ពាក់អាវ​ទ្រនាប់​គេង អាច​បង្ការ​ភាព​យារ​ធ្លាក់​របស់​សុដន់​ដែរ​ទេ​?

1819
ចែករម្លែក

​ភាព​យារ​ធ្លាក់​របស់​សុដន់​គឺជា​បញ្ហា​មួយ​ដែល​ស្ត្រី​អាច​នឹងត្រូវ​ដោះស្រាយ​ក្រោយពី​សម្រាលកូន​រួច ធាត់ និង​អាយុ​កាន់តែច្រើន​។ ការពាក់​អាវទ្រនាប់​ដើម្បី​ទ្រទ្រង់​ភាព​យារ​អាចជួយ​កុំ​ឲ្យ​វា​ធ្លាក់​ខ្លាំងពេក​បាន ប៉ុន្តែ​ការពាក់​អាវទ្រនាប់​នៅពេល​គេង​ប្រហែលជា​មិនមែនជា​រឿង​សំខាន់​ឡើយ​។​

​មាន​ពេល​ច្រើនណាស់​ដែល​ក្មេងស្រី​ត្រូវការ​ការ​ទ្រទ្រង់​បន្ថែម​ដើម្បី​រក្សា​សុដន់​របស់​ពួកគេ​មាន​សភាព​ធម្មតា​។ ហើយ​ការពាក់​អាវទ្រនាប់​នៅពេល​ហាត់ប្រាណ​ក៏​ជា​រឿង​ដែល​គួរ​ធ្វើ​ដែរ​។ ចុះ​ពេល​គេង តើ​គួរ​ពាក់​ដែរ​ទេ​? តើ​ការពាក់​អាវទ្រនាប់​ពេល​គេង​អាចជួយ​បង្ការ​ការ​យារ​ធ្លាក់​ដែរ​ទេ​?

​មុននឹង​ឆ្លើយ​សំណួរ​មួយ​នេះ យក​ល្អ​គួរតែ​ដឹងថា ហេតុអ្វី​បានជា​សុដន់​ចាប់ផ្តើម​យារ​ធ្លាក់​។ ក្នុងចំណោម​មូលហេតុ​ជាច្រើន ភាព​ចាស់​របស់​អាយុ​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​យារ​ធ្លាក់​នេះដែរ ដោយសារតែ​សាច់ដុំ​សម្រាប់​ទ្រទ្រង់​សុដន់​ចុះខ្សោយ​។
​ហេតុផល​មួយ​ផ្សេងទៀត​គឺ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ នេះ​ដោយសារតែ​ពេល​សម្រាលកូន​រួច សុដន់​នឹង​ហើម ហើយ​មាន​ទឹកដោះ​ច្រើន ទើប​ធ្វើ​ឲ្យ​វា​ងាយ​នឹង​យារ​ធ្លាក់​បែបនេះ​។​

​វា​មិនមាន​អំណះអំណាង​តាមបែប​វិទ្យាសាស្ត្រ​ណាមួយ​គ្រប់គ្រាន់​នៅឡើយ​ទេ​ដែល​និយាយថា ការពាក់​អាវទ្រនាប់​ពេល​គេង​អាចជួយ​បង្ការ​ភាព​យារ​ធ្លាក់​របស់​សុដន់​។ ប៉ុន្តែ​មានការ​យល់ឃើញ​មួយ​ថា ការពាក់​អាវទ្រនាប់​ពេល​គេង​អាចជួយ​កាត់បន្ថយ​ទំនាញ​របស់​ផែនដី​ហើយក៏​ជួយ​ទ្រទ្រង់​ស្បែក​របស់ សុដន់ បាន​យ៉ាង​ល្អ​ដែរ​។ ដូច្នេះ​វា​ក៏​អាច​បង្ការ​ភាព​យារ​ធ្លាក់​បានដែរ​។​

​សម្រាប់​ស្ត្រី​ដែលមាន​សុដន់​ធំៗ​វិញ​ប្រហែលជា​ពិបាក​ក្នុងការ​ពាក់អាវ​ទ្រនាប់​ពេល​គេង​ហើយក៏​ធ្វើ​ឲ្យ ពួកគេ​ពិបាក​គេង​ផងដែរ​។ គេ​និយាយថា ការពាក់​អាវទ្រនាប់​ទ្រទ្រង់​សុដន់​អាចជួយ​បង្ការ​ភាពយឺត របស់​ស្បែក និង​កុំ​ឲ្យ​មាន​ស្នាម​យឺត​នៅពេល​គេង ហើយ​សុដន់​ក៏​មិន​ធ្លាក់​ខ្លាំង​ដែរ​។ ប៉ុន្តែ​រឿងនេះ​ត្រូវ តែមាន​ការស្រាវជ្រាវ​បន្ថែម​សិន​ទើប​អាច​យកជាការបាន​។​

​បើសិនជា​អ្នក​ពាក់អាវ​ទ្រនាប់​គេង យក​ល្អ​គួរតែ​ជ្រើសរើស​អាវ​ណា​ដែល​ត្រូវ​នឹង​សុដន់​ខ្លួន​ផង​។ សម្រាប់​អាវទ្រនាប់​ដែលមាន​ខ្សោយ​មួយ ឬ​គ្រាន់តែ​រុញ​សុដន់​ឡើង​ទេ គឺ​មិនល្អ​ក្នុងការ​ប្រើប្រាស់​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្ទះ​របត់​ឈាម គេង​មិន​ស្រួល ហើយ​បែកញើស​ថែមទៀត​។ ចូរ​ជ្រើសរើស អាវ​ណា​ដែល​ពាក់​ទៅ​ទន់​ល្អ និង​ផ្តល់​ផាសុកភាព​៕ ​ដោយៈ www.health.com.kh