ពាក្យ​ថា​“PassionforBetter” បាន​ជំរុញ​ទឹកចិត្ត​ឱ្យ​បុគ្គលិក​អេស​ស៊ីជី​ធ្វើដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា

133
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​បុគ្គលិក​លើសពី​៣០​នាក់​មកពី​ក្រុមហ៊ុន​អេស​ស៊ីជី​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​អាស៊ាន​បានធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ជួប​សួរសុខទុក្ខ​សិស្ស​លើសពី​៥០០​នាក់​ដើម្បី​ចែករំលែក​នូវ​ឱកាស​សិក្សា​ពី​កម្មវិធី “​អាហារូបករណ៍​ចែករំលែក​ក្តី​សុបិន​” លើក​ទី​៦​។

​លោ​កម​ផុ​រា​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អេស​ស៊ីជី​បាន​មានប្រសាសន៍ថា​“​អេស​ស៊ីជី​តែងតែ​ជឿជាក់ថា​ការអប់រំ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​និរន្តរភាព​។​មិន​ត្រឹមតែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បុគ្គលិក​នៃ​ក្រុមហ៊ុន​អេស​ស៊ីជី​ទាំងអស់​សុទ្ធ​តែមាន​ទស្សនវិស័យ​ដូចគ្នា​។​វា​បាន​ជំរុញ​ទឹកចិត្ត​ឱ្យ​យើងទាំងអស់គ្នា​ស្ម័គ្រចិត្ត​ធ្វើការ​ជា​ក្រុម​ដើម្បី​ចុះសួរសុខទុក្ខ​សិស្ស​ដល់ផ្ទះ​ជាង ៥០០​នាក់ រៀងរាល់ឆ្នាំ​”​។​

លោ​កម​ផុ​រា​បាន​បន្ថែមទៀតថា​“​យើង​បានធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​សិស្ស​ដែល​ជួប​ទុក្ខលំបាក​និង​ត្រូវការ​ជំនួយ​អាហារូបករណ៍​បំផុត​ដើម្បី​បន្ត​ការសិក្សា​ឱ្យ​កាត់​តែ​ប្រសើរ​។​ការសិក្សា​កាន់តែ​ប្រសើរ​មានន័យថា​មានឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ពួកគាត់​ដើម្បី​បម្រើ​ដល់​ប្រទេសជាតិ​”​។​

​កញ្ញា​លក្ខិណា​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​អេស​ស៊ីជី​ដែល​បាន​ចូលរួម​នូវ​ការងារ​ស្ម័គ្រចិត្ត​នេះ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​នោះបាន​ឱ្យដឹងថា​“​នៅ​ក្រុមហ៊ុន​អេស​ស៊ីជី​យើង​មាន​វិធីសាស្ត្រ​ផ្សេងគ្នា​ក្នុងការ​ជ្រើសរើស​សិស្ស​អា​ហា​រូបករណ៍​។ យើង​មិន​ផ្តោត​តែ​ទៅលើ​សិស្ស​ដែលមាន​ការសិក្សា​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវមាន​អត្តចរិត អាកប្បកិរិយា​ល្អ និង​មាន​ឆន្ទៈ​ក្នុង​ការជួយ​ដល់​សង្គម​ផងដែរ​”​។​

​កញ្ញា​បាន​បន្ថែមទៀតថា​៖​ការជួប​សួរសុខទុក្ខ​ដល់ផ្ទះ​និង​បានឃើញ​ផ្ទា​ល់ពី​ស្ថានភាព​រស់នៅ​របស់​ពួកគាត់​ធ្វើឱ្យ​យើង​យល់ច្បាស់​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ពួកគាត់​ដែល​គាត់​ពិតជា​ត្រូវការ​ជំនួយ​ដើម្បី​មានឱកាស​ក្នុងការ​សិក្សា​ឱ្យបាន​ល្អប្រសើរ​ពិតប្រាកដ​មែន​។​

​សូមជម្រាបថា​៖​អេស​ស៊ីជី បាន​បង្កើត​កម្មវិធី អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​នេះ​អស់​រយៈពេល ៥ ឆ្នាំ​រួចមកហើយ​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​។​អេស​ស៊ីជី​មាន​គម្រោង​នៅតែ​បន្ត​នូវ​កម្មវិធី​អាហារូបករណ៍​នេះ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​ត​ទៅមុខទៀត​ដូច្នេះ​សិស្សានុសិស្ស​កម្ពុជា​អាច​សម្រេច​នូវ​ក្តី​សុបិន​សម្រាប់​អនាគត​ដ៏​ប្រសើរ​របា់​ពួកគាត់​។​

​នៅក្នុង​ឆ្នាំ ២០១៩ នេះ​ជា​ឆ្នាំ​ទី ៦ សម្រាប់​កម្មវិធី អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន ហើយ​ក្រុមហ៊ុន អេស​ស៊ីជី​ដែលមាន​ការសហការ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​បន្ត​ផ្តល់នូវ​អាហារូបករណ៍​ចំនួន​២៥០​នាក់​សម្រាប់​សិស្ស​វិទ្យាល័យ​និង​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចំនួន​២០​នាក់​សម្រាប់​សិស្ស​អតីត​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​ដែល​នី​ង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នានា​។

PassionforBetter​ជា​មាគ៌ា​របស់​យើង​ដែល​មិនមែន​អនុវត្ត​តែ​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជាការ​ប្តេជ្ញាចិត្ត​របស់​យើង​សម្រាប់​សង្គម​និង​សហគមន៍​ដែល​យើង​ដំណើរការ​ផលិតកម្ម​។​យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បានឃើញ​សិស្ស​អាហារូបករណ៍​អេស​ស៊ីជី​ទទួលបាន​ជីវិត​ដ៏​ល្អប្រសើរ​ដោយ​គាត់​ទទួលបាន​នូវ​ឱ​ក្នុងការ​សិក្សា​ដែល​ល្អប្រសើរ​៕S/