ពាណិជ្ជកម្ម​អន្តរជាតិ​ប្រែប្រួល​រង្គោះរង្គើ​, សេដ្ឋកិច្ច​ប្រទេស​ចិន​បន្តទៅ​មុខជា​លំដាប់​ ​

1087
ចែករម្លែក

ដោយៈ​លោក វ៉ាង វេន​ធៀន ឯកអគ្គ​រដ្ឋ​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

នៅ​មួយរយៈ​ពេលនេះ ពី​សេដ្ឋកិច្ច​ប្រទេស​ចិន​ដោយ​បំភ្លៃ​ថា​សេដ្ឋកិច្ច​ចិន​មាន​ទំនោរ​ទៅ រក​ស្ថានភាព​ដាំ​ក្បាល​ចុះក្រោម​។ សេដ្ឋកិច្ច ចិន​ពិត​ជាមាន​សភាព​ដូចនឹង​អ្វីដែល​សារ ព័ត៌មាន​ទាំងនោះ​ពោល​ឡើង​ឬ​យ៉ាងណា​?
​ ​
​អ្វីដែល​ជាការ​ពិត​គឺ ប្រឈម​នឹង​ភាព​រំខាន​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​បែប​អភិរក្សនិយម និង​ឯកតោភាគី​និយម សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុងឆ្នាំនេះ​មិន​ត្រឹម​មិនមាន​ភាព​ធ្លាក់ចុះ ថែមទាំង​ទទួលបាន​របាយការណ៍ លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀតផង​។ ថ្មីៗ​នេះ នាយក ដ្ឋា​ន​ជាតិ​ស្ថិតិ​ចិន​បានចេញ​ផ្សាយ​អំពី​ស្ថានភាព​វិវត្តន៍​នៃ​សេដ្ឋកិច្ច​ក្នុងប្រទេស​របស់​ចិន ក្នុងអំឡុង​ឆមាស​ទី​១​ឆ្នាំនេះ រួមជាមួយ​ទិន្នន័យ​មួយចំនួនទៀត​។ ៦ ខែ​ដំបូង នៃ​ឆ្នាំនេះ ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​មានការ​កើនឡើង​ក្នុង​អត្រា ៦,៣​ភាគរយ​បើ​ប្រៀប នឹង​រយៈពេល ដូចគ្នា​កាលពី​ឆ្នាំ​ទៅហើយ​ដំណើរ​វិវត្តន៍​នៃ​វិស័យ​នាំមុខ​ទាំងបី​រួមមាន ការចំណាយ វិនិយោគទុន និង​ការនាំចេញ​នាំចូល​សុទ្ធ​តែមាន​ស្ថេរភាព​ល្អ​។ ចំណាយ ក្នុងស្រុក នៅ​បន្ត​ដើរតួនាទី​ជា​កត្ដា​ចម្បង​ក្នុង ការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​របស់​ចិន ក្នុង​រយៈពេល​មួយ​ឆមាស​នេះ ទំហំ​ទឹកប្រាក់​សរុប​នៃ​ចំណាយ​លើ​ផលិតផល​ប្រើប្រាស់ លក់​ជា​រាយ​មាន​កំណើន​ប្រមាណ ៨,៤​ភាគរយ​។ សន្ទុះ​នៃ​កំណើន​វិនិយោគ​មាន ស្ថេរភាព ទំហំ វិនិយោគទុន​លើ​អចលនទ្រព្យ​ក្នុង​ឆមាស​ទី​១​មាន​កំណើន ៥,៨​ភាគរយ កើនឡើង​ខ្ពស់ជាង​រយៈពេល​ប្រាំ​ខែ ដំបូង ០,២​ភាគរយ​។ ស្ថានភាព​នៃ​ការនាំចេញ នាំចូល​មាន​លក្ខណៈ​ប្រសើរ​ជាង​ការរំពឹងទុក ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ក្នុង ឆមាស​ទី​១ មាន​កំណើន ៣,៩​ភាគរយ ខ្ពស់ជាង​ត្រីមាស​ទី​១​បន្តិច​។ ឱកាស​ទទួលបាន ការងារ នៅតែ​បន្ត​កើតមាន​បន្ថែម ចំណូល​ជា​មធ្យម​របស់​ប្រជាជនមាន​ការកើនឡើង ជា​លំដាប់​។ នៅក្នុង​ឆមាស​ទី​១ ប្រជាជន​ទទួលបាន​ឱកាស​ការងារ​ថ្មីៗ​នៅតាម​ខេត្ត ក្រុង​នានា ទូទាំងប្រទេស​មាន​ចំនួន ៧៣៧ ម៉ឺន​នាក់ សម្រេចបាន ៦៧​ភាគរយ​នៃ​គោល ដៅ​ប្រចាំឆ្នាំ​។ ក្នុង​រយៈពេល​ប្រាំ​មួយខែ​នេះ អត្រា​បាត់បង់​ការងារ​នៅតាម​ខេត្ត​ក្រុង ទូទាំងប្រទេស​មាន​ចំនួន ៥,១​ភាគរយ​រក្សាបាន​ស្ថេរភាព​ក្នុង​កម្រិត​ទាប ៥​ភាគរយ ដដែល​។ អំឡុងពេល ជាមួយគ្នានេះ​ចំណូល​ជា​មធ្យម​អាច​ប្រើប្រាស់​បាន​របស់​ប្រជាជន ក្នុងប្រទេស​មាន ១៥.២៩៤ យ័ន ដែល ក្រោយពី​ដកចេញ​នូវ​កត្តា​ប្រែប្រួល​តម្លៃ​រួច ឃើញថា មានការ​កើនឡើង​ប្រមាណ ៦,៥​ភាគរយ​។​
​ ​
​សម្រាប់​អ្នក​ដែល​យល់ដឹង​អំពី​សេដ្ឋកិច្ច​តែងដឹងថា យើង​មិនអាច​ប្រើប្រាស់​ត្រឹម​ទំហំ ផលិតផល​ក្នុងស្រុក សរុប​ដើម្បី​វាយតម្លៃ​ភាពខ្លាំង​ឬ​ខ្សោយ​នោះទេ​។ ស្ថានភាព សេដ្ឋកិច្ច​ល្អ​ឬ​អត់ ភាពរឹងមាំ​ពេញលេញ​ឬ​អត់ គឺ​មិនអាច​សម្លឹង​តាមដាន​តែ​សំទុះ កំណើន​នោះទេ តែ​ត្រូវ​មើល​អំពី​គុណភាព និង​គុណប្រយោជន៍​នៃ​កំណើនសេដ្ឋកិច្ច នោះ​ផងដែរ​។ ថ្វីត្បិតតែ​សេដ្ឋកិច្ច​របស់​ចិន​បច្ចុប្បន្ន មានការ​ផ្លាស់ប្ដូរ​ពី​សំទុះ​កំណើន ខ្ពស់​មក​កំណើន មធ្យម​កម្រិត​ខ្ពស់​បន្ទាប់ពី​ឆ្លងកាត់​ការរក្សា​កំណើន​ខ្ពស់ជាង ៤០ ឆ្នាំ​មកហើយ​ក្ដី តែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្លាំង​និង​ខ្លឹមសារ​នៃ​ការអភិវឌ្ឍន៍​មានការ ប្រែប្រួល​យ៉ាង​ស៊ីជម្រៅ​។ បម្រែបម្រួល​ទាំងនេះ គឺជា​ដំណាក់កាល មិនអាច​ជៀសបាន ក្នុង​ដំណើរ​វិវត្តន៍​ឆ្ពោះទៅរក​កម្រិតស្ដង់ដារ​កាន់តែ​ខ្ពស់​នៃ​ម៉ូ​ដែល ភាព​កាន់តែ​ប្រសើរ ឡើង​នៃ​ការបែងចែក​ពលកម្ម និង​ភាព​កាន់តែ​សម​ហេតុផល​នៃ​រចនាសម្ព័ន្ធ​នោះ​ហើយ ជា​អ្វីដែល​ដំណាក់កាល កំណើន​ខ្ពស់​កាលពីមុន​មិនអាច​ប្រៀបប្រដូច​បានទេ​។​
