ពស់​សម្បុរ​ខ្មៅ​បណ្ដេញ​ប្រធានាធិបតី​លី​បេ​រី​យ៉ា​ចេញពី​ការិយាល័យ

695
ចែករម្លែក

ទូរទស្សន៍ ប៊ី​ប៊ី​ស៊ី​បាន​ផ្សាយ​គួរឱ្យភ្ញាក់ផ្អើល​ថា គេ​បាន​ប្រទះឃើញ​ពស់​នៅក្នុង ការិយាល័យ​ធ្វើការ​របស់លោក ច​ច វៀ (George Weah) ប្រធានាធិបតី​នៃ​ប្រទេស លី​បេ​រី​យ៉ា​។
​ ​
លោក ស្មី​ត តូ​ប៊ី (Smith Toby) លេខា​ទទួលបន្ទុក​ផ្នែក​សារព័ត៌​មានបាន​ប្រាប់​ប្រភព ខាងលើ ថា កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែមេសា ពស់​សម្បុរ​ខ្មៅ ២​ក្បាល​ត្រូវបាន​ប្រទះ ឃើញ​នៅក្នុង​អគារ​ក្រសួង​ការបទេស​ដែលជា​កន្លែងធ្វើការ​ផ្លូវការ​របស់​ប្រធានាធិបតី​។ ហើយ​មន្ត្រី​ទាំងអស់​ត្រូវបាន​បញ្ជា​មិនឱ្យ​ចូលធ្វើការ​ក្នុង​អគារ​នោះ រហូតដល់​ថ្ងៃ​ច័ន្ទ ទី​២២ ខែមេសា​។
​ ​
​លោក​បាន​លើកឡើងថា “​យើង​មិនដែល​សម្លាប់​ពស់​ទេ ហើយ​មាន​រន្ធ​តូច​មួយ​នៅ កន្លែង​ណាមួយ ដែល​ពស់​ទាំងនោះ​អាច​វារ​ត្រឡប់​ទៅវិញ​ដោយ​ខ្លួនឯង​”​។

​សូមបញ្ជាក់ថា ការិយាល័យ​ធ្វើការ​របស់​ប្រធានាធិបតី​ត្រូវបាន​រើ​មក​ក្នុង​ក្រសួង ការបរទេស ចាប់តាំងពី​វិមាន​ប្រធានាធិបតី​ក្បែរ​នោះ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​កាល ពី​ឆ្នាំ​២០០៦៕ ប្រែសម្រួលដោយ: ខុម