ពាក់កណ្តាល​នៃ​ខ្លា​១៤៧​ក្បាល​ដែល​ត្រូវបាន​យកចេញ​ពី​វត្ត​ថៃ​មួយ​បាន​ងាប់​

797
ចែករម្លែក

​ពួក​មន្ត្រី​សត្វព្រៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ថា ជាង​ពាក់កណ្តាល​នៃ​សត្វ​ខ្លា​ដែល​ត្រូវបាន​សង្គ្រោះ​ចេញពី​វត្ត​ព្រះពុទ្ធ​មួយ​នៅ​ថៃ បាន​ងាប់​ដោយសារ​ជម្ងឺ​។​

​ប៉ា​តា​រ៉ា​ផូល ម៉ា​នី​អន មន្ត្រី​ឧទ្យាន​ជាតិ បាន​និយាយថា ខ្លា​ទាំងនោះ​ងាយ​នឹង​ទទួល​ជម្ងឺ​ដោយសារ​ធ្លាប់ជា​ខ្លា​ចិញ្ចឹម ។​៨៦​ក្បាល​ក្នុងចំណោម​ខ្លា​១៤៧​ក្បាល ដែល​ត្រូវ​បាន​រក្សាទុក​​នៅ​ជម្រក​សត្វព្រៃ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ងាប់​។​DNA​របស់​ខ្លា​ដែល​ត្រូវបាន​រឹបអូស​បង្ហាញថា ពួក​វា​មាន​ប្រភព​ចេញពី​ខ្លា​ចិញ្ចឹម​ដែល​មាន​ភាពស៊ាំ​នឹង​ធម្មជាតិ​ខ្សោយ ដែល​​ជាហេតុ​ងាយ​នឹង​កើត​ជម្ងឺ​។​

​វត្ត​នៅ​ក្នុង​ខេត្ត​កាន់​ចា​ណា​ប៊ូ​រី​នេះ បាន​បំរើ​ជា​សួនសត្វ​តាម​ការជាក់ស្តែង​អស់​ពេល​ជាង​ដប់​ឆ្នាំ​ដោយ​ទាក់ទាញ​ទេសចរ​ទៅ​ថតរូប​ជាមួយ​និង​អោយ​ចំណី​ពួក​វា​ទោះជា​មាន​ការ​​ព្រួយបារម្ភ​អំពី​ការព្រឹ​ត្ត​លើ​ពួក​វា​និង​ការសង្ស័យ​អំពី​ការជួញដូរ​សត្វ​ព្រៃក្តី​។​

​ក្នុងអំឡុងពេល​ចុះបង្ក្រាប ប៉ូលិស​បាន​រកឃើញ​ស្បែក​ខ្លា និង​គ្រឿង​របៀន​ធ្វើ​ពី​ឆ្អឹង​ខ្លា​យ៉ាងតិច​១.៥០០ ព្រមទាំង​ខ្មោច​កូន​ខ្លា​៦០​ក្បាល ដាក់​ក្នុង​ទូ​ក្លាស្សេ​និង​ក្នុង​ឪ​ទិន​ត្រាំ​ស្រា​៕ដោយ៖វាសនា

រូប​ឯកសារ​កាលពី​ឆ្នាំ​២០១៦ បង្ហាញ​មន្ត្រី​សត្វព្រៃ​ចាប់ផ្តើម​នាំ​សត្វ​ខ្លា​ចេញពី​វត្ត​ខ្លា​នៅក្នុង​ខេត្ត​កាន់​ចា​ណា​ប៊ូ​រី​