​ ​
​បច្ចុប្បន្ន រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ចិន​កំពុង​វិវត្តន៍​កាន់តែ​ប្រសើរឡើង​វិស័យ​នីមួយៗ កំពុង​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ទម្រង់​បាន​កាន់តែ​ល្អ​។ ក្នុងនោះដែរ​វិស័យ​ផលិតកម្ម​ដែល ប្រើប្រាស់​បច្ចេកទេស​ខ្ពស់ វិស័យ​កកើត​ថ្មី​ដែលមាន​លក្ខណៈ​យុទ្ធសាស្ត្រ​មាន​កំណើន ខ្ពស់​លើសពី​ឧស្សាហកម្ម​ទាំងមូល​នៅ​ឆមាស​ទី​១ វិស័យ​ផលិតកម្ម​ដែល​ប្រើប្រាស់ បច្ចេកទេស​ខ្ពស់​មាន​កំណើន ៩​ភាគរយ​។ គិត​ត្រឹម​ខែឧសភា​ឆ្នាំនេះ​សហគ្រាស​ចុះ ឈ្មោះ ថ្មី​មាន​ជា​មធ្យម ១.៨៩ ម៉ឺន​កន្លែង​ក្នុង​មួយថ្ងៃ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ដែល​ចុះ ឈ្មោះ​ថ្មី​មាន​កំណើន​ចាប់ពី ២០%​ឡើងទៅ​ដែល​នេះ​បង្ហាញអោយឃើញ​ពី​កម្លាំង​ជំរុញ យ៉ាង​ប្រសើរ​នៃ​ការបង្កើត​មុខរបរ​ថ្មី និង​ទំនុកចិត្ត នៃ​ទីផ្សារ​ក្នុងសង្គម​។ ទន្ទឹមនឹងនេះ ការបណ្ដាក់ទុន​ក្នុង​កិច្ចការ​នវានុវត្តន៍​ប​ន្ត​កើន​ឡើងជា​បន្តបន្ទាប់​ចំនួន​នៃ​ការស្នើសុំ កម្ម​សិទ្ធ​បញ្ញា​កើនឡើង​ខ្ពស់ កម្រិត​គាំទ្រ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ចំពោះ​វិស័យ​សំខាន់ៗ និង​តំណ​ភ្ជាប់ ទន់ខ្សោយ​ក្នុង​វិស័យ​មួយចំនួន​មានការ​កើនឡើង​បន្ថែម​ជាច្រើន​។​
​ ​
​អ្វីដែល​ត្រូវ​លើក​បញ្ជាក់​នោះ​គឺ សេដ្ឋកិច្ចពិភពលោក និង​ពាណិជ្ជកម្ម​អន្តរជាតិ​បច្ចុប្បន្ន ស្ថិតក្នុង សភាព​កំណើន​យឺត ជម្លោះ​ពាណិជ្ជកម្ម​លើ​ពិភពលោក​បន្ត​មិន​ដាច់​កត្តា​មិន ច្បាស់លាស់​មិន​នឹងនរ មាន​កាន់តែ ច្រើនឡើងៗ​ហើយ​ស្ថាប័ន​អន្តរជាតិ​ដែល​រួមមាន ធនាគារពិភពលោក​ជាដើម​បានធ្វើការ​បន្ទាប​សេចក្ដី​រំពឹង​អំពី​អត្រាកំណើន​សេដ្ឋកិច្ច ពិភពលោក​ជា​បន្តបន្ទាប់​។ នៅក្នុង​ស្ថានភាព​បែបនេះ ប្រទេស​ចិន​រក្សាបាន​កំណើន សេដ្ឋកិច្ច​ក្នុង​រង្វង់​លើសពី ៦% ច្បាស់​ណាស់​គឺជា​រឿង​មិន​ងាយ​នោះទេ​។​
​ ​
