ពាក់ព័ន្ធ​ក្មេងស្រី​ម្នាក់ ដើររក​ម្តាយ​ទាំងយប់​ពេញ ក្រុងភ្នំពេញ ត្រូវបាន​អាវុធហត្ថ​បំបែកសំណុំរឿង​បាន​រឹតតែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅទៀត​!

555
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយសារ​គេ​បានឃើញ​ក្មេងស្រី​ម្នាក់ ដើររក​ម្តាយ​ទាំងយប់​ពេញ ក្រុងភ្នំពេញ ព្រោះ​ម្តាយ​បាន​បាត់​ខ្លួន​មិនដឹង​ទៅណា​? ក្មេងស្រី​ដែល​ដើររក​ម្តាយ​ម្នាក់​នោះ មានឈ្មោះ​ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ទួល​សង្កែ សូម​សួររក​ម្តាយ​ដែល​បាត់ទៅ ឈ្មោះ​គឹម យ៉ានា​ង អាយុ​៤០​ឆ្នាំ មុខរបរ​អ៊ុតសក់​នៅ​ផ្សារកណ្តាល ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ដែល​បាត់​ខ្លួន​នៅ​ព្រឹក​វេលា​ម៉ោង​ប្រហែល​៩ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ រហូតមកដល់​ម៉ោង​កើតហេតុ​ខាងលើ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល មិនមាន​ដំណឹង​សោះ​ដោយ​មិនដឹង​មូលហេតុ​។

​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ អាវុធហត្ថ​ខណ្ឌដូនពេញ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​និង​បំបែកសំណុំរឿង​បាន​ហើយ ។ ករណី​ខាងលើនេះ គឺជា​ករណី​ឃាតកម្ម ដែល​ឃាតករ​គឺជា​មិត្តភក្តិ​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តាំងពី​យប់មិញ​។ ឃាតករ​បានសម្លាប់​ជនរងគ្រោះ យ៉ាង​សាហាវឃោរឃៅ​បំផុត ដោយ​យក​កាំបិត កាត់​សាកសព ជា​បំណែកៗ (​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ ម្តង​បន្តិចៗ យកទៅ​បោះចោល​នៅ​ច្រាំងទន្លេ ផ្លូវ​ស៊ី​សុ​វ​ត្តិ​។ ព័ត៌មាន​លម្អិត នឹង​ជម្រាបជូន​ពេល​ក្រោយ បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ ស៊ើបសួរ​រួច​៕B/