ពលរដ្ឋ​៩៥​គ្រួសារ ទទួល​ស្បៀង​អាហារ​សាខា​កាកបាទក្រហម​កម្ពុជា ស្រុក​មណ្ឌលសីមា​

136
ចែករម្លែក

ដោយ:សុ​ផានី​តា/​កោះកុង ៖ ប្រជាពលរដ្ឋ​ចំនួន​៩៥​គ្រួសារ​ក្រីក្រ និង​ខ្វះខាត រស់នៅក្នុង​ភូមិ​ចាំ​យាម និង​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បានទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្តកោះកុង និង​ស្រុក​មណ្ឌលសីមា ដើម្បី​ដោះស្រាយ​ការលំបាក​។​

លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ស្រុក បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​ថា លោក​ចូលរួម​សោក សង្រេង និង​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយនិង​គ្រួសារ​ជនរងគ្រោះ ដែល​ជួប​នូវ​ឩ​ប​ទ្វ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាលឲ្យ​បាត់​ជីវិត​មនុស្ស​រហូតដល់​ទៅ​៣​នាក់ នៅ​ភូមិ​ចាំ​យាម នាពេល​កន្លងទៅ​។​

​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ជា​ថ្ងៃ​ចុងក្រោយ មុននឹង​ចូលកាន់​តំណែង​បន្ត​ទៅជា​អភិបាលស្រុក​បូ​ទុម​សាគរ លោក ហាក់ ឡេង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អាជ្ញាធរ​មូលដ្ឋាន បងប្អូន​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​មណ្ឌល​សីមា ក្រុមយុវជន​ក​១២ ដែល​ទាំងអស់គ្នា​សុទ្ធសឹងតែ​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត​ដោយ​មិន​គិតពី​ភាព​នឿយហត់ ​ក្នុង​ការងារ​ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ឧបទ្វ​វ​ហេតុ​នានា ក៏ដូចជា​ការខិតខំ​ជួយ​សង្គមជាតិ​ជាច្រើន​តាមរយៈ​ចលនា​យុវជន ។​

ជាមួយគ្នា​នោះដែរ លោក​បេ្ត​ជ្ញា​ចិត្ត​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ស្រុក​បូ​ទុម​សាគរ​អោយ​ដូច​ស្រុក​មណ្ឌលសីមា ខណៈ​មានការ​ជឿទុកចិត្ត​ពី​រាជរដ្ឋាភិបាល និង​លោកស្រី​អភិបាលខេត្ត មកលើ​រូបលោក​។​

ចំណែក​លោកស្រី មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង បានលើកឡើង​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​លោកជំទាវ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​នៅ​គ្រប់ទិសទី ដោយ​មិនមាន​ការប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

លោកស្រី​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់​មេត្តា​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ពី​បាតុភូត​ខ្យល់​កន្ត្រាក់ ពិសេស​បងប្អូន​ដែល​រស់នៅ​ក្បែរ​មាត់ទឹក និង​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ទឹក ពីព្រោះ​រដូវ​នេះ សម្បូរ​ទៅដោយ​ព្យុះភ្លៀង រលក​សមុទ្រ​ធំ ដែលជា​ហេតុ​បង្ក​អោយ​បងប្អូន​ងាយ​រងគ្រោះ​ដោយ​ឩ​ប​ទ្វ​វ​ហេតុ​ផ្សេងៗ​ជាយថាហេតុ​។

ជាពិសេស​ត្រូវ​ថែរក្សា​អនាម័យ​បរិ​ស្ថា​នៅ​ជុំវិញ​ផ្ទះ​របស់ខ្លួន​អោយ​ល្អ និង​ត្រូវឲ្យ​ក្មេងៗ​ដេក​ក្នុង​មុង​ជានិច្ច​ដើម្បី​ជៀសវៀង​នូវ​ជំងឺគ្រុនឈាម ដែល​កំពុង​រីករាយ​ដាល ក៏ដូចជា​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​ដោយ​ពាក់មួក​សុ​វត្តិភាព និង ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ទៅវិញទៅមក​ដើម្បី​ជៀសវៀង​នូវ​ការជួប​ឩ​ប​ទ្វ​វ​ហេតុដែល​គួរអោយ​សោកសង្រេង​ដូច​លើក​នេះ​ទៀត​។​

គួរ​កត់សម្គាល់ថា​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយសារតែ​ឩ​ប​ទ្វ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តោយ​បាត់បង់​នូវ​ជីវិត ប្រពន្ធ និង​កូន​យ៉ាង​សោកសង្រេង​ដោយសារ​រថយន្ត​ដឹក​ដី​បុក​រះ​ចូល​ផ្ទះ​នោះ ត្រូវបាន​លោកស្រី​អភិបាលខេត្ត​ឧ​ប​ត្ត​ម្ភ​ថវិការ​ចំនួន​១​លាន​រៀល​បន្ថែមទៀត អំឡុងពេល​នគរបាល​កំពុង​អនុវត្ត​នីតិវិធី​តាមច្បាប់​កំណត់ឱ្យ​ម្ចាស់​ដើម​រថយន្ត​បង្ក​ចូលខ្លួន​មក​ទទួលខុសត្រូវ និង​ដោះស្រាយ​ជូន​ជនរងគ្រោះ​៕​B/