ពស់ថ្លាន់​ចំនួន​២៧​ក្បាល​ត្រូវបាន​លែង​ចូល​បឹង​ធម្មជាតិ​

281
ចែករម្លែក

ដោយ​:​ឫទ្ធិ​ស័ក្តិ​/​កំពង់ឆ្នាំង​:​សត្វ​ពស់ថ្លាន់​ដែលជា​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​ចំនួន​២៧​ក្បាល​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ចម្រុះ​ឧទ្យា​នុ​រក្ស​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​លែង​ចូល​បឹង​ធម្មជាតិ​ដើម្បី​អភិរក្ស​ឡើងវិញ ។​

​ការដោះលែង​សត្វ​ពស់ថ្លាន់​នេះ​ត្រូវបាន​បាន​ក្រុមចម្រុះ​និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ឆ្នុកទ្រូ​ស្រុក​បរិបូ​ណ៌ ខេត្តកំពង់ឆ្នាំង​បាន​ដោះលែង​ចូលទៅក្នុង​បឹង​និង​ព្រៃ​ធម្មជាតិ​កាលពី​ល្ងាច​ថ្ងៃទី​៧​វិច្ឆិកា២០១៩​ នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​ចំណុច​ភូមិ​ស្លត​ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង ​ខេត្តកំពង់ឆ្នាំង ។​

​មន្ត្រី​បរិស្ថាន​ស្នាក់ការ​ឆ្នុកទ្រូ​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ សត្វ​ពស់ថ្លាន់​ទាំង​២៧​ក្បាល​នេះ​កម្លាំងចម្រុះ​បាន​ប្រមូល​ពី​ក្រុងភ្នំពេញ​និង​តាម​បណ្តា​ហាង​ផ្សេងៗ​យកទៅ​លែង​នៅ​ភ្នំ​តា​ម៉ៅ​។​ដល់ពេល​បាន​ច្រើន ​ទើប​គេ​យកមក​លែង​នៅក្នុង​តំបន់​ជីវចម្រុះ​ចំណុច​ខាងលើ​ដើម្បី​អភិរក្ស ។​

​ក្នុងនោះ​ក្រុមចម្រុះ​និង​មន្ត្រី​បរិស្ថាន​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​កុំ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​ កុំ​ចាប់​សត្វ​ដ៏​កម្រ​នេះ​។​

សូមបញ្ជាក់ថា​​ ការចាប់​សត្វ​និង​ធ្វើ​អាជីវកម្ម​លើ​សត្វព្រៃ​ជា​អំពើ​ល្មើស​នឹង​ច្បាប់​ហើយ​នឹង​មានទោស​ទណ្ឌ​ទៀត​៕S/​Ha