នេះជាទិដ្ឋភាពដ៏គួរឱ្យព្រឺព្រួចកម្របានឃើញ ដែលពស់វែកអសិរពិសយ៉ាងធំមួយក្បាលងាប់ ឡើងទក់សាច់ ក្រោយពីលេបពស់ថ្លាន់ធំទាំងមូល។
អ្នកស្រុកបានប្រទះឃើញពស់វែក ដែលមានពិសកាចសាហាវនេះនៅវាលស្រែក្នុងខេត្តដាវ៉ាវ ដេល សួ (Davao del Sur) ភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃពុធ សប្ដាហ៍មុន។
វាបានសម្លាប់ពស់ថ្លាន់ ហើយលេបទាំងមូលនៅសល់តែកន្ទុយបន្តិចប៉ុណ្ណោះ។ ដោយ សារ ចងគំនុំដែលមនុស្សជាច្រើននាក់ត្រូវពស់វែកចឹកស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រុកបានយកដំបងវាយសំពងពស់វែកនេះឡើងទក់សាច់រហូតដល់ងាប់។ បន្ទាប់មក អ្នកស្រុកបានវះពោះពស់វែក ហើយឃើញខ្លួនពស់ថ្លាន់នៅក្នុងពោះរបស់វាគួរឱ្យព្រឺសម្បុរ៕ ប្រែសម្រួលៈ ខុម