ពាក់​ព​ន្ធ័​ថ្នាំញៀន ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស ស្រី១៣​នាក់​នៅ​ក្រុងព្រះសីហនុ​

552
ចែករម្លែក

ដោយ : វណ្ណៈ/​ព្រះសីហនុ : ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជន​ស​ង្ស​យ័​ជា​ជន​ជាតិចិន​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។

​យោងតាម​របាយការណ៍​ពី​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ​អោយដឹងថា កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ កម្លាំង អាវុធហត្ថ​ក្រុង និង​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​ទំនប់រលក ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុផល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ផែន​យុត្តិធម៌ និង​មានការ​សម្របសម្រួល​ពី​លោក គៀន សុន្ទរោ ព្រះ​រា​ជ្ញ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ក្នុង​ក្លឹប​កំសាន្ត អ៊ីតៃ ជា​យិន របស់​ជនជាតិ​ចិន​នៅ​ចំណុច​ក្រុម​០៤ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ ។​

​ឃាត់​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ , ស្រី ចំនួន ០៥ នាក់​៖

១/ ឈ្មោះ shi xue cheng​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​មុខរបរ​មេការ​KTV ។​

២/​ឈ្មោះ​Ruan xiu ping ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ មេការ​បន្ទប់​ខារ៉ាអូខេ ។​

៣/​ឈ្មោះ​Wu be xian ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរ​ណ៌​។​

៤/​ឈ្មោះ​Pan yi ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរ​ណ៌ ។​

៥/​ឈ្មោះ​Luo Zhi yong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន​មុខរបរ​ទេសចរ​ណ៌ ។​

៦/​ឈ្មោះ​Lin Ling ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ទេសចរ​ណ៌​។​

៧/​ឈ្មោះ​Xiang Mei Li ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​ទេសចរ​ណ៌ ។​

៨/​ឈ្មោះ​Liao yun ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរ​ណ៌ ។​

៩/​ឈ្មោះ​Chen xiao ni ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរ​ណ៌ ។​

១០/​ឈ្មោះ​Li xin ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរ​ណ៌ ។​

១១/​ឈ្មោះ​chen xiao tian​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរ​ណ៌​។

១២/​ឈ្មោះ​Ben Bai yu​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរ​ណ៌​។​

១៣/​ឈ្មោះ​ចាន់ សៀវ​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន មុខរបរ​ទេសចរ​ណ៌​។​

​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​ស​ថ្លា ចំនួន​០៣ កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់​សុទ្ធ )​ព្រមទាំង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។

​របាយការណ៍​ដ៍ដែល​ប​ញ្ជា​ក់ថា ក្រោយពី​ធ្វើការ​សាកសួរ​រួច កម្លាំង​ជំនាញ​បាន​បែងចែក​ជន​ស​ង្ស​យ័​ជា​ពី​ប្រភេទ​រួមមាន​អ្នក​ពាក់​ព​ន្ធ័​បទល្មើស​ផ្ទាល់​ចំនួន​០៤​នាក់​(​ប្រុស​ទាំង​០៤) ត្រូវបញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចំណែក​ជន​ស​ង្ស​យ័​០៩​នាក់​ទៀត​ក្នុងនោះ​មាន​ស្រី​០៥​នាក់ សមត្ថកិច្ច​បានធ្វើការ​អប់រំ​អោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕B

#