​ក្នុងពេល​មិនយូរប៉ុន្មាន​មុននេះ លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង (Li Keqiang) នៅក្នុង កម្មវិធី​សម្ពោធ​បើក​វេទិកា សេដ្ឋកិច្ចពិភពលោករ​ដូ​វ​ក្ដៅ​លើក​ទី​១៣ បាន​បញ្ជាក់ថា ទំហំ​ទីផ្សារ​របស់​ចិន​ធំធេង​ណាស់ ធនធាន​កម្លាំង ពលកម្ម​សម្បូរបែប​ប​រិ​ក្ខា​ទ្រទ្រង់ វិស័យ​នានា​មាន​គ្រប់គ្រាន់ វិស័យ​កកើត​ថ្មី​រីកលូតលាស់​ឆាប់រហ័ស​សេដ្ឋកិច្ច​អភិវឌ្ឍន៍ មាន​ភាពរឹងមាំ សក្ដានុពល និង​ចន្លោះ​កែតម្រូវ​ពេញលេញ​ហេតុនេះ​ទំនោរ​ទៅរក​ភាព កាន់តែ ប្រសើរឡើង​របស់​ចិន​នឹងមិន​ប្រែប្រួល​ទេ​ក្នុង​រយៈពេល​វែង​។ ចិន​នឹង​បន្ត​គាំទ្រ លើកកម្ពស់​គុណភាព និង ប្រសិទ្ធភាព​ក្នុង​កំណែទម្រង់​រចនាសម្ព័ន្ធ​ស្វែងរក​កម្លាំង ជំរុញ​តាមរយៈ​កំណែទម្រង់ បន្ត​ប្រឹងប្រែង​បន្ថែម សក្ដានុពល​នៃ​តម្រូវការ​ក្នុងស្រុក​។ ទន្ទឹមនឹងនេះ យើង​នឹង​បន្ត​ឥត​ងាករេ​ក្នុង​ការជំរុញ​បើកចំហ​លើ​គ្រប់​វិស័យ​ប្ដេជ្ញា​អភិវឌ្ឍន៍ សេដ្ឋកិច្ច​លក្ខណៈ​បើកចំហ​ដែលមាន​កម្រិត​កាន់តែ​ខ្ពស់​។​
​ ​
“​ទោះ​បានធ្វើ​ដំណើរ​ជុំវិញ​គិរីសាគរ យើង​នៅតែ​ស្ថិតក្នុង​វ័យ​មាំមួន និង​យល់ឃើញថា មានតែ​ទីនេះ​ទេ​ដែលមាន​ទេសភាព​ល្អប្រសើរ​ជាងគេ​។​”​ប្រទេស​ចិន​តាំងពីដើម​មក​គឺ​រីកលូតលាស់​ក្រោម​សម្ពាធ​ខ្យល់ និង​រលក​ហើយ​រឹងមាំ​ក្រោម​ការហ្វឹកហាត់​ដក ពិសោធន៍​។ ទស្សនៈ​បន្ដុះបង្អាប់​អំពី​ចិន​លើ​គ្រប់​រូបភាព​នៅ​ខាងក្រៅ​មិនអាច​រារាំង​ចិន ក្នុង​ការបន្ត​កិច្ចអភិវឌ្ឍន៍​ខាងក្នុង​ទេ​ផ្ទុយទៅវិញ​នឹង​ក្លាយទៅជា​កម្លាំង​ជំរុញ​គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ​ដោយ​ចីរភាព​របស់​ចិន​ទៀតផង​។ ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​ពេញ ទំហឹង​ចំពោះ​អនាគត​នៃ​សេដ្ឋកិច្ច ប្រទេស​ចិន​។​
​ ​
​ក្នុងនាម​ជា​ប៉ូល​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក ជា​រៀងរាល់ឆ្នាំ​ប្រទេស​ចិន​ចូលរួម ចំណែក​ក្នុង​អត្រា កំណើនសេដ្ឋកិច្ច​ពិភពលោក​ចាប់ពី ៣០​ភាគរយ ឡើងទៅ​។ ទន្ទឹមនឹង​កិច្ចអភិវឌ្ឍន៍​ផ្ទាល់ខ្លួន ចិន​ជានិច្ចកាល មិន​ភ្លេច​ដឹកនាំ​ប្រទេសជិតខាង និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត ដើម្បី​សម្រេច​វិបុលភាព​រួមគ្នា​នោះទេ​។ យើង​ស្វាគមន៍​ប្រទេស​កម្ពុជា និង​ប្រទេស​ពាក់ព័ន្ធ​កាន់តែច្រើន​ចូលរួម​ជាមួយ​កិច្ច សហប្រតិបត្តិការ “​ខ្សែក្រវាត់ និង​ផ្លូវ​” ដើម្បី​រួម​ជំហាន​ជាមួយ​សំទុះ​អភិវឌ្ឍន៍​របស់​ចិន ដែលជា​អាច​ចាត់ទុកជា​យាន​ស្រប​ផ្លូវ​មួយ​សំដៅ​សម្រេចបាន​លទ្ធផល​អភិ​វឌ្ឍន៍​កាន់ តែ​ប្រសើរ​រួមគ្នា និង​ធ្វើការ​ចែករំលែក​គុណប្រយោជន៍​នានា​ដែល​នាំមក​ដោយ​ភាព រីកចម្រើន​របស់​ប្រទេស​ចិន​។​
​ ​
​ក្នុងនាម​ជា​ប្រភព​វិនិយោគ​ធំជាងគេ ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ប្រភព​ភ្ញៀវទេសចរ​បរទេស ទី​១ និង​ជា​ដៃគូ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ធំ​បង្អស់​របស់​ប្រទេស​កម្ពុជា​ចិន​មាន សុ​ឆន្ទៈ​រួមជាមួយ​កម្ពុជា​ពង្រឹង​បន្ថែម​មួយកម្រិត​ទៀត​ក្នុង​ការតភ្ជាប់​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ រួមទាំង​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​វិធានការណ៍ ទាំងឡាយ​ទៅតាម “​ផែនការ​សកម្មភាព​ក​សាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា​” ដែល​ត្រូវបាន ចុះហត្ថលេខា​កាលពី​ខែមេសា ឆ្នាំនេះ ដើម្បី​ជា​កម្លាំង​ជំនួយ​ក្នុងការ​ព​ន្លឿ​ន​កិច្ច​សហ ប្រតិបត្តិ​ការផ្ដល់​ប្រយោជន៍ ទៅវិញទៅមក​លើ​គ្រប់​វិស័យ​របស់​ភាគី​ទាំងពីរ និង​ការ ផ្ដល់​ផលប្រយោជន៍​នានា​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ប្រទេស​ទាំងពីរ​ឲ្យ​បាន កាន់តែច្រើន​។ ខ្ញុំ​ជឿជាក់ថា ទន្ទឹមនឹង​ភាព​រីកចម្រើន​មិន​ដាច់​នៃ សេដ្ឋកិច្ច​ចិន​ប្រជាជន កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ពិតប្រាកដ​កាន់តែ​ច្រើនឡើងៗ​។ ការកសាង សហគមន៍​ជោគវាសនា​រួម​ប្រកបដោយ​អត្ថន័យ​យុទ្ធសាស្ត្រ​រវាង​ចិន និង​កម្ពុជា​ច្បាស់ ជា​នឹង​ជំរុញ​ឲ្យ​សង្គម​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន​ការរីកចម្រើន​កាន់តែ ឆាប់រហ័ស និង​កាន់តែ​ល្អប្រសើរ​៕