ពស់​ភ្លោះ​ចម្លែក​មាន​ក្បាល​២ បេះដូង​២

1467
ចែករម្លែក
  • 12
    Shares

អ្នក​ចិញ្ចឹម​ពស់​នៅ​រដ្ឋ​ផ្លរីដា​ម្នាក់ ថ្មីៗ​នេះ​បានឃើញ​ពស់​កើតមក​មាន​ក្បាល​២ បេះដូង​២ ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​។​

​ពស់​ភ្លោះ​អាយុ​២​សប្តាហ៍​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​កម្មវិធី​របស់​ទូ​រ​ទស្សន៍ National Geographic​។​

​ទូរទស្សន៍​ជាតិ​បាន​រាយការណ៍​ថា សត្វ​ពស់​នេះ​បាន​កើតមក​ជាមួយ​ក្បាល​ពីរ ដែល​បាន​លេចមុខ​ចេញពី​រាងកាយ​រួមគ្នា​។​

​ពស់​ទាំង​២ បាន​ក្រឡេកមើល​ចុះឡើង​ជុំវិញខ្លួន​វា និង​លៀន​អណ្តាត​ចេញ​ក្រៅ​ភ្លឹបភ្លែតៗ​។​

​ពស់​នេះ​ត្រូវបាន​បង្ហាញ​ដល់​ការិយាល័យ​របស់​គ្រូ​ពេទ្យសត្វ ឈ្មោះ ស៊ូ​សាន ខេ​ឡេ​ហឺ សម្រាប់​ការពិនិត្យ​។​

​ការិយាល័យ​នេះ​ជំនាញ​ខាង​មើលថែ​សត្វ​មាន​ពិស ហើយ​បុគ្គលិក​នៅ​ទីនោះ ជាពិសេស​លោកស្រី​វេជ្ជបណ្ឌិត ស៊ូ​សាន ខេ​ឡេ​ហឺ បាន​ពិនិត្យ​ឱ្យ​ពស់​នេះ​បាន​២​សប្តាហ៍​ហើយ​។

​ការថត​កាំរស្មីអ៊ិច​ប​ង្ហា​ញ​ថា ពស់​នេះ​មាន​បេះដូង​ដំណើរការ​ដល់​ទៅ​២​នៅ​ខាង​ក្រុង​។

​សត្វ​ក្បាល​២​ផ្សេងទៀត គឺ​ភាគច្រើន​មាន​សរីរាង្គ​តែ​១​ប៉ុណ្ណោះ​។

​លោកស្រី​វេជ្ជបណ្ឌិត​ស៊ូ​សាន និយាយថា “​ខ្ញុំ​ភ្ញាក់ផ្អើល ដែល​វា​មាន​ក្បាល​២​។ ប៉ុន្តែ​វា​ពិតជា​អស្ចារ្យ​ដែល​ដឹងថា ពស់​សៀម​ភ្លោះ​នេះ តាមពិតទៅ​គឺជា​ពស់​២​ស្ថិតនៅក្នុង​សំបក​ក្រៅ​តែមួយ​”​។

​ពស់​ក្បាល​២​ភាគច្រើន​គឺ​មិ​អាច​រស់​បានយូរ​ទេ ហើយ​ពស់​រកឃើញ​នេះ គឺមាន​ប្រព័ន្ធ​រំលាយ​អាហារ​២ បេះដូង​២ និង​ក្បាល​២៕ ដោយ៖ កញ្ញាដាលីស

ពស់​ក្បាល​២​នៅ​ផ្លរីដា