ពាក្យ​ថាស​ង្គ្រោះ​ឬ​ស្រោចស្រង់ ត្រូវ​ប្រើ​សម្រាប់តែ​ពេល​មាន​អាសន្ន​

714

(​ភ្នំពេញ​) ៖ ពាក្យ​ថាស​ង្គ្រោះ ឬ ស្រោចស្រង់​ត្រូវ​ប្រើ​សម្រាប់តែ​នៅពេលណា​មាន​អាសន្ន ទឹក​ដល់​ច្រមុះ បើ​បណ្តែតបណ្តោយ គឺ​ត្រូវស្លាប់​ភ្លាម​,​នេះ​បើតាម លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ពាក្យ​សង្គ្រោះ ប្ញ​ស្រោចស្រង់​នេះ ត្រូវ​ប្រើ​នៅពេលដែល​ប្រទេសជាតិ​និង​ប្រជាជន​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត មិនអាច​បង្អែរ​បង្អង់​បាន ត្រូវតែ​រួសរាន់​ជួយ​ជាបន្ទាន់​បំផុត​ទើប​ស្តារ​បាន​។ ដូចជា​នៅពេលដែល​ប្រទេសជាតិ​និង​ប្រជាជន​ស្ថិតនៅ​មាត់ជ្រោះ​នៃ​​គ្រោះ​មរណៈ​ក្រោម​របប​ប៉ុលពត បើ​ពន្យារពេល​តែមួយ​រយៈ​ខ្លី​នោះ​នឹងត្រូវ​សាបសូន្យ​អស់​ជាក់​ជាមិនខាន​ឡើយ​។
​ ​
​ហេតុនេះ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ គឺ​ពិតជា​ត្រឹមត្រូវ និង​ស្របតាម​កាលៈទេសៈ​មាន​សំណូមពរ​ចាំបាច់​​ត្រូវតែ​រហ័សរហួន​ក្នុងការ​បង្កើត និង​ធ្វើ​សកម្មភាព​ជាបន្ទាន់​ទើប​អាច​ស្ដារ​ស្ថានភាព​ផុតពី​គ្រោះ​មរណៈ​បាន​។ ដោយ​ផ្អែកលើ​មូលដ្ឋាន​នេះ ទើប​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ភ្លាម​ធ្វើ​សកម្មភាព​ភ្លាម មាន​ប្រសិទ្ធភាព​ភ្លាម បាន​ជ័យជំនះ​ភ្លាម ស្រោចស្រង់​សង្គ្រោះ​អាយុ​​ជីវិត​ប្រទេសជាតិ និង​ប្រជាជន​បាន​ទាន់ពេលវេលា​ភ្លាមៗ​យ៉ាង​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ជាតិ​និង​ប្រជាជន​បាន​រស់​ឡើងវិញ​បាន​ទាន់ពេល​​វេលា សម​ស្របតាម​សំណូមពរ​និង​គោលបំណង​របស់​ប្រជាជន​ទូទៅ នៅ​ថ្ងៃ​៧​មករា ១៩៧៩​។​
​ ​
​ប៉ុន្តែ បើ​នៅពេល​ប្រទេសជាតិ និង ប្រជាជន​បាននិងកំពុង​រស់នៅ​យ៉ាង​មាន​សេចក្តី​សុខសន្តិភាព​ជីវភាព​រស់នៅ​មានការ​វិវត្តន៍​រីកចម្រើន មានការ​កក់ក្តៅ និង​សប្បាយរីករាយ​មិនមាន​ការភិតភ័យ​អ្វី​សោះ អត់​មាន​ត្រូវការ​ជួយសង្គ្រោះ​អ្វី​សោះ តើ​ចាំ​​បាច់​អ្វី​ប្រើពាក្យ​សង្គ្រោះ​នោះ​? មិនត្រូវ​ការសង្គ្រោះ​ស្អី​ទេ បើ​ប្រជាជន​រស់នៅ​សម្បូរ​សប្បាយ​ទៅហើយនោះ​។ ដូច្នេះ ក្នុង​កាលៈទេសៈ​សព្វថ្ងៃនេះ ដែល​ប្រជាជន​រស់នៅ​ដោយ​សុ​ខុ​ដុមរ​មនា សម្បូរ​សប្បាយ មាន​សិទ្ធិសេរីភាព​បរិបូរ​លើ​គ្រប់​វិស័យ ប្រជាជន​កម្ពុជា​មិនត្រូវ​ការសង្គ្រោះ​អី​ទេ អត់​ត្រូវកា​សង្គ្រោះ​ទេ ។​
​ ​
​ដូច្នេះ ការប្រើ​ពាក្យ​សង្គ្រោះ​របស់​គណបក្សប្រឆាំង គឺជា​ការប្រើ​ខុស​បរិបទ​និង​ខុស​កាលៈទេសៈ​ទាំងស្រុង​ប្រជាជន​កម្ពុជា ដាច់ខាត​មិនត្រូវ​ការ​ពាក្យ​សង្គ្រោះ​ជាដាច់ខាត​។ អត់​មាន​ត្រូវការ​សង្គ្រោះ​អី ពី​គណបក្សប្រឆាំង​ជាដាច់ខាត​៕​ដោយ​៖​សុខ ឥសាន​