ពាក្យ​អាសអាភាស នៅលើ​គ្រែ ប្តី​ប្រពន្ធ​គួរ​និយាយ​ដែរឬទេ​?

2941
ចែករម្លែក
  • 1
    Share

​ពាក្យ​អាសអាភាស បើ​និយាយ​ពេល​ធម្មតា​វិញ គឺថា​ពិបាក​ស្តាប់​ណាស់ ហើយ​មនុស្ស​គ្រប់គ្នា​នឹង​គិតថា អ្នកជា​មនុស្ស​គ្មាន​សីលធម៌ ប៉ុន្តែ បើ​នៅលើ​គ្រែ​តែ​ពីរ​នាក់​ដៃគូ​វិញ វា​គឺ​ពាក្យ​សន្ទនា​ដែល​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​អ្នក​ទាំងពីរ​មាន​អារម្មណ៍ និង​ចំណង់តណ្ហា​។ យ៉ាងណាមិញ ក៏មាន​មនុស្ស​ស្រី​មួយចំនួន មាន​ភាព​អៀនខ្មាស់​ក្នុងការ​និយាយ​ពាក្យ​ទាំង​នេះដែរ​។​

​បើ​អញ្ចឹង​មែន តើ​គួរ​ធ្វើ​បែបណា​ទៅ​?

​ភាគច្រើន មនុស្ស​ស្រី​មិន​ងាយ​ហ៊ាន​នឹង​និយាយ​ពាក្យ​ទាំងនេះ​នោះទេ ទោះបីជា​អ្នក​ជិតស្និទ្ធ ឬ​រៀបការ​ហើយក៏​ដោយ ប៉ុន្តែ ក៏មាន​មនុស្ស​ស្រី​មួយចំនួនទៀត ចូលចិត្ត​និយាយ​វា​ដែរ​។​

១. មនុស្ស​មួយចំនួន នឹងមាន​អារម្មណ៍​ពុះកញ្ជ្រោល ពេល​និយាយ​រឿង​លើ​គ្រែ ដូច្នេះ ចូរ​បន្ត​វា​ទៀត ពីព្រោះ គេ​ប្រាកដជា​ចូលចិត្ត​ពាក្យ​អាសអាភាស​ហើយ​។​
២. បើ​ដៃគូ​អ្នក​ដូចជា​អៀនប្រៀន ចូរ​ចាប់ផ្តើម​មុន ដោយនិយាយ​ពី​ចំណុច​ធម្មតា រហូតដល់​ស្រៀវ​ស្រើប​ខ្លាំង​។​
៣. បើ​ដៃគូ​មិន​ពេញចិត្ត ឬ​លែង​ចង់ ចូរ​បញ្ឈប់​ពាក្យ​ទាំងនោះ​ភ្លាម​។​
៤. ជួនកាល សំឡេង​ខ្សឹប​តិចៗ ប្រហែល​ជាមាន​កម្លាំង​ខ្លាំង​ទៅវិញ​៕ អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅ​ភា​រ៉ា / http://www.health.com.kh​