ពាណិជ្ជកម្ម​បែប​គាំពារ​និយម​គំរាម​ដល់​ដំណើរ​វិវឌ្ឍន៍​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​សន្តិសុខ​ស្បៀង​

2197
ចែករម្លែក
  • 5
    Shares

​កំណើន​អារម្មណ៍​ប្រឆាំង​សក​លូ​ប​នីយកម្ម​និង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​បាន​គំរាម​ធ្វើអោយ​យឺត​វឌ្ឍនភាព​សកល​ឆ្ពោះទៅរក​ការ​កាត់​​បន្ថយ​ភាពក្រីក្រ​និង​សន្តិសុខ​ស្បៀង​។​

​នៅពេលដែល​ផលវិបាក​ប្រឆាំងនឹង​សក​លូ​ប​នីយកម្ម​ភាគច្រើន​ត្រូវបាន​ពណ៌នា​ថា​ជា​បាតុភូត​មួយ​ដែល​ប៉ះពាល់​ពិភព​កំពុងអភិវឌ្ឍន៍ វា​​អាច​ប៉ះពាល់​ដល់​ការរស់នៅ​របស់​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ពិភព​កំពុងអភិវឌ្ឍន៍​ផងដែរ​, នេះ​បើតាម​របាយការណ៍​គោលនយោបាយ​​ស្បៀង​ពិភពលោក​ឆ្នាំ​២០១៨​របស់​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ស្បៀង​អន្តរជាតិ​IFPRI​។​

​របាយការណ៍ កត់សំគាល់ថា គោល​និ​យោ​បាយ​គាំទ្រ​កសិដ្ឋាន​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ដែល​យកពន្ធ​ខ្ពស់​និង​រដ្ឋ​ឧបត្ថម្ភ​ខ្លាំង ក៏​នឹង​​ធ្វើអោយ​ធ្លាក់​ថ្លៃ​កសិផល​ពិភពលោក និង​បន្ថយ​កម្លាំង​ជំរុញ​ផលិតកម្ម​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាមួយនឹង​ផលវិបាក​អា​​ក្រក់​ចំពោះ​សន្តិសុខ​ស្បៀង​និង​ការ​អភិវឌ្ឍន៍ជនបទ​។​

​អគ្គនាយក​IFPRI​បាន​និយាយថា​«​បំណង​ទាញ​ថយក្រោយ​ប្រព័ន្ធ​សកល​បើកចំហ​របស់​យើង​ធ្វើអោយ​យឺត​ដំណើរ​វិវឌ្ឍន៍​ឆ្ពោះទៅ​ការ​សំ​​រេច​បាន​«​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​»​ដើម្បី​បញ្ចប់​ភាពក្រីក្រ​និង​ការអត់ឃ្លាន​នៅត្រឹម​ឆ្នាំ​២០៣០​។​កិច្ចសហការ​សកល​សំរាប់​ជំរុញ​​អនុវត្ត​គោលនយោបាយ​ដែល​លើកស្ទួយ​ផលប្រយោជន៍​សក​លូ​ប​នីយកម្ម​ហើយ​កាត់បន្ថយ​ហានិភ័យ​របស់​វា​អោយនៅ​ទាប​បំផុត​នោះ​​នឹង​ជា​គន្លឹះ​សំខាន់​ដើម្បី​សំរេចបាន​សន្តិសុខ​ស្បៀង​និង​ចំណីអាហារ​ដោយ​ចីរភាព​»​។​

​ការចេញ​របាយការណ៍​នេះ​ចំពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​ដាក់​ពន្ធ​ប្រឆាំង​ទំនិញ​នាំចូល​ពី​ចិន ដែល​បង្ក​ការព្រួយបារម្ភ​​ទូទៅ​អំពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​។​

​ចូ​សេ​ហ្វ ក្លោ​ប៊ឺ អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​IFPRI និង​ជា​អតីត​ប្រធាន​សេដ្ឋកិច្ច​នៅ​ក្រសួងកសិកម្ម​អាមេរិក បាន​និយាយថា ​ជម្លោះ​ពាណិជ្ជ​កម្មនេះ​គួរ​ដោះស្រាយ​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ជាជាង​វិធានការ​ឯ​តោ​ភាគី​។​

​ដោយ​ព្រមាន​ថា​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​បំផ្លាញ​ប្រទេស​ជាច្រើន លោក​ក្លោ​ប៊ឺ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​ថា​«​នេះ​ជា​ផល​​ប្រយោជន៍​ធំ​មួយ​នៃ​ការបង្កើត​WTO​តាំងពី​ឆ្នាំ​១៩៩៥​។​វា​ជា​អង្គការ​សំរាប់​ដោះស្រាយ​ជម្លោះ​និង​ជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​អាច​ដោះស្រាយ​​ការចោទប្រកាន់​ប្រភេទ​នេះ​បានល្អ​។​នេះ​ជា​សេណា​រី​យ៉ូ​ចាញ់​-​ចាញ់​មួយ ដែល​យើង​មិន​ចង់អោយ​វា​កើតឡើង​»៕​ដោយ​៖​វាសនា​​

ប្រភព​៖Xinhua

#