ពស់​ចិក ខាំ​ពស់​វិញ ចុងក្រោយ​លទ្ធផល​អាណោច​អធម​ស្មើគ្នា​

340
ចែករម្លែក

បុរស​ម្នាក់​ដែល​ត្រូវ​ពស់​អ​សិរ​ពិស​ចិក នៅពេល​គាត់​ព្យាយាម​ចាប់ទាញ​វាពី​រថយន្ត ដឹក​ពោតបាន​ខាំ​ពស់​វិញ​ដើម្បី​សងសឹក​។
​ ​
បុរស​ចំណាស់​មានឈ្មោះ ប៉ា​វ៉ាត ហ្គា​ឡា បារី​យ៉ា (Parvat Gala Baria) វ័យ ៦០ ឆ្នាំ​បាន បាត់បង់​ជីវិត​គួរឱ្យ​សោកស្ដាយ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា នៅ​ស្រុក ម៉ា​ហ៊ី​សា​ហ្គា (Mahisagar) រដ្ឋ​ហ្គូ​ចា​រ៉ា​ត ប្រទេស​ឥណ្ឌា នៅពេល​ពស់​នោះ​ចិក​ផ្ទៃមុខ របស់គាត់​។
​ ​
ភ្លាមនោះ គាត់​បាន​ខាំ​ពស់​វិញ ហើយ​បាន​ចាប់​វា​បោក​រហូត​ងាប់ ប៉ុន្តែ​ជា​អកុសល នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​គាត់​ក៏​ស្លាប់​តាម​ពស់​ដែរ​ដោយសារ​ពិស​ដ៏​កាច​សាហាវ មុនពេល​គេ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​៕ ប្រែ​សម្រួលៈ​ខុម​