ពស់​និង​ក្អែប​ដងរែក ប្រយុទ្ធ​គ្នា ទាយ​មើលថា​មួយណា​ជា​អ្នកឈ្នះ​?

1880
ចែករម្លែក

​នេះ​គឺជា​ពេលវេលា ដែល​ក្អែប​ដងរែក​ប្រយុទ្ធ​ជាមួយ​ពស់​ដ៏​ធំ​មួយ​ក្បាល ក្នុង​សមរភូមិ​ស្លា​ប់រស់​។​

​ដោយ​បង្ហោះ​នៅលើ​វេ​ប​សាយ Live Leak វីដេអូ​រយៈពេល ៣ នាទី​នេះ​បានបង្ហាញ​គូបដិបក្ខ​ទាំង​២​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នៅលើ​ដី ក្នុងប្រទេស​វៀតណាម​។​

​នៅក្នុង​វីដេអូ​ដ៏​កម្រ​នេះ គូសត្រូវ​ទាំង​២​បាន​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក ដោយមាន​ទាំង​ការប៉ុនប៉ង​ចឹក រឹត​ខ្លួន និង​ទីបំផុត​ព្យាយាម​ដណ្តើម​ជ័យជម្នះ​រៀងៗ​ខ្លួន​។​

​ខណៈដែល​ពស់​បាន​រឹត​ខ្លួន​ក្អែប​ដងរែក​យ៉ាង​ណែន ក្អែប​នោះ​អាច​លយ​ជើង​ច្រើន​របស់​វា​រុំ​ខ្លួន​ពស់​វិញ​ដូចគ្នា​។

​ខណៈដែល​ពស់​ព្យាយាម​សា​រ៉េ​ក្បាល​របស់​វា​ចឹក​ទៅលើ​ក្អែប​ឱ្យ​ងាប់​នោះ ក្អែប​បាន​វាយបក​វិញ​ពីក្រោយ​ក្បាល​ពស់​។ លើក​នេះ​គឺ​ក្អែប​ជា​អ្នក​មានប្រៀប ដោយ​រឹត​ខ្លួន​ពស់​វិញ រហូត​ទាល់តែ​ពស់​ទន់​ខ្លួន​តដៃ​លែងកើត​។

​នៅពេលដែល​ពស់​ទន់​ខ្លួន​ខ្លាំង​មែនទែន​ហើយ​នោះ ក្អែប​បាន​បន្ធូរដៃ​លែង​រឹត​ខ្លួន​ពស់ ហើយ​ដណ្តើម​ជ័យជម្នះ​ពី​ពស់​បានសម្រេច​។

​អ្នក​បញ្ចេញមតិ​ម្នាក់​និយាយ​លេងសើច​ថា “​ថ្ងៃក្រោយ​កុំ​ចេះតែ​ហ៊ាន ចង្កូម​ប៉ះ​ជើង មិន​ឈ្នះ​អា​ជើង​ច្រើន​ទេ​”៕ ដោយ៖ កញ្ញាដាលីស

#