានប្រសាសន៍ថា ទឹកជំនន់​ចាប់ផ្តើម​ឡើងមក អាជ្ញាធរ ខេត្ត បាន​យកចិត្តទុកដាក់ តាមដាន​ព​និត្យ​មើល ហ្នឹង​ត្រៀម​២៤​លើ​២៤​ម៉ោង ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ ដោយ​ចៀសវាង​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ ​តែ​ទោះជា​យ៉ាងណា នៅ​ទូទាំង​ង​ខេត្ត មាន​ពលរដ្ឋ​រងគ្រោះ ខ្វះខាត​ស្បៀង ជាង​៣០០០​គ្រួសារ ក្នុងចំណោម ពលរដ្ឋ​រងគ្រោះ​សរុប ជាង​២​ម៉ឺន​គ្រួសារ​។

​ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា បាន​មានប្រសាសន៍​ផ្ដាំផ្ញើ ដល់​បង​ប្ងូ​ន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែទាំ​សុខភាព ទុកដាក់​ម្ភូ​ប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​អនាម័យ ពិសេស ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ក្មេងៗ កុំ​បណ្តោយ​ឲ្យ​លេង​ទឹក ខ្លាចក្រែង ជួប​គ្រោះថ្នាក់​។​ ​ហើយ​ករណី​លង់ទឹក​ស្លាប់ មិនមែន​កើតឡើង​តែ​ទៅលើ​ក្មេងៗ​នោះទេ សូម្បីតែ​មនុស្ស​ចាស់ ក៍​អាច​កើតឡើង​ដែរ បើសិនជា​មានការ​ទ្វេ​ស​ប្រ​ហេស​។​

​ជា​ចុងក្រោយ​លោក​រដ្ឋ​ម​ន្រី​បាន​ចែក​អំណោយ​ជូន​ពលរដ្ឋ​ទាំង​៩៣៩​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារ ទទួលបាន អង្ក​១​បាវ មី​១​កេះ ទឹកត្រី​១​យួ ប៊ីចេង​១​កញ្ចប់ មុង​១ ភួយ​១ កន្ទេល​ចំនួន​១​ផងដែរ​៕​B

#